តើAi អាចធ្វើការជំនួស Content Creator បានដែរឬទេ?

បានផ្សាយចេញ | ២៦ កក្កដា ២០២៤

តើAi អាចធ្វើការជំនួស Content Creator បានដែរឬទេ?

តាមធម្មតា​ អ្នកបង្កើតមាតិកា ឬ Content Creator មានភាពរវល់ជាខ្លាំង ដោយចំណាយពេលច្រើនជាង ២០ ម៉ោង ក្នុងមួយសប្តាហ៍ ដើម្បីបង្កើតមាតិកាថ្មីៗ សម្រាប់ទស្សនិកជនរបស់ពួកគេ។​ កត្តានេះឯង ទើបធ្វើឲ្យពួកគេមានពេលវេលាតិចតួចសម្រាប់ការចូលរួម Engagement ដើម្បីឆ្លើយឆ្លងជាមួយអ្នកតាមដានរបស់ពួកគេ តែលោក Mark Zuckerberg អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន Meta ជឿជាក់ថា បញ្ញាសិប្បនិម្មិត (AI) អាចផ្តល់ដំណោះស្រាយទាំងអស់នេះបាន។

ក្នុងបទសម្ភាសន៍ជាមួយ Influencer ម្នាក់ឈ្មោះថា Rowan Cheung លោក Zuckerberg បានចែករំលែកចក្ខុ វិស័យរបស់គាត់ថា អ្នកបង្កើតមាតិកា គឺមាន AI Clone ដោយអាចឆ្លុះបញ្ចាំងពីបុគ្គលិកលក្ខណៈ និងគោលដៅអាជីវកម្មរបស់ពួកគេ។ កម្មវិធីស្វ័យប្រវត្តិ AI ទាំងនេះ  គឺនឹងដោះស្រាយការទំនាក់ទំនងសហគមន៍ ដោយទុកពេលឱ្យអ្នកបង្កើតមាតិកា អាចផ្តោតទៅលើកិច្ចការផ្សេងទៀតរបស់ពួកគេបាន។

អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន Meta បាននិយាយថា នឹងមានការរីកចម្រើនដ៏ធំមួយ ដែលអ្នកបង្កើតមាតិកាគ្រប់រូប អាចទាញយកព័ត៌មានទាំងអស់របស់ពួកគេ ពីបណ្តាញសង្គម និងបណ្តុះប្រព័ន្ធទាំងនេះ ឱ្យឆ្លុះបញ្ចាំងពីគុណតម្លៃ និងគោលដៅរបស់ពួកគេ ហើយមនុស្សអាចធ្វើអន្តរកម្មជាមួយវា ស្ទើរតែដូចជាស្នាដៃសិល្បៈដែលបង្កើតឡើងដោយ Content Creator។

គំនិតនេះ ស្របទៅនឹងទស្សនៈបច្ចេកវិទ្យាសុទិដ្ឋិនិយមមួយដែលថា AI អាចនឹងបង្កើនឥទ្ធិពលដល់បុគ្គល និងស្ថាប័នផ្សេងៗទៀតជាច្រើន​ ហើយវាកំពុងតែមានឥទ្ធិពលខ្លាំងបំផុត នាសម័យកាលចុងក្រោយនេះ។

Google ក៏បានបង្ហាញឧបករណ៍ដែលដំណើរការដោយ AI សម្រាប់អ្នកបង្កើតមាតិកាផងដែរ។ ទោះយ៉ាងណាក៏ដោយ សំណួរនៅតែមានថាតើ អ្នកបង្កើតមាតិកា ដែលទស្សនិកជនរបស់ពួកគេឱ្យតម្លៃទៅលើភាពជាក់ស្តែងនោះ អាចនឹងទទួលយក AI ដែលបង្កើតមាតិកាបានដោយខ្លួនឯងដែរឬទេ?

ការព្យាយាមពីមុនរបស់ Meta ក្នុងការប្រើប្រាស់កម្មវិធីស្វ័យប្រវត្តិ AI បានជួបប្រទះបញ្ហាប្រឈមជាច្រើន។ កាលពីដើមឆ្នាំនេះ កម្មវិធីស្វ័យប្រវត្តិដែលដំណើរការដោយ AI របស់ Meta បានជួបបញ្ហាដូចជាការស្រមើស្រមៃ និងមានលក្ខណៈខុសបច្ចេកទេសខ្លះជាដើម។

ទោះបីជាមានការបរាជ័យទាំងនេះក៏ដោយ លោក Mark Zuckerberg បានអះអាងថា AI របស់ខ្លួន កំពុងប្រសើរឡើងជាលំដាប់។ ការចេញផ្សាយចុងក្រោយបំផុត គឺគ្រួសារម៉ូដែល Llama 3.1 ដែលដំណើរការមុខងារថ្មីៗជាច្រើននៅទូទាំងវេទិការបស់ Meta និងត្រូវបានអួតអាងថា ជាមុខងារទំនើបបំផុតរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ បញ្ហាដូចជាការស្រមើស្រមៃ និងកំហុសក្នុងការរៀបចំផែនការ និងការគិតនៅតែកើតមាន ដោយមិនទាន់មានដំណោះស្រាយដ៏ល្អប្រសើរពី Meta នៅឡើយនោះទេ។

ប្រភព : https://tech-cambodia.com/category/startup