សិស្សានុសិស្សចាប់ពីថ្នាក់ក្រោមមត្តេយ្យរហូតដល់ថ្នាក់ទី១២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) សាខាសែនសុខ បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពហាត់សមជម្លៀសពេលមានអាសន្ន ដែលបានប្រារព្ធឡើងកាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៥។ ការហ្វឹកហាត់នេះ ដឹកនាំដោយលោកគ្រូ អ្នកគ្រូដែលមានជំនាញ និងបទពិសោធ ក្នុងផ្នែកសុវត្ថិភាព។
លោក ហ៊ន់ សម្ផស្ស អនុប្រធានផ្នែកសុវត្ថិភាពសាលា និងសាធារណៈ បានឱ្យដឹងថា ការហ្វឹកហាត់នេះត្រូវបានរៀបចំជាប្រចាំ ដើម្បីបង្កើនការយល់ដឹង និងត្រៀមខ្លួនសម្រាប់សិស្ស លោកគ្រូ អ្នកគ្រូ និងបុគ្គលិក នៅពេលមានស្ថានភាពអាសន្នកើតឡើង។ ការហ្វឹកហាត់សមជម្លៀសត្រូវបានរៀបចំ១ឆ្នាំម្តង នៅគ្រប់អគារ ទាំងវេនព្រឹក និងវេនរសៀល ដោយមានគោលបំណងចម្បងចំនួនបី គឺ១ បង្ហាញនីតិវិធីទប់ស្កាត់ និងការពារអគ្គិភ័យ ទាំងក្នុងសាលារៀន និងទីតាំងរស់នៅ ទី២ បណ្តុះបណ្តាលអំពីវិធីជម្លៀសខ្លួននៅពេលមានគ្រោះថ្នាក់ ឲ្យអាចទៅដល់ទីតាំងសុវត្ថិភាពបានទាន់ពេលវេលា និងទី៣បង្កើនការយល់ដឹងអំពីតួនាទី និងការទទួលខុសត្រូវរបស់លោកគ្រូ អ្នកគ្រូ នៅពេលមានអគ្គិភ័យកើតឡើង។
មុនការអនុវត្តសកម្មភាពនេះ សាលារៀនបានចាត់ចែងកម្មវិធីបណ្តុះបណ្តាលជូនលោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា ពីអគារនានា ដើម្បីបង្ហាញអំពីនីតិវិធីប្រើប្រាស់ឧបករណ៍ការពារ និងវិធីជម្លៀសខ្លួន។ លោក ហ៊ន់ សម្ផស្ស បានបញ្ជាក់ថា ការយល់ដឹងទាំងនេះ អាចប្រើប្រាស់បានមិនត្រឹមតែក្នុងសាលារៀនទេ ប៉ុន្តែសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃផងដែរ៕
 (2).jpg)
ឱកាសពិសេសសម្រាប់បវេសនកាលឆ្នាំសិក្សាថ្មី 2025-2026 ជាមួយ AIS!
ដើម្បីលើកទឹកចិត្តដល់សិស្សដែលចុះឈ្មោះបវេសនកាលឆ្នាំសិក្សាថ្មី 2025-2026 និងជួយសម្រួលដល់អ្នកអាណាព្យាបាល ឥឡូវនេះ AIS កំពុងផ្ដល់អាហារូបករណ៍ពិសេសរហូតដល់ ២៥% សម្រាប់សិស្សដែលចុះឈ្មោះសិក្សានៅសាខា តាកែវ សៀមរាប ច្បារអំពៅ និងទួលសង្កែ។ ការផ្តល់ជូននេះមានកំណត់ ចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២៥ ប៉ុណ្ណោះ។ ការចូលរៀនត្រៀម និងធ្វើតេស្តចូលរៀន ក៏ត្រូវបានផ្ដល់ឱ្យដោយឥតគិតថ្លៃផងដែរ។
ក្រៅពីនេះ AIS ក៏មានអាហារូបករណ៍រហូតដល់ ៤០% សម្រាប់សិស្សថ្មីដែលចុះឈ្មោះចូលរៀននៅមជ្ឈមណ្ឌល អេ អាយ អាយ សិក្សាភាសាអង់គ្លេស និងចិន។ រីឯសិស្សដែលប្រើសេវាដឹកជញ្ជូន ក៏អាចទទួលបានការបញ្ចុះថ្លៃ២០% និងសិស្សរៀនបច្ចុប្បន្ន នៅទីតាំងសាខាទាំង៤ខាងលើ ក៏អាចទទួលបានអាហារូបករណ៍១០% រួមទាំង បុត្រធីតារបស់អតីតសិស្ស ក៏ទទួលបានអាហារូបករណ៍១០% ផងដែរ។
សូមកុំឱ្យឱកាសដ៏ល្អនេះកន្លងផុត! ចុះឈ្មោះឥឡូវនេះ ដោយទំនាក់ទំនងទៅកាន់លេខទូរសព្ទ ០៩៣ ២១៧ ២១៧ / ០១១ ៣៨៨ ៨៦៨ ឬអាចចូលទៅកាន់គេហទំព័រ www.ais.edu.kh/25-26 សម្រាប់ព័ត៌មានលម្អិតនៃសាខានីមួយៗ។
*ចាប់ផ្តើមអនាគតរបស់កូនលោកអ្នក ជាមួយការអប់រំស្តង់ដាអន្តរជាតិ បែបខ្មែរ-អាមេរិកាំងដំបូងគេបង្អស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា!