ការដាក់ដំណើរការស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់លើសមុទ្រ កម្លាំង 1.743 kWh របស់ប្រទេសចិន

បានផ្សាយចេញ | ២៦ ធ្នូ ២០២៤

ការដាក់ដំណើរការស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់លើសមុទ្រ កម្លាំង 1.743 kWh របស់ប្រទេសចិន

អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា និងការច្នៃប្រឌិត

ក្រោមប្រធានបទៈ “ការដាក់ដំណើរការស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់លើសមុទ្រ កម្លាំង 1.743 kWh របស់ប្រទេសចិន”

អត្ថបទដកស្រង់ដោយ :  ហ៊ិន គឹមហៀក

#MJQE#AmericanInterconSchool     


គម្រោងស្ថានីយផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់សមុទ្រ Shenquan ដំណាក់កាលទីពីរ ដែលទួរប៊ីនទោលមានកម្លាំងខ្លាំងបំផុតនៅប្រទេសចិន ត្រូវបានតភ្ជាប់នឹងបណ្ដាញអគ្គិសនីពេញលេញរួចហើយ។ អគ្គិសនីបានមកពីស្ថានីយខាងលើដែលផ្ដោតទៅលើគោលដៅពាណិជ្ជកម្ម ត្រូវបានតភ្ជាប់ជាមួយនឹងបណ្ដាញអគ្គិសនីនៅខេត្តក្វាងទុង។ យោងតាមក្រុមហ៊ុនវិនិយោគអគ្គិសនីរដ្ឋចិន (SPIC) អគ្គិសនីដែលត្រូវបានបង្កើតឡើងដោយទួរប៊ីនខ្យល់ចំនួន34គ្រឿងនៅលើសមុទ្ររបស់ទីក្រុង Jieyang ត្រូវបានភ្ជាប់ទៅនឹងបណ្ដាញអគ្គិសនីតាមរយៈខ្សែភ្លើងក្រោមសមុទ្រ។ គម្រោងស្ថានីយផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់សមុទ្រ Shenquan ដំណាក់កាលទីពីរ មានកម្លាំងសរុប502,000kW។

ប្រធានក្រុមហ៊ុនអគ្គិសនីដើរដោយថាមពលខ្យល់ Qiangzhan របស់ SPIC លោក Liu Ming បានឱ្យដឹងថា នៅពេលវិស័យផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់លើសមុទ្របន្តរីកច្រើននៅប្រទេសចិន តម្រូវការថ្មីចំពោះការសាងសង់ស្ថានីយផលិតអគ្គិសនីលើផ្ទៃសមុទ្រកម្លាំងខ្លាំង និងប្រសិទ្ធភាពខ្ពស់ក៏បានកើនឡើង។ លោក Liu Ming បន្ថែមថា ស្ថានីយផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់នៅសមុទ្រ Shenquan ដំណាក់កាលទីពីរអាចផ្គត់ផ្គង់ថាមពលស្អាតជិត 1,743 ពាន់លានkWh ជារៀងរាល់ឆ្នាំ ជួយសំចៃធ្យូងថ្មប្រភេទស្ដង់ដាបានជិត 530,000តោន និងកាត់បន្ថយឧស្ម័នកាបូនឌីអុកស៊ីតបានប្រហែល 1.4លានតោន។ ទួរប៊ីនខ្យល់ 11MW ដែលត្រូវបានប្រើប្រាស់ក្នុងគម្រោងនេះ គឺជាប្រភេទកម្លាំងខ្លាំងបំផុតដែលបម្រើដល់គោលដៅពាណិជ្ជកម្មនៅប្រទេសចិន។ ដោយស្លាបកង្ហារមានអង្កត់ផ្ចិតប្រវែង208ម៉ែត ទំហំផ្ទៃបរិយាកាសដែលទួរប៊ីនខ្យល់នេះវិល គឺស្មើនឹងទីលានបាល់ទាត់ស្ដង់ដាចំនួន 4.7 ទីលាន។ ទួរប៊ីននីមួយៗ អាចផ្ដល់អគ្គិសនីស្អាតបានប្រហែល 38.2លាន kWh ជារៀងរាល់ឆ្នាំ ស្មើនឹងការប្រើប្រាស់អគ្គិសនីប្រចាំឆ្នាំរបស់គ្រួសារចំនួន 20,000៕

អត្ថបទដកស្រង់ និងកែសម្រួលចេញពី៖
https://lareine.com.kh/news/economy/133849/