ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

ការផ្តោតគោលដៅរបស់មាតាបិតា ឬអ្នកអាណាព្យាបាលដើម្បីឱ្យបុត្រធីតាទទួលបានជោគជ័យ

បានផ្សាយចេញ | ០៩ មករា ២០២៦ 342

ការផ្តោតគោលដៅរបស់មាតាបិតា ឬអ្នកអាណាព្យាបាលដើម្បីឱ្យបុត្រធីតាទទួលបានជោគជ័យ

អត្ថបទព័ត៌មានស្តីពីការអប់រំ

ក្រោមប្រធានបទ “ការផ្តោតគោលដៅរបស់មាតាបិតា ឬអ្នកអាណាព្យាបាលដើម្បីឱ្យបុត្រធីតាទទួលបានជោគជ័យ”

អត្ថបទដកស្រង់ដោយ : គាក ម៉ាណែត

#MJQE#AmericanInterconSchool

មាតាបិតា ឬអ្នកអាណាព្យាបាលគ្រប់រូបតែងតែផ្តោតគោលដៅសំខាន់ជាងគេនោះគឺចង់ឱ្យបុត្រធីតាមានអនាគតដ៏ល្អប្រពៃ ជាមនុស្សដែលជាទីស្រឡាញ់រាប់អានរបស់មនុស្សផងទាំងពួង និងមានឱកាសអាចចូលរួមក្នុងកិច្ចអភិវឌ្ឍមាតុភូមិរបស់ខ្លួនបាន។     គោលដៅចម្បងរបស់លោកអ្នកអាចបានសម្រេចតាមការគ្រោងទុក លុះត្រាតែមាតាបិតាគ្រប់រូបឱ្យតម្លៃទៅលើការអប់រំ។ ការសិក្សាអប់រំមួយទទួលបានលទ្ធផលជាផ្លែផ្កាត្រូវការកត្តាបីយ៉ាងសំខាន់គឺ សាលារៀន គ្រួសារ និងបុគ្គលផ្ទាល់ ត្រូវផ្តោតគោលដៅរួមគ្នាជាធ្លុងមួយក្រោមការពិភាក្សា ជ្រោមជ្រែង ផ្តល់ភាពកក់ក្តៅ ការតាមដាន ផ្តល់កម្លាំងចិត្ត។

លោកអ្នកត្រូវធ្វើការស្វែងរក និងជ្រើសរើសថ្នាលអប់រំដែលអាចទុកចិត្តបានថា កូនៗទទួលបានទាំងចំណេះដឹង បំណិន ឥរិយាបថ និងចេះរស់នៅក្នុងសង្គមបានល្អប្រសើរ។ លោកឪពុក អ្នកម្តាយត្រូវធ្វើខ្លួនជាគំរូដ៏ប្រពៃសម្រាប់កូនៗតាមរយៈការរស់នៅប្រកបដោយសុខដុមរមនា បង្កើតទម្លាប់ក្នុងការអាន លេងកីឡា បង្កើតសកម្មភាពរួមគ្នាជាមួយគ្រួសារ ផ្តល់ឯករាជ្យភាព ភាពម្ចាស់ការ សេរីភាពក្រោមលក្ខខណ្ឌដ៏ត្រឹមត្រូវ ដើម្បីឱ្យសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្តរបស់កូនៗមានភាពរឹងមាំ។ ចំពោះការសិក្សាវិញ ត្រូវតាមដាន និងលើកទឹកចិត្តកូនៗឱ្យចេះគ្រប់គ្រងពេលវេលា ជំរុញការចូលរួមកម្មវិធីប្រកួតប្រជែងនានា ជាពិសេសការបង្កើតបរិយាកាសសិក្សាសមស្របសម្រាប់ពួកគាត់ និងត្រូវថែទាំសុខភាពផ្លូវកាយ និងផ្លូវចិត្ត គឺត្រូវមានពេលសម្រាកលំហែឱ្យគ្រប់គ្រាន់ ទទួលទានអាហារដែលមានគុណប្រយោជន៍ ហាត់ប្រាណ កាត់បន្ថយភាពតានតឹង និងមានគំនិតសុទិដ្ឋិនិយមឱ្យបានច្រើន។

សរុបជារួមមក ការផ្តោតគោលដៅរបស់អ្នកអាណាព្យាបាលដើម្បីឱ្យបុត្រធីតាទទួលបានជោគជ័យ គឺត្រូវរក្សាឱ្យនូវទំនាក់ទំនងដ៏រឹងមាំដែលមិនអាចខ្វះបាននៃមុំទាំងបីគឺសាលារៀន គ្រួសារ និងបុគ្គលផ្ទាល់៕

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2025/November/Inn Chay.jpg

ការរកឃើញថ្មីនូវសារធាតុម្យ៉ាងដែលអាចពន្យារការវិវត្តវ័យរបស...

https://theirrawaddydolphin.com/storage/photos/news/article/2026/May/Mr Kiri (1).jpg

របាំកន្តែរ៉ែ

https://theirrawaddydolphin.com/storage/photos/news/article/2026/March2026/Thida1.jpg

គោលការណ៍អាហារទាំងបួនយ៉ាងតាមបែបជប៉ុនសម្រាប់សុខភាពល្អ និង...

https://theirrawaddydolphin.com/storage/photos/news/article/2025/December/chandate.jpg

លំហាត់ប្រាណពត់ខ្លួនងាយៗ ជួយបន្ធូរសាច់ដុំ និងបំបាត់អាការ...