សិស្សានុសិស្សថ្នាក់ទី ៥ ក នៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) សាខាចំការដូង បានចូលរួមសកម្មភាព “បំណិនជីវិត” ដោយសិក្សាអំពីវិធីចម្អិនម្ហូបបែបប្រពៃណី គឺ ឆាបង្គាពងទាប្រៃ ក្រោមការដឹកនាំរបស់លោកគ្រូ ខេង លន់។

លោក ខេង លន់ គ្រូបឋមសិក្សាថ្នាក់ទី៥ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចំការដូង បានបញ្ជាក់ថា កម្មវិធីនេះគឺជាផ្នែកមួយនៃមេរៀនបំណិនជីវិត ដែលមានគោលបំណងបង្រៀនសិស្សឱ្យស្គាល់និងយល់ដឹងអំពីមុខម្ហូបខ្មែរ បណ្តុះភាពស្រឡាញ់វប្បធម៌ម្ហូបអាហារ និងបង្កើនសាមគ្គីភាព ចេះធ្វើការងារជាក្រុមផងដែរ។ ជាពិសេស វាជាឱកាសឱ្យសិស្សានុសិស្សទទួលបានបទពិសោធផ្ទាល់ក្នុងការរៀនពីគ្រឿងផ្សំ និងរបៀបធ្វើម្ហូបខ្មែរ ដែលអាចយកទៅអនុវត្តក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេបានផងដែរ។

លោកគ្រូ ខេង លន់ យល់ឃើញថា កម្មវិធីបំណិនជីវិតបានបង្ហាញឲ្យឃើញថា សិស្សប្រុស និងសិស្សស្រីអាចរៀនចម្អិនម្ហូបបានដូចគ្នា។ កាលពីមុន កូនស្រីតម្រូវចម្អិនម្ហូបសម្រាប់គ្រួសារ ប៉ុន្តែឥឡូវនេះ កូនប្រុសក៏ចូលរួមយ៉ាងសកម្មផងដែរ។ លោកគ្រូរីករាយដែលឃើញពួកគេចាប់អារម្មណ៍ និងចេះចម្អិនម្ហូបខ្មែរ ដើម្បីជួយការងារផ្ទះ។ ជំនាញទាំងនេះមានតម្លៃសម្រាប់ជីវិតប្រចាំថ្ងៃ៕
ទំនាក់ទំនង
(៨៥៥) ៩៣ ២១៧ ២១៧
(៨៥៥) ២៣ ២២១ ២២២