ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

AIS សាខាទួលសង្កែរៀបចំ សិក្ខាសាលាសុខភាពសាធារណៈ៖ “ការបង្ការជំងឺទូទៅនៅសាលារៀន”

បានផ្សាយចេញ | ១៤ មិថុនា ២០២៥ 395

AIS សាខាទួលសង្កែរៀបចំ សិក្ខាសាលាសុខភាពសាធារណៈ៖ “ការបង្ការជំងឺទូទៅនៅសាលារៀន”

ក្នុងគោលបំណងជំរុញការយល់ដឹងអំពីសុខភាពសាធារណៈ និងការពារជំងឺផ្សេងៗដែលអាចកើតមាននៅក្នុងសាលារៀន  ក្រោមកិច្ចសហការជាមួយគ្លីនិក Raffles Medical សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) សាខាទួលសង្កែ បានរៀបចំសិក្ខាសាលាសុខភាពសាធារណៈ ក្រោមប្រធានបទ៖ “ការបង្ការជំងឺទូទៅនៅសាលារៀន” នៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៥ វេលាម៉ោង ៩:០០នាទី ដល់ ១១:០០នាទីព្រឹក ដោយមានអ្នកចូលរួមប្រមាណជិត ១០០នាក់ រួមមាន សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងអ្នកអាណាព្យាបាល រួមទាំងសាធារជនទូទៅផងដែរ។


លោក ពៅ ភក្តី នាយកចាងហ្វាង នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលសង្កែ បានឱ្យដឹងថាសិក្ខាសាលាសុខភាពសាធារណៈ៖ “ការបង្ការជំងឺទូទៅនៅសាលារៀន” ធ្វើឡើងក្នុងគោលបំណង ដើម្បីផ្តល់ចំណេះដឹងជាក់លាក់ និងជំរុញការយល់ដឹងអំពីវិធានការការពារជំងឺទូទៅសម្រាប់សិស្ស លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាល និងសាធារណជនទូទៅ ដោយផ្តោតសំខាន់ ទៅលើវិធីសាស្ត្រថែរក្សាអនាម័យខ្លួនឯង ការគ្រប់គ្រងអនាម័យបរិស្ថានក្នុងថ្នាក់រៀន បន្ទប់ទឹក និងទីធ្លាលេង ដើម្បីបង្កើនសុវត្ថិភាព និងសុខុមាលភាពរបស់កុមារទៅក្នុងសាលារៀន។


លោកចាងហ្វាង បានបញ្ជាក់បន្ថែមថា “ក្រៅពីផ្ដល់ចំណេះទូទៅ តាមកម្មវិធីសិក្សា AIS ក៏បានចងក្រង និងរៀបចំសកម្មភាពជាច្រើន ដោយសហការ ជាមួយដៃគូស្ថាប័នវិជ្ជាជីវៈ ដើម្បីពង្រឹងចំណេះដឹងអប់រំផ្នែកផ្សេងៗ សម្រាប់សិស្ស លោកគ្រូ អ្នកគ្រូ និងអ្នកអាណាព្យាបាល។  ការថែរក្សារអនាម័យផ្ទាល់ខ្លួន ការជ្រើសរើសអាហារូបត្ថម្ភ និងបរិស្ថានស្អាត ជាចំណុចសំខាន់ក្នុងការការពារជំងឺដ៏មានប្រសិទ្ធភាព។ សិក្ខាសាលានេះ គឺជាឧទាហរណ៍មួយនៃការចូលរួមជាដៃគូសហការដើម្បីជំរុញសុខុមាលភាពសិស្សជាទីបំផុត។”៕

សាខាទួលសង្កែ    
នៅដីឡូលេខ4060 លើផ្លូវបេតុងលេខ103 
ក្នុងភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ
ទូរសព្ទលេខ (885) 11 968 494, (885) 16 829 556
https://maps.app.goo.gl/ZG5eyGJD1tZFk8527

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2025/Octomber/photo_2025-09-20_18-55-34.jpg

សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) នឹងរៀបចំពិធីប្រគល់ម...

https://theirrawaddydolphin.com/storage/photos/news/article/2026/June/Donation123.jpg

យុទ្ធនាការធនាគារឈាម ម៉េងលី ជេ. គួច លើកទី១៧ បញ្ចប់ដោយជោគ...

https://theirrawaddydolphin.com/storage/photos/news/article/2025/January 2026/ITD09410.jpg

សិស្សថ្នាក់ទី៣ AIS សាខាខេត្តតាកែវចុះកម្មសិក្សានៅកន្លែងក...

https://theirrawaddydolphin.com/storage/photos/news/article/2026/May/Life skill (2).jpg

ពីក្រដាសធម្មតា ទៅជារទេះភ្លើងនៃគំនិតច្នៃប្រឌិត!