ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

ម្ចាស់មេដាយសំរឹទ្ធិការ៉ាតេ មានក្តីប្រាថ្នាក្លាយជាមេធាវីនៅថ្ងៃអនាគត

បានផ្សាយចេញ | ០៣ កញ្ញា ២០២៥ 322

ម្ចាស់មេដាយសំរឹទ្ធិការ៉ាតេ មានក្តីប្រាថ្នាក្លាយជាមេធាវីនៅថ្ងៃអនាគត

ភ្នំពេញ៖ យុវតី លឹម សុគន្ធា ម្ចាស់មេដាយសំរឹទ្ធិក្នុងការប្រកួតកីឡាការ៉ាតេ បានបង្ហាញពីក្តីប្រាថ្នាដ៏ក្លាហានក្នុងការក្លាយជាមេធាវីនៅថ្ងៃអនាគត។
លឹម សុគន្ធា ជាសិស្សថ្នាក់ទី៨ ក នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី។ ក្រៅពីជោគជ័យក្នុងវិស័យកីឡា សុគន្ធា ក៏ជាសិស្សពូកែផ្នែក ភាសាខ្មែរ ភូមិវិទ្យា រូបវិទ្យា ផែនដីវិទ្យា និងភាសាអង់គ្លេស ពិសសេ យុវតី លឹម សុគន្ធា ត្រូវបានគេស្គាល់ថា ជាសិស្សនិទ្ទេស A ប្រចាំឆ្នាំសិក្សា ២០២៤-២០២៥ ក្នុងថ្នាក់ទី៨ ថែមទៀតផង។

ក្នុងនាមជាសិស្សឆ្នើម យុវតី លឹម សុគន្ធា បានផ្ញើសារផ្តាំដល់មិត្តទាំងអស់កុំបោះបង់ និងប្រឹងប្រែង “ខ្ញុំចង់ឲ្យអ្នកលើកទឹកចិត្តខ្លួនឯង និងប្រឹងប្រែងក្នុងជីវិត ទោះលំបាកយ៉ាងណា ព្រោះថាការធ្វើឱ្យខ្លួនអ្នកមានមោទនភាព គឺជាសេចក្តីរីករាយដ៏ល្អបំផុតដែលអាចកើតឡើងចំពោះនរណាម្នាក់ ហើយម្នាក់នោះអាចជាអ្នកក៏ថាបាន។ ការសម្រេចបាននូវអ្វីគ្រប់យ៉ាងដែលអ្នកធ្វើ នឹងធ្វើឱ្យអ្នកមានអារម្មណ៍រីករាយ និងមានមោទនភាព ពីព្រោះការខិតខំប្រឹងប្រែងរបស់អ្នកបានសម្រេចជាផ្លែផ្កា។”

ក្រៅពីក្តីស្រមៃក្នុងវិស័យមេធាវី យុវតី លឹម សុគន្ធា ក៏មានគោលបំណងធំមួយទៀត គឺការទទួលបាននិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។
ជោគជ័យទាំងក្នុងសាលារៀន និងលើឆាកកីឡា បានធ្វើឱ្យលឹម សុគន្ធា ក្លាយជាគំរូល្អសម្រាប់យុវជន និងសិស្សានុសិស្សជំនាន់ថ្មី៕


 ព័ត៌មានលំអិតសូមចូលទៅកាន់គេហទំព័រ www.ais.edu.kh/25-26 សម្រាប់សាខានីមួយៗ

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2025/Octomber/Som Sakda (2).jpg

យុទ្ធនាការធនាគារឈាម ម៉េងលី ជេ. គួច ដ៏ធំលើកទី១៣ ក្រោមប្រ...

https://theirrawaddydolphin.com/storage/photos/news/article/2025/June/Physics experiment.jpg

សិស្សថ្នាក់ទី ៨ ខ បង្កើនការយល់ដឹងអំពីសៀគ្វីអគ្គិសនីតាមរ...

https://theirrawaddydolphin.com/storage/photos/news/article/2026/May/Life skill (2).jpg

ពីក្រដាសធម្មតា ទៅជារទេះភ្លើងនៃគំនិតច្នៃប្រឌិត!

https://theirrawaddydolphin.com/storage/photos/news/article/2026/March2026/Testing mid 8.jpg

មិនមែនសម្ពាធទេ! ការប្រឡងពាក់កណ្ដាលឆមាសទី២ នៅ AIS ជាឱកាស...