បុគ្គលិកផ្នែកឃ្លាំងរបស់ក្រុមហ៊ុន Amazon ធ្លាប់ធ្វើការជាមួយមនុស្សយន្ត អស់រយៈពេលជាច្រើនឆ្នាំកន្លងមក ហើយ។ ក្រុមហ៊ុន Amazon បានដាក់ពង្រាយមនុស្សយន្តជាង 750,000 គ្រឿង ដើម្បីជួយលើកតម្រៀប និងបំពេញការបញ្ជាទិញរាប់លានមុខទំនិញ ដែលចាំបាច់ត្រូវបំពេញជារៀងរាល់ថ្ងៃ។
ដោយឡែក មនុស្សយន្តឈ្មោះ Digit មានកម្ពស់ 175 សង់ទីម៉ែត្រ ដែលមានដៃ និងជើងតែពីរនោះ មានភាពលេចធ្លោជាងគេ។ មនុស្សយន្តឈ្មោះ Digit មានអំពូល LED ដោយមានរាងការ៉េ និងមានពន្លឺភ្លឺភ្លឹបភ្លែតៗ ដើម្បីចង្អុលបង្ហាញថាតើ វាកំពុងងាកទៅណា។ មនុស្សយន្តនេះ មានកាមេរ៉ា និងឧបករណ៍ចាប់សញ្ញាផ្សេងៗ ដើម្បីជួយស្កែនមើលជុំវិញ និងអនុញ្ញាតឱ្យមនុស្ស Digit ធ្វើការជាមួយមនុស្ស និងជំរុញការរុករកមុខទំនិញនៅក្នុងឃ្លាំងទំនិញដោយស្វ័យភាព។
ការងារដំបូងរបស់មនុស្សយន្ត Digit គឺជ្រើសរើសទំនិញ និងផ្លាស់ទី នៅពេលដែលទំនិញត្រូវបានដកចេញ។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ភារកិច្ចរបស់មនុស្សយន្តឈ្មោះ Bipedal បានប្តូរទីតាំងទៅធ្វើការងារក្នុងផ្នែកផ្សេង ដោយមានការតម្រៀបទំនិញ រើសទំនិញ និងរៀបចំប្រអប់នៅក្នុងឃ្លាំង។
ក្រុមហ៊ុន Agility Robotics ដែលជាអ្នកបង្កើតមនុស្សយន្តឈ្មោះ Digit កំពុងធ្វើការកែលម្អបន្ថែមទៀត ដើម្បីធ្វើឱ្យមនុស្សយន្តឈ្មោះ Digit នេះ កាន់តែមានប្រយោជន៍ច្រើនឡើង។
ប្រភព : DOGO NEWS