ភ្នំពេញ៖ យុវសិស្ស ង៉ែត ប៊ីលី បានចែករំលែកអំពីបទពិសោធ និងការផ្លាស់ប្តូរផ្នត់គំនិតរបស់ខ្លួន ដែលទទួលបានចាប់តាំងពីបានចូលរៀនថ្នាក់ទី១០ នៅសាលារៀន អន្តរទ្វីប អាមេរិកាំង។

នៅក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សាសិស្សថ្នាក់ទី១២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ កន្លងមកនេះ យុវសិស្ស ង៉ែត ប៊ីលី បានរៀបរាប់ថា «កាលពីមុនខ្ញុំមិនមានភាពក្លាហានក្នុងការប្រថុយ ធ្វើអ្វីថ្មីៗទេ ដោយសារភ័យខ្លាចលទ្ធផលមិនដូចការរំពឹងទុក។ ទោះជាយ៉ាងណា តាមរយៈការចូលរួមសកម្មភាពសង្គម ការងារស្ម័គ្រចិត្ត និងការប្រកួតប្រជែងទាំងក្នុងស្រុក និងក្រៅស្រុក បានជួយបណ្តុះឱ្យខ្ញុំក្លាយជាមនុស្សក្លាហាន មានទំនួលខុសត្រូវ និងអាចឈានទៅរកសមិទ្ធិផលដ៏សំខាន់នៅថ្ងៃនេះ។»

យុវសិស្ស ង៉ែត ប៊ីលី បានបន្ថែមថា បទពិសោធនៃការធ្វើការជាក្រុម និងការដឹកនាំក្រុម ជាប្រធានថ្នាក់ និងសកម្មភាពផ្សេងៗ បានបើកចក្ខុវិស័យឱ្យទូលំទូលាយជាងមុន។ ពីមនុស្សដែលស្រឡាញ់ការងារដោយឯករាជ្យ តែពេលនេះប្អូនបានរៀនស្គាល់នូវតម្លៃនៃការចែករំលែកគំនិត និងការចូលរួមរបស់មិត្តភក្តិ ដែលជួយបង្កើតជាបទពិសោធ ដ៏មានតម្លៃសម្រាប់ជីវិត។
ជាចុងបញ្ចប់ យុវសិស្ស ង៉ែត ប៊ីលី ថា ទោះជាជីវិតសិស្សថ្នាក់ទី១២ ពោរពេញដោយការលំបាក និងសម្ពាធ ប៉ុន្តែអនុស្សាវរីយ៍ដ៏សប្បាយរីករាយ ការចូលរួម និងមិត្តភាពជាមួយមិត្តភក្តិ និងលោកគ្រូ អ្នកគ្រូ គឺជាអ្វីដែលនឹងស្ថិតនៅក្នុងចិត្តជារៀងរហូត៕
ព័ត៌មានលំអិតសូមចូលទៅកាន់គេហទំព័រ www.ais.edu.kh/25-26 សម្រាប់សាខានីមួយៗ