រដ្ឋមន្ត្រីដដែល បញ្ជាក់ថា គោលដៅទេសចរណ៍សំខាន់ៗ រួមមានខេត្តព្រះសីហនុ ១៩០,០១៥នាក់ ខេត្តសៀមរាប ៧៦,០២២នាក់ រាជធានីភ្នំពេញ ៣២,១៧៥នាក់ ខេត្តកំពត ២៧,៦៨១នាក់ ខេត្តបាត់ដំបង ១៩,៩៧០នាក់ ខេត្តកំពង់ចាម ១៤,១៦១នាក់ និងខេត្តកែប ១០,៨៧៨នាក់។
គួរជម្រាបថា ដើម្បីត្រៀមទទួលភ្ញៀវទេសចររដ្ឋបាលរាជធានី-ខេត្ត កំពុងរៀបចំតុបតែងលម្អក្នុងមូលដ្ឋានរបស់ខ្លួន រួមជាមួយការរៀបចំកម្សាន្តសប្បាយនានា ដូចជាការប្រគំតន្រី និងការបាញ់កាំជ្រួចអបអរសាទរពិធីបុណ្យឆ្លងឆ្នាំសាកល (Countdown) នៅចុងសប្តាហ៍នេះផងដែរ។