ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

សិស្សថ្នាក់ទី៥ក ចូលរួមសកម្មភាពបំណិនជីវិត “បាយដំណើបសង់ខ្យា”

បានផ្សាយចេញ | ០៤ កក្កដា ២០២៥

សិស្សថ្នាក់ទី៥ក ចូលរួមសកម្មភាពបំណិនជីវិត “បាយដំណើបសង់ខ្យា”

កាលពីពេលថ្មីៗនេះ សិស្សានុសិស្សថ្នាក់ទី៥ក នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក បានចូលរួមសកម្មភាពបំណិនជីវិតអំពី “បាយដំណើបសង់ខ្យា” ដឹកនាំដោយអ្នកគ្រូ ស៊ុំ ស្រីលិញ។ សកម្មភាពនេះគឺជាផ្នែកមួយនៃការរៀនសូត្រដែលផ្តោតសំខាន់លើការអភិវឌ្ឍជំនាញជាក់ស្តែង ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ។
អ្នកគ្រូ ស៊ុំ ស្រីលិញ បានបញ្ជាក់ថា ការសិក្សាអំពីបំណិនជីវិតនេះផ្ដល់នូវសារៈប្រយោជន៍ដល់សិស្សដូចជា បង្កើនជំនាញអនុវត្តជាក់ស្ដែងក្នុងជីវភាពប្រចាំថ្ងៃ បង្កើនការយល់ដឹងអំពីអត្ថន័យនៃការរៀនជំនាញ ជំរុញឱ្យសិស្សមានភាពទទួលខុសត្រូវ មានការព្យាយាម ចេះដោះស្រាយបញ្ហា មានភាពកែច្នៃ ចេះសម្រេចចិត្ត និងការចូលរួមផងដែរ។


អ្នកគ្រូបន្តថា  ការជ្រើសរើសមុខម្ហូបបាយដំណើបសង់ខ្យាមានន័យថា ជាជម្រើសនៃបង្អែមប្រពៃណីខ្មែរដែលមានតម្លៃវប្បធម៌ធ្វើឱ្យសិស្សស្គាល់ និងចេះអភិរក្សអាហារបែបខ្មែរ។ ឧទាហរណ៍បង្អែមបាយដំណើបសង់ខ្យាជាបង្អែមងាយធ្វើ ប៉ុន្តែក៏ទាមទារត្រូវមានជំនាញដូចជា ការចេះរៀបចំគ្រឿងផ្សំ ការរៀបចំសម្ភារៈ ការបែងចែកការងារ ការបង្ហាញសាមគ្គីភាព ការអំណត់ព្យាយាម និងការទទួលខុសត្រូវជាក្រុមជាដើម។
ជា សារលើកទឹកចិត្តដល់សិស្សានុសិស្ស អ្នកគ្រូបានគូសបញ្ជាក់ថា  “ រៀនច្រើន ចេះច្រើន កើនចំណេះ » ក្រៅពីចំណេះដឹងក្នុងសៀវភៅ គឺបំណិនជីវិតមានសារៈសំខាន់ណាស់ធ្វើឱ្យប្អូនៗកាន់ តែរឹងមាំ ហើយមានតម្លៃក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងនៅក្នុងសង្គម។ ដូចនេះ សូមប្អូនៗខិតខំប្រឹងប្រែងព្យាយាមរៀនសូត្របន្ថែមទាំងចំណេះវិជ្ជា និងជំនាញបំណិន ដើម្បីក្លាយជាសិស្សល្អ មិត្តល្អ កូនល្អ និងពលរដ្ឋល្អ ដើម្បីកសាងប្រទេសជាតិឱ្យកាន់តែរីកចម្រើន៕

ឱកាសពិសេសសម្រាប់បវេសនកាលឆ្នាំសិក្សាថ្មី 2025-2026 ជាមួយ AIS!

ដើម្បីលើកទឹកចិត្តដល់សិស្សដែលចុះឈ្មោះបវេសនកាលឆ្នាំសិក្សាថ្មី 2025-2026 និងជួយសម្រួលដល់អ្នកអាណាព្យាបាល ឥឡូវនេះ AIS កំពុងផ្ដល់អាហារូបករណ៍ពិសេសរហូតដល់ ២៥% សម្រាប់សិស្សដែលចុះឈ្មោះសិក្សានៅសាខា តាកែវ សៀមរាប ច្បារអំពៅ និងទួលសង្កែ។ ការផ្តល់ជូននេះមានកំណត់ ចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២៥ ប៉ុណ្ណោះ។ ការចូលរៀនត្រៀម និងធ្វើតេស្តចូលរៀន ក៏ត្រូវបានផ្ដល់ឱ្យដោយឥតគិតថ្លៃផងដែរ។

ក្រៅពីនេះ AIS ក៏មានអាហារូបករណ៍រហូតដល់ ៤០% សម្រាប់សិស្សថ្មីដែលចុះឈ្មោះចូលរៀននៅមជ្ឈមណ្ឌល អេ អាយ អាយ សិក្សាភាសាអង់គ្លេស និងចិន។ រីឯសិស្សដែលប្រើសេវាដឹកជញ្ជូន ក៏អាចទទួលបានការបញ្ចុះថ្លៃ២០%  និងសិស្សរៀនបច្ចុប្បន្ន នៅទីតាំងសាខាទាំង៤ខាងលើ ក៏អាចទទួលបានអាហារូបករណ៍១០% រួមទាំង បុត្រធីតារបស់អតីតសិស្ស​ ក៏ទទួលបានអាហារូបករណ៍១០% ផងដែរ។

សូមកុំឱ្យឱកាសដ៏ល្អនេះកន្លងផុត! ចុះឈ្មោះឥឡូវនេះ ដោយទំនាក់ទំនងទៅកាន់លេខទូរសព្ទ ០៩៣ ២១៧ ២១៧ / ០១១ ៣៨៨ ៨៦៨ ឬអាចចូលទៅកាន់គេហទំព័រ www.ais.edu.kh/25-26 សម្រាប់ព័ត៌មានលម្អិតនៃសាខានីមួយៗ។

*ចាប់ផ្តើមអនាគតរបស់កូនលោកអ្នក ជាមួយការអប់រំស្តង់ដាអន្តរជាតិ បែបខ្មែរ-អាមេរិកាំងដំបូងគេបង្អស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា!

 

 

 

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2025/January 2026/21 st Aniversary.jpg

អបអរសាទរគម្រប់ខួប ២១ ឆ្នាំ នៃការបង្កើតក្រុមហ៊ុន ម៉េងលី...

https://theirrawaddydolphin.com/storage/photos/news/article/2025/June/7.jpg

ការប្រកួតគូរគំនូរ និងតាំងពិព័រណ៍ស្នាដៃសិស្សលើកទី១៧ សាលា...

https://theirrawaddydolphin.com/storage/photos/news/article/2025/January 2026/_Inspection1.jpg

មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ កោតសរសើរគុណភាពអ...

https://theirrawaddydolphin.com/storage/photos/news/article/2025/Octomber/MJQ App.jpg

AIS ចាប់ផ្តើមប្រើកម្មវិធីទូរសព្ទ (Mobile App) ដើម្បីបង្...