ក្រុមហ៊ុន Sony បានបើកទំព័រថ្មីកាលពីថ្ងៃពុធ ដោយបានកក់ត្រាការកើនឡើង 10% នៃប្រាក់ចំណេញនៅក្នុងត្រីមាសខែមេសាដល់ខែមិថុនា ដោយបានយកឈ្នះការប៉ាន់ស្មានរបស់អ្នកវិភាគ ដែលជាអាជីវកម្មបង្កើតឧបករណ៍ចាប់សញ្ញារូបភាពឈានមុខគេ ក្នុងឧស្សាហកម្មរបស់ខ្លួន។
ប្រាក់ចំណេញនៅក្រុមហ៊ុនបច្ចេកវិទ្យា និងការកម្សាន្តរបស់ជប៉ុន មានចំនួន 279 ពាន់លានយ៉េន (ដែលស្មើនឹង1.90 ពាន់លានដុល្លារ) ធៀបទៅនឹងការប៉ាន់ប្រមាណជាមធ្យម 275 ពាន់លានយ៉េន ពីអ្នកវិភាគចំនួនប្រាំពីររូបដែលបានស្ទង់មតិដោយ LSEG ។
ផលប៉ះពាល់ពីការប្តូរប្រាក់បរទេស និងការលក់កាន់តែខ្ពស់ បានជួយឱ្យក្រុមហ៊ុន Sony អាចរកប្រាក់ចំណេញបាន នៅក្នុងអាជីវកម្មរបស់ខ្លួន។
គួរបញ្ជាក់ជូនថា ឧបករណ៍ចាប់សញ្ញារូបភាពដែលបង្កើតឡើងដោយក្រុមហ៊ុនជប៉ុនដ៏ធំមួយនេះ គឺជាអ្នកផ្គត់ផ្គង់ដ៏សំខាន់ ទៅឱ្យក្រុមហ៊ុនផលិតស្មាតហ្វូនផ្សេងៗ។ ហើយក្នុងត្រីមាសទី២នេះ ក្រុមហ៊ុន Sony អាចស្វែងរកប្រាក់ចំណេញបាន ប្រហែលជាបីដង ដោយមានទឹកប្រាក់កើនឡើងរហូតដល់ 36.6 ពាន់លានយ៉េន។
ការកើនឡើងនៃប្រាក់យ៉េននាពេលថ្មីៗនេះ បានធ្វើឱ្យអ្នកវិនិយោគវាយតម្លៃឡើងវិញ នូវទស្សនវិស័យ សម្រាប់ ពហុជាតិសាសន៍របស់ជប៉ុន ដោយសាររូបិយប័ណ្ណចុះខ្សោយ ទើបត្រូវបានផ្តល់នូវឱកាសឱ្យអ្នកនាំចេញជាច្រើនទៅវិញ។
នៅក្នុងត្រីមាសទីមួយ ក្រុមហ៊ុន Sony បានលក់ PlayStation 5 (PS5) បានចំនួន 2.4 លានគ្រឿង។ ដោយចំនួននេះ ត្រូវបានគេគិតថា មានចំនួនតិចជាងឆ្នាំមុន។
ក្រុមហ៊ុន Sony ក៏បាននិយាយកាលពីខែឧសភាកន្លងទៅដែរថា ខ្លួននឹងអាចលក់ PS5 បានចំនួន 18 លានគ្រឿង ក្នុងឆ្នាំថ្មីនេះ បើប្រៀបធៀបទៅនឹង 20.8 លានគ្រឿង កាលពីឆ្នាំមុន។
ប្រភព : Reuters