ប្រទេសនៅអាស៊ីមួយ បានកំណត់អាយុកុមារដើម្បីប្រើប្រាស់បណ្តាញសង្គម

បានផ្សាយចេញ | ១២ កញ្ញា ២០២៤

ប្រទេសនៅអាស៊ីមួយ បានកំណត់អាយុកុមារដើម្បីប្រើប្រាស់បណ្តាញសង្គម

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានប្រកាសថា រដ្ឋាភិបាលរបស់លោក នឹងបង្កើតច្បាប់ស្តីអំពីការកំណត់អាយុក្នុងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា Instagram, TikTok និង Facebook សម្រាប់កុមារ ដើម្បីការពារកុមារពីគ្រោះថ្នាក់តាមអ៊ីនធឺណិត។

ការកំណត់ទៅលើច្បាប់ថ្មីនេះ មិនបានបង្ហាញអំពីអាយុកុមារឱ្យបានពិតប្រាកដទេ។ ប៉ុន្តែលោកបានបង្ហើបឱ្យដឹងថា ជម្រើសដ៏បំផុត គឺកុមារក្រោមអាយុ ១៦​ ឆ្នាំ។

កាលពីថ្ងៃអង្គារ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២៤ លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី Anthony Albanese បានមាន ប្រសាសន៍ថា ខ្ញុំចង់មានការកំណត់មួយឱ្យបានច្បាស់លាស់ ទៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម សម្រាប់កុមារប្រើប្រាស់ ប្រកបដោយផ្លូវត្រឹមត្រូវ។ លោកបានបន្តទៀតថា រដ្ឋាភិបាលនៅជុំវិញពិភពលោក កំពុងពុះពារជាមួយនឹងបញ្ហាប្រឈមនៃការការពារកុមារពីគ្រោះថ្នាក់តាមប្រព័ន្ធផ្សព្វផ្សាយសង្គម។ ហើយយើងត្រូវតែប្រឹងប្រែងធ្វើ ទៅលើបញ្ហាមួយនេះ បើយើងមិនប្រឹងប្រែងទេ នោះយើងនឹងមិនជោគជ័យឡើយ។

ដោយ : ឃី វុទ្ធី