ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

គ្រូបង្គោលមត្តេយ្យសិក្សា៖ កុមារតូចៗត្រូវការក្តីស្រឡាញ់ និងការថែទាំដូចនៅផ្ទះ

បានផ្សាយចេញ | ១៥ តុលា ២០២៥ 519

គ្រូបង្គោលមត្តេយ្យសិក្សា៖ កុមារតូចៗត្រូវការក្តីស្រឡាញ់ និងការថែទាំដូចនៅផ្ទះ

«ការអប់រំកុមារតូចៗ គឺចាប់ផ្តើមពីក្តីស្រឡាញ់ និងការយកចិត្តទុកដាក់។ ពេលកុមារមានអារម្មណ៍ថា ពួកគេត្រូវបានស្រឡាញ់ និងថែរក្សាដូចនៅផ្ទះ ការរៀន និងការលេងរបស់ពួកគេក៏ក្លាយជារឿងសប្បាយ និងមានអត្ថន័យ»។ នេះជាការលើកឡើងរបស់ អ្នកស្រី ដា សុខគា គ្រូបង្គោលថ្នាក់មត្តេយ្យសិក្សា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) សាខាច្បារអំពៅ ដែលមានបទពិសោធជាច្រើនឆ្នាំក្នុងការអប់រំកុមារតូចៗ។

អ្នកគ្រូ ដា សុខគា បានប្រាប់ថា កុមារតូចៗត្រូវការក្តីស្រឡាញ់ ការថែរក្សា និងការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធ ព្រោះវាជាគន្លឹះសម្រាប់ឲ្យពួកគេមានអារម្មណ៍សុវត្ថិភាព និងសប្បាយចិត្តក្នុងការរៀន។ សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) បានជួយដោះស្រាយផលលំបាក ជូនមាតាបិតា អ្នកអាណាព្យាបាល២ទសវត្សរ៍មកហើយ ក្នុងការថែរក្សា និងបណ្តុះបណ្តាលកុមារ ដោយគ្រូបង្រៀនដែលមានគរុកោសល្យ វិជ្ជាជីវៈ និងបទពិសោធជាច្រើនឆ្នាំ។

នៅទីនេះ កូនៗត្រូវបានទទួលការមើលថែ និងភាពយកចិត្តទុកដាក់យ៉ាងពេញទំហឹង។ លោកគ្រូ អ្នកគ្រូនីមួយៗផ្តល់ក្តីស្រឡាញ់ពេញចិត្ត ដូចជាម្តាយ ឪពុកម្នាក់ទៀតសម្រាប់កូនៗ។ ពួកគេត្រូវបានបណ្តុះឱ្យមានភាពស្មើគ្នា មានឱកាសនិយាយ បង្ហាញអារម្មណ៍ និងប្រាប់ពីតម្រូវការរបស់ខ្លួន ដូចជាការរស់នៅក្នុងគ្រួសាររបស់ពួកគេដែរ។

សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) មិនត្រឹមតែបង្រៀនអក្សរ និងលេខទេ ប៉ុន្តែផ្តោតលើការបង្កើតទំនួលខុសត្រូវ និងសីលធម៌ល្អចាប់តាំងពីវ័យកុមារ។ ការសិក្សានៅទីនេះសម្បូរទៅដោយកម្មវិធីចម្រុះ ដូចជា បុរេគំនិត បុរេសំណេរ ល្បែងសិក្សា ការនិទានរឿង ចម្រៀង គំនូរ ផាត់ពណ៌ សិក្សាសង្គម បំណិនជីវិត ដំណើរទស្សនកិច្ច និងសកម្មភាពជាច្រើនទៀត។ សកម្មភាពទាំងនេះជួយឱ្យកុមាររៀនដោយការលេង មានភាពច្នៃប្រឌិត និងទទួលបទពិសោធ ជាក់ស្តែងជាមួយមិត្តភក្តិ។

«យើងជឿជាក់ថា កុមារដែលរៀននៅ សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS)  នឹងក្លាយជាកុមារដែលមានវិន័យ មានភាពក្លាហាន មានអំណត់អត់ធន់ និងអាចរស់នៅជាមួយអ្នកដទៃបានល្អ។ ការអប់រំដំបូងនេះជាគ្រឹះដ៏សំខាន់សម្រាប់ពួកគេបន្តសិក្សានៅថ្នាក់ខ្ពស់ជាងនេះ» អ្នកគ្រូ ដា សុខគា បានបន្ថែម។

សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) បន្តធ្វើដំណើរយ៉ាងរឹងមាំក្នុងការផ្តល់ការអប់រំដ៏មានគុណភាព វិន័យ និងសេវាកម្ម បង្កើតបរិយាកាសសុវត្ថិភាព សេចក្តីស្រឡាញ់ដល់កុមារទាំងអស់ ដើម្បីឱ្យពួកគេរីកចម្រើនជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អនាពេលអនាគត៕



ទំនាក់ទំនង
(៨៥៥) ១១ ៣៨៨ ៨៦៨
(៨៥៥) ២៣ ២២១ ២២ 
(៨៥៥) ៩៣ ២១៧ ២១៧
https://www.ais.edu.kh
https://www.facebook.com/ais.mjqeducation/

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/March2026/Trip Grad8.jpg

សិស្សថ្នាក់ទី៨ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ចូលរួមដំ...

https://theirrawaddydolphin.com/storage/photos/news/article/2026/AUGUST/Final AIMO.jpg

សិស្ស AIS ៦រូប ឈ្នះមេដាយ និងពានក្នុងការប្រកួតគណិតវិទ្យា...

https://theirrawaddydolphin.com/storage/photos/news/article/2026/October/US Fair.jpg

SOGO Cambodia រៀបចំពិព័រណ៍សាកលវិទ្យាល័យអាមេរិក ឆ្នាំ២០២...

https://theirrawaddydolphin.com/storage/photos/news/article/2026/May/Life skill (2).jpg

ពីក្រដាសធម្មតា ទៅជារទេះភ្លើងនៃគំនិតច្នៃប្រឌិត!