ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ចុះអនុស្សារណៈនៃការយោគយល់គ្នាជាមួយសាកលវិទ្យាល័យ HYOGO ប្រទេសជប៉ុន ផ្តល់ឱកាសអាហារូបករណ៍សម្រាប់សិស្ស

បានផ្សាយចេញ | ០៥ មិថុនា ២០២៥ 593

ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ចុះអនុស្សារណៈនៃការយោគយល់គ្នាជាមួយសាកលវិទ្យាល័យ HYOGO ប្រទេសជប៉ុន ផ្តល់ឱកាសអាហារូបករណ៍សម្រាប់សិស្ស

ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន(​មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង) បានចុះអនុស្សារណៈនៃការយោគយល់គ្នា (MOU) ជាមួយសាកលវិទ្យាល័យ HYOGO ប្រទេសជប៉ុន ដោយមានគោលបំណងបង្កើនឱកាសអាហារូបករណ៍សិក្សាថ្នាក់អន្តរជាតិដល់សិស្សានុសិស្ស។

ពិធីចុះអនុស្សារណៈនៃការយោគយល់គ្នានេះ បានធ្វើនៅ AIS ការិយាល័យកណ្ដាល នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការចូលរួមពីតំណាងគណៈគ្រប់គ្រងនៃភាគីទាំងពីរ។

តាមរយៈអនុស្សារណៈនៃការយោគយល់គ្នានេះ សិស្សានុសិស្សដែលបញ្ចប់ការសិក្សាថ្នាក់ទី១២ ពី AIS នឹងមានឱកាសដាក់ពាក្យស្នើសុំអាហារូបករណ៍ សិក្សានៅសាកលវិទ្យាល័យ HYOGO ប្រសិនបើសិស្សជាប់ទៅតាមលក្ខខណ្ឌនៃតម្រូវការរបស់សាកលវិទ្យាល័យ។ លើសពីនេះ សិស្សានុសិស្ស AIS ក៏អាចចូលរួមប្រឡងដើម្បីទទួលបានអាហារូបករណ៍ពេញលេញពីក្រសួងអប់រំជាតិរបស់ប្រទេសជប៉ុន រយៈពេល ៤ ឆ្នាំ រួមបញ្ចូលទាំងថ្លៃសិក្សា ថ្លៃស្នាក់នៅហូបចុក និងសំបុត្រយន្តហោះទៅ មក ផងដែរ។

លក្ខខណ្ឌសំខាន់ៗ រួមមាន ជាសិស្សដែលបានបញ្ចប់ថ្នាក់ទី១២ ពីសាលារៀន អន្តរទ្វីប អាមេរិកាំង មានចំណេះដឹងភាសាអង់គ្លេសគ្រប់គ្រាន់ និងរៀបចំឯកសារស្របតាមតម្រូវការរបស់សាកលវិទ្យាល័យ HYOGO។

សូមជម្រាបជូនផងដែរថា សាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែស្វែងរក និងសហការជាមួយ សាកលវិទ្យាល័យជាច្រើន ទាំងក្នុងស្រុក និងបណ្តាប្រទេសផ្សេងៗជាដៃគូ ដើម្បីឱ្យសិស្សមានឱកាស និងជម្រើស ជាច្រើនក្នុងការជ្រើសរើសសាកលវិទ្យាល័យស្តង់ដា អន្តរជាតិ សិក្សារៀនសូត្រ ដើម្បីរួមចំណែកលើការអភិវឌ្ឍអនាគតរបស់យុវជនខ្មែរ៕

ទំនាក់ទំនង 

(៨៥៥) ៩៣ ២១៧ ២១៧

(៨៥៥) ២៣ ២២១ ២២២

https://www.ais.edu.kh

info@ais.edu.kh

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2025/jul/Seminor Health.jpg

សិស្សានុសិស្ស សាលារៀន អន្តរទ្វីប អាមេរិកាំង ចូលរួមសិក្ខ...

https://theirrawaddydolphin.com/storage/photos/news/article/2025/Octomber/Liza.jpg

ជ្រើសរើសថ្នាក់វិទ្យាសាស្រ្តសង្គម រៀនពេទ្យបានអត់?

https://theirrawaddydolphin.com/storage/photos/news/article/2025/May/Alumni share experience to AIS student.jpg

សូ វីអូណា អតីតសិស្ស AIS ៖ «ខ្ញុំគិតថា នៅពេលដែលខ្ញុំសម្រ...

https://theirrawaddydolphin.com/storage/photos/news/article/2025/December/Sport Day.jpg

AIS រៀបចំទិវាកីឡាលើកទី៣១ សម្រាប់សិស្សមត្តេយ្យ លើកកម្ពស់...