អត្ថបទព័ត៌មានស្តីពីការអប់រំ
ក្រោមប្រធានបទ “របៀបនៃការប្រើប្រាស់លើប្រព័ន្ធឌីជីថលទំនើបក្នុងសាលារៀន”
អត្ថបទដកស្រង់ដោយ៖ ផែង ស្រីណាង
#MJQE #AmericanInterconSchool
វិធីសាស្ត្រក្នុងការបង្រៀនសិស្សនៅក្នុងសតវត្សទី២១ មានការផ្លាស់ប្តូរយ៉ាងច្រើន ដើម្បីឱ្យសមស្របនឹងសង្គមឌីជីថល និងតម្រូវការការងារសម័យថ្មី។ ការប្រើប្រាស់ App LMF (Learning Management Framework/System) នៅក្នុងសាលារៀន គឺជាវិធីសាស្ត្រសំខាន់មួយសម្រាប់គ្រប់គ្រង និងលើកកម្ពស់គុណភាពអប់រំនៅសតវត្សទី២១។ ដើម្បីឱ្យគ្រូបង្រៀនត្រូវតែចេះបត់បែន និងប្រើវិធីសាស្ត្រថ្មីៗ ខាងក្រោមនេះជាវិធីសាស្ត្រលម្អិតក្នុងការអនុវត្ត៖
១. ការរៀបចំប្រព័ន្ធ និងបង្កើតគណនី : សាលាត្រូវជ្រើសរើស App LMF ដែលសមស្របបង្កើតគណនីសម្រាប់គ្រូបង្រៀន សិស្ស និងមាតាបិតា។
២. ការបញ្ចូលមេរៀន និងមាតិកា : គ្រូបញ្ចូល ឯកសារ (PDF, Word) វីដេអូបង្រៀន និងរៀបចំមេរៀនតាមមុខវិជ្ជា និងកម្រិតថ្នាក់។
៣. ការបង្រៀន និងអន្តរកម្ម : បង្រៀនតាម Live (Zoom/Meet) ឬ Recorded សិស្សអាចសួរបញ្ហាតាម Chat ឬ Telegram និងមានការចូលរួមសកម្មពីសិស្ស។
៤. ការផ្ដល់កិច្ចការ និងតេស្តគ្រូផ្ដល់ Homework និង Quiz តាម App និងប្រព័ន្ធអាចកែពិន្ទុដោយស្វ័យប្រវត្តិ។
៥. ការតាមដាន និងវាយតម្លៃ : តាមដានការចូលរៀន និងសកម្មភាព វាយតម្លៃលទ្ធផលសិក្សា។
៦. ការទំនាក់ទំនងជាមួយមាតាបិតា : ផ្ញើសារ និងជូនដំណឹង បង្ហាញពិន្ទុ និងការអភិវឌ្ឍសិស្សឱ្យមាតាបិតាចូលរួមក្នុងការអប់រំកូន។
៧. សុវត្ថិភាព និងគ្រប់គ្រងទិន្នន័យ ការពារទិន្នន័យសិស្ស កំណត់សិទ្ធិចូលប្រើ Backup ទិន្នន័យជាប្រចាំ។
សរុបមកការប្រើប្រាស់ប្រព័ន្ធឌីជីថលទំនើបនៅសាលារៀន មិនត្រឹមតែធ្វើឱ្យការបង្រៀនមានប្រសិទ្ធភាពទេ ប៉ុន្តែជួយក្នុងការគ្រប់គ្រងសាលាទាំងមូលដូចជា ការតាមដានសិស្ស ការទំនាក់ទំនង និងការវាយតម្លៃ។ វាជាជំហានសំខាន់ក្នុងការអភិវឌ្ឍសាលាទៅរកប្រព័ន្ធឌីជីថលទំនើប៕