សូមប្រិយមិត្តរីករាយទស្សនាផ្ទាំងទស្សនីយភាពដ៏ស្រស់ស្អាតនៅកំពង់ចម្លងកំពង់ឆ្នាំង-កំពង់លែង នាឆ្នាំ២០១៨ ក្នុងរដូវទឹកឡើង។ ផ្ទៃទឹកទន្លេដ៏ធំល្វឹងល្វើយ មិនត្រឹមតែជាប្រភពរស់របស់ជីវចម្រុះក្នុងទឹក សត្វស្លាប និងរុក្ខជាតិនោះទេ តែវាប្រភពរស់ដ៏សំខាន់របស់មនុស្សម្នាផងដែរ ដូចជាការផ្តល់ចំណូលដល់ប្រជាជនតាមរយៈការនេសាទត្រីលក់ ឬចិញ្ចឹមជីវិត ការធ្វើដំណើរឆ្លងកាត់ពីតំបន់ម្ខាងទៅម្ខាងទៀត ផ្តល់ជាទីតាំងសម្រាប់ការរស់នៅ ការប្រកបរបររកស៊ី ពិសេសគឺបម្រើឱ្យវិស័យទេសចរណ៍ ដែលយើងអាចមើលឃើញពីភាពស្រស់ស្អាតនៃទន្លេសាប និងភ្នំនាងកង្រីដេកស្តូកស្តឹងដូចរាងមនុស្សស្រី។
ចុះបច្ចុប្បន្នមានទិដ្ឋភាពយ៉ាងណាដែរ? សូមប្រិយមិត្តផុសចែករំលែកជាមួយ Rooster News ផងណា!
រូបថត៖ លោក យ៉េង ឈាងលី