អាហារូបករណ៍សិក្សានៅ CamEd Business School

បានផ្សាយចេញ | ២៣ តុលា ២០២៤

អាហារូបករណ៍សិក្សានៅ CamEd Business School

នៅសល់តែ២ថ្ងៃទៀតតែប៉ុណ្ណោះ ការផ្តល់ជូនអាហារូបករណ៍សិក្សានៅ CamEd Business School នឹងត្រូវផុតកំណត់ហើយ។ រួសរាន់ឡើងណា ចំនួនមានកំណត់។

ក្នុងលក្ខខណ្ឌនៃការជ្រើសរើសនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ផ្តល់ជូនសម្រាប់សិស្សានុសិស្សថ្នាក់ទី១២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ក្នុងឆ្នាំសិក្សា២០២៣-២០២៤ តែប៉ុណ្ណោះ។

មួយវិញទៀត សិស្សានុសិស្ស ត្រូវមានឯកសារគ្រប់គ្រាន់ តាមតម្រូវការរបស់សាកលវិទ្យាល័យ។​ ហើយសិស្សានុសិស្ស ក៏អាចទៅយកលិខិតស្នើសុំអាហារូបករណ៍ពីការិយាល័យកិច្ចការសិស្ស តាមសាខារៀងៗខ្លួន។

សូមរំឭកជូនថា សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ផ្តល់ជូនអាហារូបករណ៍ ៥០% ចំនួន៣កន្លែង។​ ហើយចំពោះការផុតកំណត់ចុះឈ្មោះ គឺនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ។ សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ផ្តោតលើគុណភាព វិន័យ និងសេវាកម្ម។

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ

០៩៣ ២១៧ ២១៧
០១១ ៣៨៨ ៨៦៨