ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

អត្តសញ្ញាណ និងសាមគ្គីភាពក្នុងសហគមន៍សិក្សា

បានផ្សាយចេញ | ១៣ មីនា ២០២៦

អត្តសញ្ញាណ និងសាមគ្គីភាពក្នុងសហគមន៍សិក្សា

អត្ថបទព័ត៌មានស្តីពីវប្បធម៌ និងប្រពៃណី

ក្រោមប្រធានបទ “អត្តសញ្ញាណ និងសាមគ្គីភាពក្នុងសហគមន៍សិក្សា

អត្ថបទដកស្រង់ដោយ : ជ័យ ស្រីណាក់

#MJQE #AmericanInterconSchool

ក្នុងនាមជាគ្រឹះស្ថានអប់រំឈានមុខមួយ សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) មិនត្រឹមតែផ្តោតលើការបណ្តុះបណ្តាលចំណេះដឹងទូទៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងយកចិត្តទុកដាក់យ៉ាងខ្លាំងលើការថែរក្សា និងលើកតម្លៃវប្បធម៌ជាតិ ព្រមទាំងការកសាងសហគមន៍ដែលពោរពេញដោយមេត្តាធម៌ និងទំនួលខុសត្រូវសង្គម។ សិស្សានុសិស្សដែលបានបញ្ចប់ការសិក្សាពីសាលា ត្រូវបានបណ្តុះបណ្តាលឱ្យមានសមត្ថភាព ចំណេះដឹង បទពិសោធ ទេពកោសល្យ និងក្រមសីលធម៌រឹងមាំ ដើម្បីក្លាយជាពលរដ្ឋល្អសម្រាប់សង្គមជាតិ។ ក្រៅពីមុខវិជ្ជាសិក្សាគោល និងជម្រើសបន្ថែម សាលាក៏មានវិធីសាស្រ្តបង្រៀនជាច្រើនទៀត ដើម្បី បញ្ជ្រៀបទៅកាន់សិស្សានុសិស្សតាមរយៈការបង្រៀន មរតវប្បធម៌ខ្មែរ សកម្មភាពសង្គម និង សប្បុរសធម៌ ការគោរព និងសីលធម៌។

 • មរតកវប្បធម៌ខ្មែរ : យើងរៀបចំកម្មវិធីលើកកម្ពស់ដួងព្រលឹងជាតិ តាមរយៈការប្រារព្ធពិធីបុណ្យ ប្រពៃណីជាតិ ការតាំងពិព័រណ៍ស្នាដៃសិស្ស សម្លៀកបំពាក់តាមបែបប្រពៃណី របាំបុរាណ និងម្ហូបអាហារខ្មែរ ដើម្បីឱ្យសិស្សានុសិស្សយល់ច្បាស់ពីឫសគល់ដូនតា។

• សកម្មភាពសង្គម និងសប្បុរសធម៌ : សាលារបស់យើងបង្កើត "មូលនិធិសហគមន៍" ដែលអនុញ្ញាត ឱ្យសិស្សានុសិស្សចុះផ្ទាល់ដើម្បីជួយដល់សាលារៀននៅដាច់ស្រយាល និងមណ្ឌលកុមារកំព្រា។ សកម្មភាពនេះបណ្ដុះស្មារតីចែករំលែក និងទទួលខុសត្រូវចំពោះសង្គមជាតិ។

• ការគោរព និងសីលធម៌ : យើងបញ្ចូលការអប់រំផ្នែកសីលធម៌ ការគោរពចាស់ទុំ និងការចេះអត់ឱន ឱ្យគ្នាទៅវិញទៅមក ដែលជាទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរមកក្នុងកម្មវិធីសិក្សាប្រចាំថ្ងៃផងដែរ។

សរុបមកសាលារៀនបានដើរតួជា "ស្ពាន" ចម្លងសិស្សឱ្យស្គាល់ពីតម្លៃពិតនៃដួងព្រលឹងជាតិ។ ការរៀបចំពិធីបុណ្យប្រពៃណីផ្សេងៗ និងការតាំងពិព័រណ៍ មិនមែនគ្រាន់តែជាការកម្សាន្តនោះទេ ប៉ុន្តែវាគឺជាការបណ្ដុះ មោទនភាពជាតិ ឱ្យចាក់ឫសក្នុងចិត្តសិស្សានុសិស្សដើម្បីឱ្យពួកគេក្លាយជា ទំពាំងស្នងឫស្សីដែលយល់ច្បាស់ពីតម្លៃនៃមរតកដូនតា ទោះក្នុងសម័យកាលទំនើបកម្មក៏ដោយ៕

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2025/September/Try Nory.jpg

ពិធីសែនដូនតា ឬជូនដំណើរដូនតានៅថ្ងៃបញ្ចប់នៃពិធីបុណ្យភ្ជុំ...

https://theirrawaddydolphin.com/storage/photos/news/article/2025/May/Heng boreung.jpg

វិធីសាស្រ្ត៦ចំណុចការពារកុមារពីការបោកបញ្ឆោត និងរំលោភបំពា...

https://theirrawaddydolphin.com/storage/photos/news/article/2025/jul/Art chamreun1.jpg

សកម្មភាពវិជ្ជមាន៤ចំណុច អាចជួយពង្រឹងសុខុមាលភាពជីវិតនៅកន្...

https://theirrawaddydolphin.com/storage/photos/news/article/2025/jul/_Thy Molitida.jpg

គន្លឹះ៥យ៉ាងដើម្បីកំណត់ការប្រើប្រាស់បច្ចេកវិទ្យាឱ្យមានតុ...