ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

ការប្រកួតគូរគំនូរ និងតាំងពិព័រណ៍ស្នាដៃសិស្សលើកទី១៧ សាលារៀន អន្តរទ្វីប អាមេរិកាំង មានការគាំទ្រ និងចូលរួមទស្សនាយ៉ាងច្រើនកុះករ

បានផ្សាយចេញ | ២៨ មិថុនា ២០២៥ 642

ការប្រកួតគូរគំនូរ និងតាំងពិព័រណ៍ស្នាដៃសិស្សលើកទី១៧ សាលារៀន អន្តរទ្វីប អាមេរិកាំង មានការគាំទ្រ និងចូលរួមទស្សនាយ៉ាងច្រើនកុះករ

តាមការរំពឹងទុក នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) បានរៀបចំកម្មវិធីប្រកួតគូរគំនូរ និងតាំងពិព័រណ៍ស្នាដៃសិស្សលើកទី១៧ ប្រចាំឆ្នាំសិក្សា ២០២៤-២០២៥។ ពិធីនេះត្រូវបានប្រារព្ធឡើងនៅទីតាំងចំនួនបី ក្នុងពេលតែមួយ សម្រាប់សាខាទាំង១០នៅរាជធានីភ្នំពេញ រៀបចំនៅក្នុងបរិវេណអគារមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសែនសុខ ខណៈដែល២សាខាទៀត ធ្វើនៅខេត្តសៀមរាប និងតាកែវ ដោយមានការចូលរួមយ៉ាងច្រើនកុះករ។
លោកស្រី រស់ យ៉ាណា ប្រធាននៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានមានប្រសាសន៍កោតសរសើរ និង   ភាពច្នៃប្រឌិដ្ឋ របស់សិស្សានុសិស្ស ក្នុងការប្រកួតរបស់ប្អូនៗនៅក្នុងពេលនេះ គឺជាទុនមួយឆ្ពោះទៅមុខ ឈានទៅមុខ ថ្ងៃអនាគតអាចក្លាយជាអ្នកវិទ្យាសាស្រ្ត អ្នកបង្កើតរបកគំហើញ អាចបង្កើតរបស់ថ្មីៗសម្រាប់តម្រូវការរបស់មនុស្ស។ លោកស្រី បន្ថែមថា «តាមការសង្កេតឃើញ កម្មវិធីថ្ងៃនេះមានអ្នកចូលរួមប្រកួត និងអ្នកទស្សនាច្រើន មានការចាប់អារម្មណ៍ និងទាក់ទាញ! នេះជាកម្មវិធីប្រចាំឆ្នាំដ៏ធំមួយរបស់សាលារៀនមានការគាំទ្រ ពីមួយឆ្នាំទៅមួយឆ្នាំសិស្សានុសិស្សមានការវិវឌ្ឍប្រាជ្ញាស្មារតី និងមានគំនិតថ្មីៗប្លែកៗជាច្រើន ហើយ បើប្រៀបធៀបពីឆ្នាំមុនៗ ឃើញថាស្នាដៃប្រកួតពីមួយឆ្នាំទៅមួយឆ្នាំរបស់សិស្សមានការច្នៃប្រឌិតកាន់តែខ្ពស់ឡើងៗ រីកចម្រើនទៅមុខជាលំដាប់ និងមានការទទួលស្គាល់ពីគ្រប់មជ្ឈដ្ឋានតែម្តង»។
កម្មវីធីប្រកួតគូរគំនូរ និងតាំងពិព័រណ៍ស្នាដៃសិស្សលើកទី១៧ បានបង្កើតឱកាសដ៏ល្អឱ្យសិស្សានុសិស្សបង្ហាញស្នាដៃនានា ដែលពោរពេញទៅដោយភាពច្នៃប្រឌិត និងការប្រើប្រាស់ចំណេះដឹងដែលទទួលបានក្នុងថ្នាក់រៀនកន្លងមក។ សិស្សបានសហការការងារជាក្រុមក្នុងការរៀបចំស្នាដៃផ្ទាល់ខ្លួនទាក់ទង នឹងវប្បធម៌ ប្រវត្តិសាស្ត្រ បរិស្ថាន សេដ្ឋកិច្ច បច្ចេកវិទ្យា និងសង្គម រួមទាំងមានសកម្មភាពជាច្រើនត្រូវបានបង្ហាញក្នុងពិធីនេះ។ កិច្ចសហការរបស់សិស្សបានបង្ហាញពីសមត្ថភាពក្នុងការបង្ហាញខ្លួន បកស្រាយគំនិត និងអភិវឌ្ឍន៍សមត្ថភាពទាក់ទង នឹងសិល្បៈ និងបច្ចេកទេស។
ការប្រកួតគូរគំនូរជាផ្នែកសំខាន់មួយក្នុងកម្មវិធី ដោយផ្ដោតលើប្រធានបទ “ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ” ដែលសិស្សបានចូលរួម ជាក្រុមដោយគូរគំនូរដោយខ្លួនឯងក្នុងបរិបទគំនិតច្នៃប្រឌិត និងការយល់ដឹងអំពីបញ្ហាបរិស្ថាន។ ការបែងចែកក្រុម និងការចាត់ចែងជាដំណើរការរួមគ្នារវាងសិស្ស និងគ្រូបង្រៀន ក៏ជាផ្នែកមួយនៃការបង្កើតស្មារតីការងារជាក្រុម និងទំនាក់ទំនងល្អក្នុងសាលារៀន។
កម្មវិធីនេះមានគោលបំណងលើកកម្ពស់ការសិក្សារបស់សិស្សគ្រប់កម្រិតថ្នាក់ ដោយផ្ដល់ឱកាសឱ្យពួកគេបង្ហាញសមត្ថភាព ជំនាញ និងបទពិសោធសិក្សាបានយ៉ាងច្បាស់លាស់។ ការប្រកួតគូរគំនូរ និងតាំងពិព័រណ៍នេះ ឆ្លុះបញ្ចាំងពីសកម្មភាពសិក្សានៅក្នុងថ្នាក់ផ្សារភ្ជាប់ទ្រឹស្តីទៅ នឹងការអនុវត្តជាក់ស្តែង និងជាការប្រកួតប្រជែងសមត្ថភាពមួយ ដែលប្រព្រឹត្តទៅដោយស្មើភាពគ្នាពីសំណាក់ប្អូនៗសិស្សានុសិស្សក្នុងការគូរគំនូរ និងសមិទ្ធផលស្នាដៃតាំងពិព័រណ៍ដែលទទួលបានពីការសិក្សាដើម្បីបង្ហាញទៅដល់             សាធារណជន ឱ្យឃើញពីការច្នៃ ប្រឌិដ្ឋ និងបង្កើតគំនិតថ្មីៗដែលកើតចេញពីវណ្ណកម្មរូបារម្មណ៍          បច្ចេកទេស បំណិនប្រសប់ ទេពកោសល្យ ចំណេះវិជ្ជា បទពិសោធ និងកិច្ចខិតខំប្រឹងប្រែងរៀនសូត្ររបស់ពួកគេកន្លងមកជាមួយនឹងការអភិវឌ្ឍឈានឡើងនូវប្រាជ្ញាស្មារតី និងបំណិនជីវិតពេញមួយឆ្នាំសិក្សា។ លើសពីនេះទៅទៀត កម្មវិធីនេះបានជួយបំពេញបន្ថែម និងបង្កើននូវចំណេះវិជ្ជាថ្មីៗដល់សិស្សានុសិស្សដូចជាបច្ចេកទេសក្នុងការគូរគំនូរដ៏រស់រវើកជក់ចិត្ត សមត្ថភាពក្នុងការបង្ហាញ បកស្រាយ ភាពក្លាហាន ឯករាជ្យភាព សាមគ្គីភាព ការសហការ ការដឹកនាំ ទំនាក់ទំនងការងារក្រុម និងទំនាក់ទំនងជាមួយសហគមន៍ ហើយថែមទាំងបានចែករំលែក និងផ្សព្វផ្សាយនូវចំណេះដឹង បទពិសោធល្អៗ និងបច្ចេកទេសថ្មីៗដល់សិស្សានុសិស្សមកពីគ្រប់មជ្ឈដ្ឋាន និងសាធារណជនដែលអញ្ជើញមកទស្សនាថែមទៀត៕

 ព័ត៌មានលំអិតសូមចូលទៅកាន់គេហទំព័រ www.ais.edu.kh/25-26 សម្រាប់សាខានីមួយៗ

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/February/Evacuation drill1.jpg

ការហ្វឹកហាត់សមជម្លៀសពេលមានអាសន្ន ជួយបង្កើនការយល់ដឹង និង...

https://theirrawaddydolphin.com/storage/photos/news/article/2025/January 2026/Tour at Prasit.jpg

សិស្ស AIS ថ្នាក់ទី៧ ចំនួន៥ សាខា ចុះទស្សនកិច្ចសិក្សានៅរម...

https://theirrawaddydolphin.com/storage/photos/news/article/2026/July/12finish3.jpg

អនុស្សាវរីយ៍មិនអាចភ្លេច! ពិធីបិទបវេសនកាល AIS ២០២៥-២០២៦

https://theirrawaddydolphin.com/storage/photos/news/article/2025/August/Chrity at Takeo.jpg

មណ្ឌលកុមារកំព្រាខេត្តតាកែវ ទទួលអំណោយសប្បុរសធម៌ ពីមូលនិធ...