ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

តើមានភពណាដែលអាចជំនួសភពផែនដីបាន?

បានផ្សាយចេញ | ០៩ កក្កដា ២០២៦ 298

តើមានភពណាដែលអាចជំនួសភពផែនដីបាន?

អត្ថបទព័ត៌មានស្តីពីរបកគំហើញ
ក្រោមប្រធានបទ “តើមានភពណាដែលអាចជំនួសភពផែនដីបាន?”
អត្ថបទដកស្រង់ដោយ : អ៊ិន ឆាយ
#MJQE #AmericanInterconSchool
 
ភពផែនដីជាភពទី៣ក្នុងប្រព័ន្ធព្រះអាទិត្យ និងជាភពតែមួយគត់ដែលត្រូវបានគេដឹងថាមានជីវិត រស់នៅ។ លក្ខណៈពិសេស
ចម្បងៗរបស់វាគឺទីតាំងស្ថិតនៅចម្ងាយសមស្របពីព្រះអាទិត្យ មានផ្ទៃ ទឹកគ្របដណ្ដប់ជាង ៧១ភាគរយ បរិយាកាសសម្បូរដោយអុកស៊ីសែន និងមានដែនម៉ាញេទិចការពារ។
 
ទីតាំងអំណោយផល :
ផែនដីស្ថិតនៅក្នុងតំបន់ដែលអាចទ្រទ្រង់ជីវិតបានធ្វើឱ្យសីតុណ្ហភាពមិនក្ដៅពេក និងមិនត្រជាក់ពេក ដែលអនុញ្ញាតឱ្យទឹកមានស្ថានភាពជាវត្ថុរាវ។
មណ្ឌលទាំងបួន (Earth's Spheres)៖
·         មណ្ឌលសិលា (Geosphere) : ជាស្រទាប់រឹងខាងក្រៅរបស់ផែនដីរួមមាន សម្បកផែនដី ម៉ង់តូ និងស្នូល។
·         មណ្ឌលទឹក (Hydrosphere) : ទឹកទាំងអស់នៅលើផែនដីរួមមាន មហាសមុទ្រ សមុទ្រ ទន្លេ បឹង និងទឹកក្រោមដី។
·         មណ្ឌលបរិយាកាស (Atmosphere) : ស្រទាប់ឧស្ម័នដែលព័ទ្ធជុំវិញផែនដី (ជាពិសេស អុកស៊ីសែន) ជួយការពារភពពីកាំរស្មីព្រះអាទិត្យ និងរក្សាសីតុណ្ហភាព។
·         មណ្ឌលជីវៈ (Biosphere) : តំបន់ទាំងអស់នៅលើផែនដីដែលមានជីវិតរស់នៅ។
·         ដែនម៉ាញេទិច (Magnetic Field) : ភពផែនដីមានស្នូលដែក និងនីកែល ដែលបង្កើត បានជា​ដែនម៉ាញេទិច​ដ៏រឹងមាំ ការពារផ្ទៃផែនដីពីខ្យល់ព្រះអាទិត្យ និងកាំរស្មីគ្រោះថ្នាក់។
 
គិតមកដល់ពេលនេះ មិនទាន់មានភពណាដែលអាចជំនួសភពផែនដីបាននោះទេ។ ប៉ុន្តែក្រុមអ្នក​វិទ្យាសាស្ត្រ និងអង្គការ NASA បានរកឃើញភពមួយចំនួនដែលមានលក្ខណៈស្រដៀងផែនដី និងស្ថិតក្នុងតំបន់​ដែលអាចមានជីវិតរស់នៅបាន។ ពេលថ្មីៗនេះ អង្គការណាសាបានរកឃើញភព ថ្មី Exoplanet ដែលមានរយៈចម្ងាយត្រឹមតែ១៣៧ឆ្នាំ​ពន្លឺប៉ុណ្ណោះពីផែនដី ហើយជាភពអាច អំណោយផលដល់ភាវៈមានជីវិត។ ក្រុមតារាវិទូនិយាយថា ភពនេះត្រូវបានគេដាក់ឈ្មោះថា TOI-715 b មានទំហំធំជាងផែនដី១.៥ដង ហើយ​​គោចរ​ជុំវិញផ្កាយតូចមួយដែលមានពណ៌ក្រហម។
យោងតាមទីភ្នាក់ងារនេះ ដោយសារតែភពថ្មីមានចម្ងាយឆ្ងាយពីផ្កាយមេរបស់វា វាអាចស្ថិតនៅក្នុង​តំបន់​ដែលអាចរស់នៅបាន និងរក្សាសីតុណ្ហភាពសមរម្យ បង្កើតបានជាទឹកនៅលើផ្ទៃរបស់វា ដែល ជាកត្តាចាំបាច់​សម្រាប់ទ្រទ្រង់ជីវិត។ ណាសានិយាយថា ដោយសារចម្ងាយជិត ដែល TOI-715 b វិលជុំវិញពីផ្កាយមេរបស់វានោះមានន័យថា មួយឆ្នាំសម្រាប់ភពនេះ ស្មើនឹង១៩ថ្ងៃនៃផែនដីរបស់ យើង។ តេឡេស្កុប Webb ត្រូវបានរចនាឡើងមិនត្រឹមតែអាចរកឃើញភពខាងក្រៅប៉ុណ្ណោះទេ ប៉ុន្តែក៏រុករក​សមាសភាពនៃបរិយាកាស ដែលអាចផ្តល់តម្រុយដល់វត្តមានរបស់ភាវៈមានជីវិតផង ដែរ។
 
ក្នុងពេលបច្ចុប្បន្ន "គ្មានភពណាអាចជំនួសផែនដីបានឡើយ" ដោយសារតែភពដែលមាន​សក្តានុពល​ទាំង​អស់សុទ្ធតែស្ថិតនៅឆ្ងាយដាច់កន្ទុយភ្នែក។ ការថែរក្សាភពផែនដីដែលយើងកំពុង រស់នៅនាពេលនេះ គឺជាជម្រើសដ៏ល្អបំផុត និងតែមួយគត់សម្រាប់មនុស្សជាតិ ប៉ុន្តែវាក៏ជាសញ្ញា វិជ្ជមានសម្រាប់ការុករក៕

 

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/June/Mr Tha.jpg

ជំនាញ៣ប្រភេទ ដែលយុវជនគួររៀនក្នុងសម័យបច្ចេកវិទ្យាបច្ចុប្...

https://theirrawaddydolphin.com/storage/photos/news/article/2026/June/Mr na.jpg

ផលប៉ះពាល់នៃបច្ចេកវិទ្យាចំពោះសុខុមាលភាពរបស់មនុស្ស

https://theirrawaddydolphin.com/storage/photos/news/article/2026/July/Mr Pheap1.jpg

យន្តហោះគ្មានមនុស្សបើកធ្វើពីក្រដាសកាតុង (រចនាបថ IKEA)

https://theirrawaddydolphin.com/storage/photos/news/article/2026/July/Mr Vibol.jpg

ចិនជាប្រទេសដំបូងគេដែលប្រើមជ្ឈមណ្ឌលទិន្នន័យក្រោមបាតសមុទ្...