នៅថ្ងៃទី១ ខែ កក្កដា ឆ្នាំ២០២៥ សាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំកម្មវិធីប្រឡងឆមាសលើកទី២ សម្រាប់សិស្សថ្នាក់ទី៦ នៅគ្រប់សាខាទាំងរាជធានីភ្នំពេញ ខេត្តសៀមរាប និងតាកែវ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

ការប្រឡងនេះបានប្រារព្ធឡើងរយៈពេលមួយថ្ងៃ សម្រាប់មុខវិជ្ជាសំខាន់ៗ ៦ មុខ រួមមាន៖ សរសេរតាមអាន តែងសេចក្ដី គណិតវិទ្យា វិទ្យាសាស្ត្រ សីលធម៌-ពលរដ្ឋ និង ភូមិវិទ្យា-ប្រវត្តិវិទ្យា។
កញ្ញា ហ៊ាង បុប្ផារិទ្ធ ចាងហ្វាងថ្នាក់ក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា បានឱ្យដឹងថា
តាមការសង្កេត ក្នុងឆ្នាំសិក្សា២០២៤ ២០២៥នេះ ការសិក្សារបស់សិស្សមានការរីកចម្រើនច្រើន សិស្សានុសិស្ស យកចិត្តទុកដាក់ក្នុងការសិក្សាស្រាវជ្រាវតាមរយៈបណ្ណាល័យ ក៏ដូចជាតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ។
ចាងហ្វាង បានបន្តថា «បើប្រៀបធៀបនឹងឆមាសទី១ អាចឃើញបានយ៉ាងច្បាស់ថា មានសិស្សប្រឡងជាប់កាន់តែច្រើន។ នេះបង្ហាញថា សិស្សកាន់តែយល់ដឹងអំពីតម្លៃនៃការសិក្សា ព្រមទាំងទទួលបានការលើកទឹកចិត្តពីលោកគ្រូ អ្នកគ្រូ ជាប្រចាំ»។
ចាងហ្វាង បុប្ផារិទ្ធ ក៏បានផ្ដល់កម្លាំងចិត្តដល់សិស្សទាំងអស់ឱ្យបន្តខិតខំប្រឹងប្រែងក្នុងការសិក្សាស្រាវជ្រាវ ដើម្បីរៀបចំខ្លួនឲ្យរួចរាល់សម្រាប់ជំហានបន្ទាប់នៃការសិក្សា។ ជាពិសេស ជូនពរឱ្យសិស្សទាំងអស់ទទួលបានជោគជ័យល្អក្នុងការប្រឡងឆមាសលើកទី២នេះផងដែរ៕
 (2).jpg)
ឱកាសពិសេសសម្រាប់បវេសនកាលឆ្នាំសិក្សាថ្មី 2025-2026 ជាមួយ AIS!
ដើម្បីលើកទឹកចិត្តដល់សិស្សដែលចុះឈ្មោះបវេសនកាលឆ្នាំសិក្សាថ្មី 2025-2026 និងជួយសម្រួលដល់អ្នកអាណាព្យាបាល ឥឡូវនេះ AIS កំពុងផ្ដល់អាហារូបករណ៍ពិសេសរហូតដល់ ២៥% សម្រាប់សិស្សដែលចុះឈ្មោះសិក្សានៅសាខា តាកែវ សៀមរាប ច្បារអំពៅ និងទួលសង្កែ។ ការផ្តល់ជូននេះមានកំណត់ ចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២៥ ប៉ុណ្ណោះ។ ការចូលរៀនត្រៀម និងធ្វើតេស្តចូលរៀន ក៏ត្រូវបានផ្ដល់ឱ្យដោយឥតគិតថ្លៃផងដែរ។
ក្រៅពីនេះ AIS ក៏មានអាហារូបករណ៍រហូតដល់ ៤០% សម្រាប់សិស្សថ្មីដែលចុះឈ្មោះចូលរៀននៅមជ្ឈមណ្ឌល អេ អាយ អាយ សិក្សាភាសាអង់គ្លេស និងចិន។ រីឯសិស្សដែលប្រើសេវាដឹកជញ្ជូន ក៏អាចទទួលបានការបញ្ចុះថ្លៃ២០% និងសិស្សរៀនបច្ចុប្បន្ន នៅទីតាំងសាខាទាំង៤ខាងលើ ក៏អាចទទួលបានអាហារូបករណ៍១០% រួមទាំង បុត្រធីតារបស់អតីតសិស្ស ក៏ទទួលបានអាហារូបករណ៍១០% ផងដែរ។
សូមកុំឱ្យឱកាសដ៏ល្អនេះកន្លងផុត! ចុះឈ្មោះឥឡូវនេះ ដោយទំនាក់ទំនងទៅកាន់លេខទូរសព្ទ ០៩៣ ២១៧ ២១៧ / ០១១ ៣៨៨ ៨៦៨ ឬអាចចូលទៅកាន់គេហទំព័រ www.ais.edu.kh/25-26 សម្រាប់ព័ត៌មានលម្អិតនៃសាខានីមួយៗ។
*ចាប់ផ្តើមអនាគតរបស់កូនលោកអ្នក ជាមួយការអប់រំស្តង់ដាអន្តរជាតិ បែបខ្មែរ-អាមេរិកាំងដំបូងគេបង្អស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា!