វិស័យបច្ចេកវិទ្យាមានសារៈសំខាន់ចំពោះមនុស្សជាតិ និងជួយជំរុញសេដ្ឋកិច្ចសកល

បានផ្សាយចេញ | ១១ មករា ២០២៤

វិស័យបច្ចេកវិទ្យាមានសារៈសំខាន់ចំពោះមនុស្សជាតិ និងជួយជំរុញសេដ្ឋកិច្ចសកល

អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា

ក្រោមប្រធានបទ “វិស័យបច្ចេកវិទ្យាមានសារៈសំខាន់ចំពោះមនុស្សជាតិ និងជួយជំរុញសេដ្ឋកិច្ចសកល”

អត្ថបទដកស្រង់ដោយ : ប៉ែន ពន្លឺ

#MJQE #AmericanInterconSchool

យោងទៅតាមប្រភពព័ត៌មានពីរ៉យទ័រ (REUTERS NEWS) បានឱ្យដឹងថា មនុស្សកំពុងរស់នៅក្នុងសម័យនៃការច្នៃប្រតិដ្ឋបច្ចេកវិទ្យាដ៏ខ្លាំងក្លានៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ដែលវាកំពុងផ្តល់ឱ្យយើងនូវឧបករណ៍    បច្ចេកវិទ្យាទំនើបៗជាច្រើនដើម្បីជួយមនុស្ស និងប្រតិបត្តិការផ្សេងៗក្នុងការជំរុញសេដ្ឋកិច្ចសកល។

បច្ចេកវិទ្យាឌីជីថលធ្វើឱ្យប្រតិបត្តិការងារមានប្រសិទ្ធភាពជាងមុន និងជួយឧស្សាហកម្មធុនធ្ងន់កាត់បន្ថយការបំភាយឧស្ម័នរហូតដល់ 20ភាគរយ (20%) នៃគោលដៅសូន្យសុទ្ធរបស់ពួកគេ ព្រមទាំងជួយមនុស្សរាប់ពាន់លាននាក់នូវលទ្ធភាពទទួលបានសេវាសុខភាព ការអប់រំ ឬហិរញ្ញវត្ថុបែបទំនើបផងដែរ។ ឥឡូវនេះ បច្ចេកវិទ្យាទាំងនេះអាចជួយ SMEs ភ្ជាប់ជាមួយទីផ្សារទូទាំងពិភពលោក ដោយបញ្ចេញភាពជាសហគ្រិននៅគ្រប់ទីកន្លែងតាមរយៈឧបករណ៍អេឡិចត្រូនិក។ ដូច្នោះហើយ ការមានយុទ្ធសាស្ត្រវិនិយោគផ្នែកបច្ចេកវិទ្យាច្បាស់លាស់ និងទំនើបនឹងមានសារៈសំខាន់បំផុតចំពោះមនុស្សនាពេលអនាគត។

រលកនៃការផ្លាស់ប្តូរបច្ចេកវិទ្យាមានលក្ខណៈទូលំទូលាយ ការតភ្ជាប់ និងឆ្លាតវៃ បាននិងកំពុងផ្លាស់ប្តូរពិភពនៃអាជីវកម្ម។ បច្ចេកវិទ្យាដូចជា 5G, AI និងគំរូអាជីវកម្មឈ្មោះ ‘as-a-service’ កំពុងជំរុញការផលិតសង្វាក់ផ្គត់ផ្គង់ហេដ្ឋារចនាសម្ព័ន្ធទីក្រុង ថាមពល និងការចល័តនៃប្រតិបត្តិការ។ កាលពីឆ្នាំ2022 កន្លងទៅនេះ ការចំណាយជាសកលលើបច្ចេកវិទ្យា ICT មានទំហំចំនួនប្រហែល 5,82 ទ្រីលានដុល្លារ ដែលលើសពី 5ភាគរយ(5%) នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោកជាលើកដំបូង។ មិនត្រឹមតែមានការរីកចម្រើនតែប៉ុណ្ណោះទេ វាក៏កំពុងចាប់ផ្តើមជំរុញប្រសិទ្ធភាពកាន់តែច្រើន តម្លាភាពនៃសង្វាក់ផ្គត់ផ្គង់ ការកាត់បន្ថយការបំភាយ ឧស្ម័ន និងគំរូអាជីវកម្មផងដែរ។

បច្ចេកវិទ្យា Quantum និងជីវបច្ចេកវិទ្យា មានសក្តានុពលក្នុងការឈានទៅរកយុគសម័យថ្មីនៃការរកឃើញបែបវិទ្យាសាស្ត្រទាំងមានជីវិត និងគ្មានជីវិតក្នុងការផ្លាស់ប្តូរពិភពលោក។ ភាពច្បាស់លាស់នៃបច្ចេកវិទ្យា      នាពេលអនាគតទាំងនេះ គឺមានសារៈសំខាន់ណាស់សម្រាប់អ្នកដឹកនាំឧស្សាហកម្មដែលកំពុងស្វែងរកការ  វិនិយោគទ្រង់ទ្រាយធំ។

ការផ្តោតលើបញ្ហាប្រឈម និងឱកាស គឺជារឿងសំខាន់មួយដែលត្រូវយកចិត្តទុកដាក់ដោយសារភាពមិនស៊ីសង្វាក់គ្នានៅក្នុងវិស័យផ្សេងៗនៅតែមាន ដែលអាចឈានដល់ការបរាជ័យ។ យោងទៅតាមការសិក្សាមួយបានរកឃើញថា 85ភាគរយ (85%) នៃនាយកប្រតិបត្តិដែលបានពន្លឿនគំនិតផ្តួចផ្តើមឌីជីថលក្នុងអំឡុងពេលជំងឺរាតត្បាត ដើម្បីប្រែក្លាយទៅជាយុទ្ធសាស្រ្ត ប៉ុន្តែបញ្ហាហិរញ្ញប្បទានត្រូវបានរារាំងដោយបញ្ហាផ្សេងៗ។ ដើម្បីគិតគូរឱ្យមានការផ្លាស់ប្តូរយុទ្ធសាស្ត្រក្រុមហ៊ុន ឬរដ្ឋាភិបាលត្រូវមានការច្បាស់លាស់ពេលធ្វើការសម្រេចចិត្តដោយត្រូវគិតថាគួរវិនិយោគលើអ្វី ឬមិនត្រូវវិនិយោគលើអ្វី។

សព្វថ្ងៃនេះ ការផ្លាស់ប្តូរវិជ្ជមានកំពុងដំណើរការ និងមានសារៈសំខាន់ចំពោះមនុស្សគ្រប់គ្នា បើទោះបីជាប្រតិបត្តិការឌីជីថលមិនទាន់មានលក្ខណៈពិសេសជាអាទិភាពក្នុងយុទ្ធសាស្ត្រ វិនិយោគក៏ដោយ ប៉ុន្តែការ      វិនិយោគលើវាកំពុងកើនឡើងតាំងពីឆ្នាំ2021មកម្ល៉េះ។ ខ្សែសង្វាក់ផ្គត់ផ្គង់ និងផលិតកម្មឈីប semiconductor បានបណ្តាលឱ្យមានការវិនិយោគប្រហែលជាង200ពាន់លានដុល្លារពីបណ្តាប្រទេសផ្សេង ៗ ជាពិសេសនៅសហរដ្ឋអាមេរិក និងអឺរ៉ុប ខណៈដែលការវិនិយោគលើបច្ចេកវិទ្យា quantum ឈានដល់ 35,5ពាន់លានដុល្លារនៅទូទាំងពិភពលោក។ វិស័យស្វ័យប្រវត្តិកម្មសកលបានក្លាយជាអ្នកវិនិយោគធំជាងគេមួយក្នុងការផ្លាស់ប្តូរឌីជីថល ជាមួយនឹងការប្រើប្រាស់អគ្គិសនីនៃវិស័យនេះ។ ដើម្បីគាំទ្រដល់ភាពវៃឆ្លាត និងសេដ្ឋកិច្ចឌីជីថលដែលរួមបញ្ចូលនាពេលអនាគត គឺតម្រូវឱ្យមានការយកចិត្តទុកដាក់លើហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងវិធីសាស្រ្តរួម។ ដូច្នោះហើយ មនុស្សទាំងអស់គួរយកចិត្តទុកដាក់ និងយល់ដឹងពីការផ្លាស់ប្តូរបច្ចេកវិទ្យា ដោយសារវាកំពុងក្លាយជាកម្លាំងជំរុញទីផ្សារយ៉ាងឆាប់រហ័ស៕

អត្ថបទដកស្រង់ចេញពីគេហទំព័រ៖

https://economy.ams.com.kh/start-up-innovation/news/technology-is-important-to-humanity-and-helps-drive/