សិស្សានុសិស្សថ្នាក់ទី ៥ ក នៃ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចំការដូង បានចូលរួមក្នុងសកម្មភាពពិសោធន៍វិទ្យាសាស្ត្រអនុវត្តក្រោមប្រធានបទ «ឥទ្ធិពលកម្ដៅលើឧស្ម័ន» ក្រោមការដឹកនាំដោយលោក ខេង លន់ គ្រូបង្រៀនបឋមសិក្សាថ្នាក់ទី៥។
លោក ខេង លន់ បានបង្ហាញថា ការសិក្សាផ្នែកវិទ្យាសាស្ត្រអនុវត្ត គឺមានសារៈសំខាន់យ៉ាងខ្លាំង ក្នុងការបង្កើនចំណេះដឹងវិទ្យាសាស្រ្ត និងការយល់ដឹងរបស់សិស្សអំពីបាតុភូតធម្មជាតិ តាមរយៈការចូលរួមអនុវត្តពិសោធន៍ដោយផ្ទាល់។ ការអនុវត្តជាក់ស្តែងនេះ ជួយឱ្យសិស្សអាចភ្ជាប់ទ្រឹស្តីជាមួយជីវិតប្រចាំថ្ងៃបានយ៉ាងមានប្រសិទ្ធភាព និងបង្កើតការយល់ដឹងទាក់ទងនឹងហេតុផលនៃបាតុភូតធម្មជាតិ និងរបកគំហើយផ្សេងៗ។
ក្នុងបរិបទនៃមេរៀននេះ សិស្សបានប្រើប្រាស់ឧបករណ៍បច្ចេកទេសដូចជា រ៉ក ត្រឺយ ប្លង់ទេ និងមីក្រូទស្សន៍ ដើម្បីសង្កេតឃើញនូវការផ្លាស់ប្តូរផ្សេងៗដែលកើតឡើងក្រោមឥទ្ធិពលកម្ដៅលើឧស្ម័ន។ លោកគ្រូបានបញ្ជាក់ថា ការផ្តល់ឱកាសសិក្សាបែបអនុវត្តដូចនេះ ជារបៀបមួយដ៏មានប្រសិទ្ធភាពក្នុងការបណ្តុះបណ្តាលសិស្សឱ្យកើនឡើងនូវជំនាញគិតវិភាគ និងស្រាវជ្រាវយ៉ាងរួសរាយ៕
ទំនាក់ទំនង
(៨៥៥) ៩៣ ២១៧ ២១៧
(៨៥៥) ២៣ ២២១ ២២២
info@ais.edu.kh