ឱកាសចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រ គណិតវិទ្យាអាស៊ីអន្តរជាតិអូឡាំពិក នៅប្រទេសជប៉ុន

បានផ្សាយចេញ | ០៩ មិថុនា ២០២៥

ឱកាសចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រ គណិតវិទ្យាអាស៊ីអន្តរជាតិអូឡាំពិក នៅប្រទេសជប៉ុន

គណៈគ្រប់គ្រង សាលារៀន អន្តរទ្វីប អាមេរិកាំង មានកិត្តិយសសូមជម្រាបជូន មាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្ស ថាការប្រកួតគណិតវិទ្យាអាស៊ីអន្តរជាតិអូឡាំពិក Asia International Mathematical Olympiad (AIMO) វគ្គផ្តាច់ព្រ័ត្រ ឆ្នាំ២០២៥ នឹងប្រព្រឹត្តទៅនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ចាប់ពីថ្ងៃទី ២ ដល់ ៦ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ។
ការប្រកួតនេះ គឺជាវេទិកាអន្តរជាតិសំខាន់មួយ សម្រាប់សិស្សកម្ពុជាដើម្បីបង្ហាញសមត្ថភាព និងស្មារតីប្រកួតប្រជែងលើកម្រិតអន្តរជាតិ។ សិស្សានុសិស្ស AIS ដែលបានទទួលមេដាយ មាស ប្រាក់ ឬសំរឹទ្ធ ពីវគ្គជម្រុះលើកទី១ នឹងមានសិទ្ធិចូលរួមប្រកួតបន្តជាផ្លូវការនៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅប្រទេសជប៉ុន នេះ។


ការចុះឈ្មោះចូលរួមទទួលបើករហូតដល់ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២៥ និងបង់ប្រាក់នៅគណនេយ្យ នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង។ 
សម្រាប់លក្ខខណ្ឌ និងតម្លៃចូលរួម សិស្សអាយុ ៧ដល់១១ឆ្នាំ តម្លៃ ១,៦៤០ ដុល្លារ សិស្សអាយុ ១២ឆ្នាំឡើងទៅតម្លៃ ១,៧៨០ ដុល្លារ និងអ្នកអាណាព្យាបាលតម្លៃ ១,៦៩០ ដុល្លារ
ឯកសារដែលត្រូវភ្ជាប់ រួមមាន ១. លិខិតឆ្លងដែនថតចម្លង ១ច្បាប់ដែលនៅមានសុពលភាព យ៉ាងហោចណាស់៦ខែ ២. សំបុត្រកំណើតថតចម្លង ១ច្បាប់ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅថតចម្លង ១ច្បាប់ 
៣. អត្តសញ្ញាណបណ្ណថតចម្លង ១ច្បាប់ សំបុត្រអាពាហ៍ពិពាហ៍ថតចម្លង ១ច្បាប់ 
៤. របាយការណ៍ធនាគារ ៣ខែចុងក្រោយយ៉ាងតិច៥០០០ដុល្លារ 
៥. លិខិតបញ្ជាក់ការងារ ឬបណ្ណប៉ាតង់  និង៦. រូបថត 4.5 x 3.5 cm ២សន្លឹក (ផ្ទៃស)។
មាតាបិតា អ្នកអាណាព្យាបាល សូមកុំឲ្យឱកាសដ៏អស្ចារ្យនេះកន្លងផុត  អនុញ្ញាតឱ្យកូនៗរបស់លោកអ្នក បានបញ្ចេញសមត្ថភាពលើឆាកអន្តរជាតិ ជឿជាក់លើខ្លួនឯង និងបង្កើតបទពិសោធជីវិតដែលគួរឲ្យចងចាំ៕

ទំនាក់ទំនង 

(៨៥៥) ៩៣ ២១៧ ២១៧

(៨៥៥) ២៣ ២២១ ២២២

https://www.ais.edu.kh

info@ais.edu.kh