អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា និងការច្នៃប្រឌិត
ក្រោមប្រធានបទ៖ “AI អាចជួយឱ្យមនុស្សយើងស្តាប់យល់ថា សត្វចង់និយាយអំពីអ្វីបាននៅពេលខាងមុខនេះ”
អត្ថបទដកស្រង់ដោយ : នឹម សុនីតា
#MJQE#AmericanInterconSchool
ភាពជឿនលឿននៃបញ្ញាសិប្បនិម្មិត AI និងបច្ចេកវិទ្យា machine learning កំពុងជំរុញការខិតខំប្រឹងប្រែងរបស់អ្នកស្រាវជ្រាវ ដើម្បីទំនាក់ទំនងជាមួយសត្វបានយ៉ាងងាយស្រួល តាមរយៈគោលបំណងនោះ គឺបកប្រែសំឡេងសត្វទៅជាភាសាមនុស្ស។
នាបច្ចុប្បន្ននេះ គម្លាតទំនាក់ទំនងរវាងមនុស្ស និងសត្វ គឺនៅកំណត់ច្រើននៅឡើយ ហេតុដូច្នេះហើយ បានជាអ្នកស្រាវជ្រាវមានសង្ឃឹមខ្ពស់ថា AI នឹងអាចចូលមកជួយលើផ្នែកមួយនេះបាន។ បច្ចេកវិទ្យាទំនើប LLM ទាំងនេះ អាចដំណើរការគណនាលើសំឡេងបានយ៉ាងទូលំទូលាយ ដោយកំណត់អត្តសញ្ញាណគំរូ និងរចនាសម្ព័ន្ធដែលអាចត្រូវគ្នាទៅនឹងអត្ថន័យ ឬចេតនាជាក់លាក់ នៅពេលដែលសត្វធ្វើសំឡេងមកដាក់មនុស្ស។
AI មានសមត្ថភាពក្នុងការស្តាប់សំឡេងរាប់ពាន់ម៉ោងរបស់សត្វណាមួយ ហើយធ្វើការគណនាមើល និងរៀបចំទៅជាសភាពមនុស្សយើងបានជាមួយការចំណាយពេលពេលតិចជាងមនុស្សយើងធ្វើខ្លួនឯងផ្ទាល់។ គម្រោងស្រាវជ្រាវដូចជា Cetacean Translation Initiative (CETI) គឺត្រូវបានបង្កើតឡើង ដើម្បីសិក្សាអំពីសំឡេងរបស់ត្រីបាឡែន និងស្តាប់យល់អំពីអត្ថន័យនៃការបញ្ចេញសំឡេងរបស់សត្វមួយហ្នឹងឯង។ យ៉ាងណាក៏ដោយនេះមិនមែនមានន័យថា មនុស្ស នឹងអាចស្តាប់យល់ថា សត្វទាំងអស់កំពុងនិយាយអ្វីដាក់យើងក្នុងពេលឆាប់ៗនេះនោះឡើយ ប៉ុន្តែដំណើរការកំពុងធ្វើបានលឿនជាងវិធីសាស្រ្តពីមុន ដោយសារមានជំនួយពី AI តែម្តង។