ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

ការផ្លាស់ប្តូរការបង្រៀន និងរៀនក្នុងសម័យឌីជីថល

បានផ្សាយចេញ | ១០ កញ្ញា ២០២៦ 172

ការផ្លាស់ប្តូរការបង្រៀន និងរៀនក្នុងសម័យឌីជីថល

អត្ថបទព័ត៌មានស្តីពីពីបច្ចេកវិទ្យា និងការអប់រំ
ក្រោមប្រធានបទ “ការផ្លាស់ប្តូរការបង្រៀន និងរៀនក្នុងសម័យឌីជីថល”
អត្ថបទដកស្រង់ដោយ : លុក វណ្ណារុណ
#MJQE#AmericanInterconSchool
 
ចាប់តាំងពីសម័យបុរាណ ការរៀនសូត្រតែងធ្វើឡើងតាមរយៈការអានសៀវភៅក្រដាស និងការស្តាប់ ការពន្យល់ផ្ទាល់ពីគ្រូនៅក្នុងថ្នាក់រៀន។ ប៉ុន្តែនៅក្នុងយុគសម័យឌីជីថលនាពេលបច្ចុប្បន្ន របកគំហើញបច្ចេកវិទ្យាថ្មីៗបាននិងកំពុងធ្វើបដិវត្តន៍ប្រព័ន្ធអប់រំយ៉ាងខ្លាំងក្លា។ បច្ចេកវិទ្យាមិនត្រឹមតែជាឧបករណ៍ជំនួយនោះទេ ប៉ុន្តែវាបានផ្លាស់ប្តូរទម្រង់ វិធីសាស្ត្រ និងបទពិសោធក្នុងការផ្តល់ចំណេះដឹងដល់អ្នកសិក្សា។

ខាងក្រោមនេះគឺជាចំណុចចំនួនបួនដែលបញ្ជាក់ពីការផ្លាស់ប្តូរការង្រៀន និងរៀន៖
 
១. បញ្ញាសិប្បនិម្មិតសម្រាប់ការសិក្សាផ្ទាល់ខ្លួន :
បច្ចុប្បន្នប្រព័ន្ធ AI អាចវិភាគលើសមត្ថភាព ចំណុចខ្លាំង និងចំណុចខ្សោយរបស់សិស្សម្នាក់ៗ ក្នុងការរៀបចំមេរៀន និងលំហាត់ឱ្យស្របតាមកម្រិតយល់ដឹងរបស់សិស្សម្នាក់ៗ។
២. បច្ចេកវិទ្យាពិភពនិម្មិត : ផ្លាស់ប្តូរពីការប្រើប្រាស់រូបភាព 2D ទៅកាប្រើប្រាស់រូបភាព 3D។
៣. ការរៀនតាមបែបល្បែង :
ផ្លាស់ប្តូរទម្រង់នៃការទន្ទេញមេរៀនដ៏ធុញទ្រាន់ មកជាការលេងល្បែងដើម្បីទទួលបានចំណេះដឹង។ វិធីសាស្ត្រនេះជួយបង្កើនការចងចាំ និងជំរុញទឹកចិត្តសិស្សឱ្យចង់រៀនដោយខ្លួនឯង។
៤. ប្រព័ន្ធផ្ទុកទិន្នន័យ និងការសិក្សាចម្រុះ :
សិស្សមិនចាំបាច់វត្តមានផ្ទាល់នៅក្នុងបន្ទប់ទើបអាចរៀនបាននោះទេ។ រាល់ឯកសារ មេរៀន និងកិច្ចការសាលាទាំងអស់ត្រូវបានរក្សាទុកនៅលើ Cloud ដែលអាចចូលប្រើប្រាស់បានគ្រប់ពេលវេលាគ្រប់ទីកន្លែង។
 
គុណសម្បត្តិ និងបញ្ហាប្រឈម :
·         គុណសម្បត្តិ
o    បង្កើនសមធម៌ក្នុងការទទួលបានការអប់រំ (សិស្សនៅតំបន់ដាច់ស្រយាលក៏អាចរៀនពីគ្រូល្អៗបានតាមអនឡាញ)។
o    ធ្វើឱ្យការរៀនសូត្រមានភាពរស់រវើក ងាយយល់ និងចំណាយពេលតិចជាងមុន។
o    ជួយឱ្យមនុស្សអាចរៀនសូត្របានពេញមួយជីវិត។
·         បញ្ហាប្រឈម :
o    សិស្សក្រីក្រ ឬខ្វះឧបករណ៍/អ៊ីនធឺណិត អាចនឹងត្រូវបោះបង់ការសិក្សា។
o    ការរៀនជាមួយម៉ាស៊ីនច្រើនពេក អាចធ្វើឱ្យសិស្សខ្វះជំនាញទំនាក់ទំនងសង្គម។
o     ការពឹងផ្អែកលើ AI ខ្លាំងពេកសិស្សមានឱកាសលួចចម្លង។
 
របកគំហើញបច្ចេកវិទ្យាបានផ្លាស់ប្តូរវិធីសាស្ត្ររៀនសូត្រពី «ការបង្ខំឱ្យចងចាំ» មកជា «ការស្វែងយល់តាមបទពិសោធជាក់ស្តែង»។ ទោះជាយ៉ាងណាក៏ដោយ បច្ចេកវិទ្យាគ្រាន់តែជាផ្នែកមួយជួយដល់ការសិក្សា និងការបង្រៀន ភាពជោគជ័យពិតប្រាកដគឺស្ថិតនៅលើរបៀបដែលយើងប្រើប្រាស់វា។ ដើម្បីទទួលបានគុណតម្លៃ គ្រូបង្រៀន និងសិស្ស ត្រូវមានគោលការណ៍ក្នុងការប្រើប្រាស់បច្ចេកវិទ្យាទាំងនេះប្រកបដោយការទទួលខុសត្រូវ និងសីលធម៌ខ្ពស់៕

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2025/January 2026/Sophya.jpg

ហេតុអ្វីបានជាកម្មវិធីទស្សនកិច្ចសិក្សាមានសារៈសំខាន់សម្រា...

https://theirrawaddydolphin.com/storage/photos/news/article/2026/October/Ms roth1.jpg

ការប្រើប្រាស់បច្ចេកវិទ្យាដែលកាន់តែទំនើប និងអាចដោះស្រាយប...

https://theirrawaddydolphin.com/storage/photos/news/article/2026/February/Sophal.jpg

កម្មវិធីប្រកួតចំណេះដឹងវប្បធម៌-អរិយធម៌ខ្មែរ ម៉េងលី ជេ. គ...

https://theirrawaddydolphin.com/storage/photos/news/article/2026/May/Ms Manet1.jpg

កម្មវិធីទិវាអ្នកម្តាយ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង