ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) នឹងរៀបចំពិធីប្រគល់មេដាយ និងបណ្ណសរសើរដល់សិស្សពូកែ និទ្ទេស A

បានផ្សាយចេញ | ១១ តុលា ២០២៥ 514

សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) នឹងរៀបចំពិធីប្រគល់មេដាយ និងបណ្ណសរសើរដល់សិស្សពូកែ និទ្ទេស A

គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង  សូមជម្រាបជូនដល់ប្អូនៗសិស្សានុសិស្ស និងមាតាបិតា ឬអ្នកអាណាព្យាបាលសិស្សទាំងអស់ថា សាលារៀននឹងរៀបចំពិធីប្រគល់ និងទទួល មេដាយ   បណ្ណសរសើរ និងរង្វាន់លើកទឹកចិត្ត ជូនដល់សិស្សពូកែដែលទទួលបាននិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៤–២០២៥ ចំនួនសរុប ៩៥រូប។

ពិធីនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៩:០០ ដល់ ១១:០០ ព្រឹក នៅសាលប្រជុំ ផល គួច (ជាន់ទី៦) នៃសាខា ទួលគោក របស់សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ។

ការរៀបចំពិធីនេះ មានគោលបំណងលើកទឹកចិត្ត និងសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សិស្សានុសិស្សដែលបានបង្ហាញសមត្ថភាពលើសគេ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ហើយ ក៏ជាឱកាសមួយសម្រាប់សាលា និងមាតាបិតា អ្នកអាណាព្យាបាលបានចូលរួមអបអរសាទរជ័យជម្នះរបស់សិស្ស និងកូនៗផងដែរ។

សាលារៀន អន្តរទ្វីប អាមេរិកាំង សូមគោរពអញ្ជើញមាតាបិតា អ្នកអាណាព្យាបាល និងសិស្សទាំងអស់ចូលរួមអបអរសាទរជ័យជម្នះដ៏មានតម្លៃនេះជាមួយគ្នា ដើម្បីចូលរួមបង្ហាញកិត្តិយស និងជំរុញទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ឱ្យបន្តខិតខំប្រឹងប្រែងក្នុងការសិក្សានៅជំហានបន្ទាប់ទៀត៕

 

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2025/November/Tour Bus.jpg

សេវាកម្មដឹកជញ្ជូន អន្តរទ្វីប ផ្តល់ជូនសេវាជួលរថយន្តទេសចរ...

https://theirrawaddydolphin.com/storage/photos/news/article/2026/February/Charity chirman.jpg

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ទទួលអំណោយសប្បុរសធម៌ពី...

https://theirrawaddydolphin.com/storage/photos/news/article/2026/February/Reading Test.jpg

សាលារៀនអន្តរទ្វីប អាមេរិកាំង រៀបចំការប្រកួតអានអត្ថបទភាស...

https://theirrawaddydolphin.com/storage/photos/news/article/2026/AUGUST/AIS.jpg

តើហេតុអ្វីត្រូវសិក្សានៅ AIS? ជម្រើសសិក្សាដែលឪពុកម្តាយអា...