ការចេញផ្សាយឧបករណ៍ឆ្លាតវៃសិប្បនិម្មិតថ្មី (AI) នាពេលខាងមុខរបស់ក្រុមហ៊ុន Apple ឥឡូវនេះ ត្រូវបានគេរំពឹងថា នឹងកើតឡើងយឺតជាងការរំពឹងទុក បន្ទាប់ពីការចាប់ផ្តើមដំបូង នៃកម្មវិធី iOS ជំនាន់ទី18 ថ្មី សម្រាប់ iPhone និង iPad។ នេះបើយោងតាមរបាយការណ៍មួយ ដែលចេញផ្សាយដោយ ក្រុមហ៊ុនយក្សមួយនេះ។
សារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ក្រុមហ៊ុន Apple គ្រោងនឹងដាក់ដំណើរការ Apple Intelligence នៅក្នុងបណ្តុំនៃការអាប់ដេតកម្មវិធីថ្មីជំនាន់ចុងក្រោយគេបង្អស់ ដែលគ្រោងនឹងចេញផ្សាយនៅក្នុងខែតុលា បន្ទាប់ពីការចេញផ្សាយដំបូងនៃ iOS 18 និង iPadOS 18 នៅក្នុងខែកញ្ញា។ លក្ខណៈពិសេសផ្សេងទៀតរបស់ Apple Intelligence នៅតែគ្រោងចេញផ្សាយនៅជិតចុងឆ្នាំ 2024 និងដើមឆ្នាំ 2025។
តាមរបាយការណ៍បាននិយាយថា ក្រុមហ៊ុននេះ ត្រូវបានគេរំពឹងថា នឹងផ្តល់ឱកាសឱ្យពួកគេ ដែលជាអ្នកបង្កើតកម្មវិធី បានសាកល្បងប្រើប្រាស់ Apple Intelligence ដែលមាននៅក្នុងកំណែទម្រង់ប្រព័ន្ធប្រតិបត្តិការថ្មី នៃកម្មវិធី iOS ជំនាន់ទី18 នៅលើទូរស័ព្ទ Iphone និង Ipados នាដើមសប្តាហ៍នេះ។
Bloomberg បានបន្ថែមថា ការព្រួយបារម្ភអំពីស្ថេរភាពនៃមុខងារ Apple Intelligence គឺបានរួមចំណែកដល់ការសម្រេចចិត្ត ដើម្បីបំបែកការចេញផ្សាយរបស់ខ្លួន លើការបើកដំណើរការប្រព័ន្ធប្រតិបត្តិការថ្មី iOS 18 និង iPadOS 18 ។
ប្រភព : https://www.foxbusiness.com/technology/apples-new-ai-features-delayed-after-ios-18-release-report