កាលពីសប្តាហ៍មុន លោក Sundar Pichai នាយកប្រតិបត្តិនៃក្រុមហ៊ុន Google បាននិយាយនៅក្នុងកម្មវិធីកិច្ចសម្ភាសន៍មួយ ជាមួយ Decoder ថា “នៅក្នុងពេលនេះ Google កំពុងផ្តោតអារម្មណ៍ទៅលើការបង្កើត AI ថ្មីៗ ដើម្បីបញ្ចូលទៅក្នុងកម្មវិធីទាំងអស់របស់Google”។
លោក Sundar Pichai បានបន្តទៀតថា ចំណងចំណូលចិត្តរបស់ខ្ញុំ គឺការស្រាវជ្រាវស្វែងរក AI ថ្មីៗជានិច្ច ដើម្បីបញ្ចូលទៅក្នុងកម្មវិធី Google Photo ថ្មីមួយផ្សេងទៀត ដែលអាចឱ្យម្ចាស់រូបថត សួររករូបថតរបស់ខ្លួនបាន ដោយគ្រាន់តែប្រើពាក្យថា “តើរូបថតរបស់ខ្ញុំនៅឯណា”។ លំដាប់ពីនោះ Google Photo នឹងផ្តល់ចម្លើយពីបណ្ណាល័យរូបថត នៃម្ចាស់រូបថតនោះ ដោយបង្ហាញឱ្យម្ចាស់រូបថតបានដឹង និងបានឃើញនូវរូបថតរបស់ខ្លួនជាច្រើន ពីក្នុងកម្មវិធី Google photo នោះ។
អត្ថបទដោយ : ឃី វុទ្ធី