ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

ម្ចាស់មេដាយសំរឹទ្ធ AIMO ២០២៥ បង្ហាញក្តីស្រមៃចង់ក្លាយជាអ្នកជំនួញជោគជ័យ

បានផ្សាយចេញ | ០១ កញ្ញា ២០២៥

ម្ចាស់មេដាយសំរឹទ្ធ AIMO ២០២៥ បង្ហាញក្តីស្រមៃចង់ក្លាយជាអ្នកជំនួញជោគជ័យ

ភ្នំពេញ ៖ “ការសិក្សានឹងមិនក្បត់ការព្យាយាមឡើយ។ ការខិតខំប្រឹងប្រែងរៀនសូត្រនាំឱ្យយើងទទួលបានលទ្ធផលល្អ។ ការរៀនសូត្រគឺជាទុនរបស់ខ្លួនឯងសម្រាប់វិនិយោគនាពេលអនាគត។” នេះជាការលើកឡើងដោយ យុវសិស្ស ហួត លីម៉េង សិស្សថ្នាក់ទី ១១ ក នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី ។

យុវសិស្ស ហួត លីម៉េង បានក្លាយជាម្ចាស់ មេដាយសំរឹទ្ធ ក្នុងការប្រកួតគណិតវិទ្យា អាស៊ីអន្តរជាតិអូឡាំពិក (Asia International Mathematical Olympiad – AIMO) វគ្គផ្តាច់ព្រ័ត្រ ឆ្នាំ ២០២៥ នៅប្រទេសជប៉ុនកាលពីពេលថ្មីៗនេះ។ ជោគជ័យនេះមិនត្រឹមជាការបង្ហាញពីសមត្ថភាពផ្នែកគណិតវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែជាការបញ្ជាក់ពីការខិតខំប្រឹងប្រែង និងទឹកចិត្តមុតមាំរបស់យុវសិស្សម្នាក់នេះដែលមានគោលដៅច្បាស់លាស់។

ជាមួយនឹងសេចក្តីប្រាថ្នា យុវសិស្ស ហួត លីម៉េងប្រាប់ថា «ខ្ញុំចង់ក្លាយជាសិស្សពូកែគណិតវិទ្យាទូទាំងប្រទេស និងការប្រឡងសញ្ញាបត្រទុតិយភូមិ និទ្ទេស A។  លើសពីនេះទៅទៀត ខ្ញុំក៏មានក្តីស្រមៃធំមួយគឺ ក្លាយជាអ្នកជំនួញដ៏ជោគជ័យនៅពេលអនាគត។

 ព័ត៌មានលំអិតសូមចូលទៅកាន់គេហទំព័រ www.ais.edu.kh/25-26 សម្រាប់សាខានីមួយៗ

ក្រៅពីនេះ យុវសិស្សពូកែផ្នែកវិទ្យាសាស្រ្តរូបនេះ ក៏បានបង្កើតប្រវត្តិជោគជ័យជាច្រើនរួចមកហើយ ដូចជាធ្លាប់ទទួលបាន មេដាយមាស ក្នុងការប្រកួតតាំងពិពណ៌មុខវិជ្ជាគណិតវិទ្យាសម្រាប់ថ្នាក់ទី៩ ឆ្នាំ ២០២៣ និង មេដាយប្រាក់ AIMO នៅវគ្គជម្រុះប្រទេសកម្ពុជា កាលពីដើមឆ្នាំ ២០២៥ ផងដែរ។
ជោគជ័យជាបន្តបន្ទាប់របស់ យុវសិស្សហួត លីម៉េង បង្ហាញយ៉ាងច្បាស់ថា ការប្តេជ្ញាចិត្ត ការខិតខំប្រឹងប្រែង និងសមត្ថភាព គឺជាគន្លឹះដ៏សំខាន់នាំឲ្យយុវជនឈានដល់ភាពជោគជ័យ៕ 

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2025/jul/Tirp Tamoa.jpg

ដំណើរទស្សនកិច្ចសិក្សាសិស្ស AIS ថ្នាក់ទី៥ និងទី៦ ទៅកាន់ឧ...

https://theirrawaddydolphin.com/storage/photos/news/article/2025/January 2026/bag student no havy.jpg

អ្នកជំនាញសុខភាព៖ ឪពុកម្តាយត្រូវចេះជ្រើសរើសកាបូបស្ពាយដែល...

https://theirrawaddydolphin.com/storage/photos/news/article/2025/December/Study tour.jpg

សិស្សានុសិស្ស AIS ចំនួន២០នាក់ ចុះកម្មសិក្សានៅទីក្រុងហាប...

https://theirrawaddydolphin.com/storage/photos/news/article/2025/May/AIS give gift.jpg

ជំនួបពិភាក្សារវាងគណៈគ្រប់គ្រង សាលារៀន អន្តរទ្វីប អាមេរិ...