ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

សិស្សថ្នាក់ទី១១ "ក" ចូលរួមសកម្មភាពបំណិនជីវិត ដាំគ្រាប់ពោត នៅសួនដំណាំ AIS

បានផ្សាយចេញ | ០៦ មិថុនា ២០២៥ 441

សិស្សថ្នាក់ទី១១ "ក" ចូលរួមសកម្មភាពបំណិនជីវិត ដាំគ្រាប់ពោត នៅសួនដំណាំ AIS

កាលពីពេលថ្មីៗនេះ សិស្សានុសិស្សថ្នាក់ទី១១ "ក" នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពបំណិនជីវិត ដាំគ្រាប់ពោត នៅសួនដំណាំ AIS ដឹកនាំដោយលោកគ្រូឈិត ប៊ុនលី។


សកម្មភាពដ៏មានអត្ថន័យនេះ ជាជំហានមួយក្នុងការលើកកម្ពស់ចំណេះដឹង និងជំនាញជាក់ស្តែង របស់សិស្សអំពីការដាំដំណាំពោត។ លោកគ្រូឈិត ប៊ុនលី គ្រូបន្ទុកថ្នាក់ បានបញ្ជាក់ថា ការជ្រើសរើសប្រធានបទ "ដាំគ្រាប់ពោត" គឺមានគោលបំណងចម្បងក្នុងការបណ្តុះបណ្តាលសិស្សឱ្យយល់ដឹងអំពីអត្ថប្រយោជន៍នៃការដាំដំណាំ ព្រមទាំងបង្រៀនសិស្សអោយដឹងពីជំហាននៃដំណើរការដាំពោតយ៉ាងច្បាស់លាស់។


ក្រោយពីបានចូលរួមសកម្មភាពនោះ សិស្សានុសិស្សទទួលបានបទពិសោធន៍ថ្មីៗ និងចំណេះដឹងអនុវត្តដែលអាចយកទៅប្រើប្រាស់បានជាក់ស្តែង នៅផ្ទះ ឬក្នុងសហគមន៍របស់ខ្លួន។
លោកគ្រូ ឈិត ប៊ុនលី ក៏បានបង្ហាញនូវការពេញចិត្តយ៉ាងខ្លាំងចំពោះការចូលរួមរបស់សិស្ស ដែលបានបង្ហាញនូវភាពខិតខំប្រឹងប្រែង និងការចូលរួមយ៉ាងសកម្មទាំងវេនព្រឹក និងវេនល្ងាច។ សកម្មភាពបំណិនជីវិតនេះ មិនត្រឹមតែជាការសិក្សាដោយការធ្វើនោះទេ ប៉ុន្តែជាជម្រើសដ៏ឆ្លាតវៃក្នុងការបណ្តុះកម្លាំងចិត្ត និងការយល់ដឹងអំពីជីវិតពិតក្នុងសង្គមផងដែរ៕

ទំនាក់ទំនង 

(៨៥៥) ៩៣ ២១៧ ២១៧

(៨៥៥) ២៣ ២២១ ២២២

https://www.ais.edu.kh

info@ais.edu.kh

 

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2025/June/Tenis Competition.jpg

ប្រកួតជ្រើសរើស ជើងឯកកីឡាវាយសី  ពានរង្វាន់ ម៉េងលី ជេ. គួ...

https://theirrawaddydolphin.com/storage/photos/news/article/2025/jul/Ms Meng Solanita.jpg

ម្ចាស់ជ័យលាភីលេខ១ យុវតី ម៉េង ថុលឡាសូនីតា ចែករំលែកអំពីសា...

https://theirrawaddydolphin.com/storage/photos/news/article/2026/March2026/Kiddy Kid1 (1).png

យុទ្ធនាការធនាគារឈាម ម៉េងលី ជេ. គួច លើកទី១៦ ប្រារព្ធក្រោ...

https://theirrawaddydolphin.com/storage/photos/news/article/2026/April/Sport Day.jpg

សិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យ មត្តេយ្យ និងថ្នាក់ទី១...