ប្រសិនបើក្រុមហ៊ុនរថយន្តចិន Xpeng AeroHT មានផ្លូវរបស់ខ្លួន នោះប្រហែលជាមនុស្សម្នាទូទៅ អាចធ្វើដំណើរតាមរថយន្តហោះបានហើយ។
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Xpeng AeroHT កាលពីពេលថ្មីៗកន្លងទៅនេះ បានបង្ហាញម៉ូដែលរថយន្តហោះ រ៉ាឌីកាល់របស់ខ្លួន ចំនួន ២ គ្រឿង ដែលពិតជាស្រស់ស្អាត និងទំនើបជាទីបំផុត។
ហើយកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ រថយន្តហោះ ឈ្មោះថា Xpeng X2 បានបញ្ចប់ការហោះហើរសាកល្បងជាសាធារណៈ លើកដំបូងរបស់ខ្លួន ប្រកបដោយភាពជោគជ័យនៅក្នុងទីក្រុងឌូបៃ។