យុទ្ធនាការធនាគារឈាម ម៉េងលី ជេ. គួច ដ៏ធំលើកទី១៣ ក្រោមប្រធានបទ "វីរៈកងទ័ពស្ម័គ្រចិត្តការពារជាតិ យើងស្ម័គ្រចិត្តបរិច្ចាគឈាម" នឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ វេលាម៉ោង ០៨:០០ នាទីព្រឹកដល់ ១២:០០ថ្ងៃត្រង់ នៅសាលារៀន អន្ដរទ្វីប អាមេរិកាំង ការិយាល័យកណ្តាល ដែលរៀបចំឡើងដោយ មូលនិធី ម៉េងលី ជេ .គួច ក្រោមកិច្ចសហការពីមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) និងមជ្ឈមណ្ឌលជាតិផ្តល់ឈាមកម្ពុជា។
សូមរំឭកផងដែរថា បន្ទាប់ពីសកម្មភាពចែកស្បៀងជួយដល់វីរៈកងទ័ព និងពលរដ្ឋភៀសសឹកនៅតាមព្រំដែនកន្លងមកនេះគឺ ជាសកម្មភាពសប្បុរសធម៌លើកទី២ ព្រោះថាឈាមដែលទទួលបានពីការបរិច្ចាគនេះនឹងបញ្ជូនទៅកាន់ខេត្តនៅតាមបន្ទាត់ព្រំដែន ដើម្បីត្រៀមទុកជួយសង្រ្គោះ វីរៈកងទ័ព និងពលរដ្ឋដែលមានតម្រូវការឈាមបន្ទាន់។
យុទ្ធនាការនេះ ជាគម្រោងមួយនៃកម្មវិធីសុខភាពរបស់មូលនិធិ ម៉េងលី ជេ. គួច នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ក្នុងគោលបំណងជួយសង្គ្រោះជីវិតអ្នក ជំងឺដែលត្រូវការឈាមអំលុងពេលសង្គ្រោះបន្ទាន់នៅតាមមន្ទីរពេទ្យនានា ហើយយើងខ្ញុំក៏សូមអំពាវនាវដល់ លោកគ្រូ អ្នកគ្រូ បុគ្គលិក និងសាធារណជនទាំងអស់ចូលរួមបរិច្ចាគឈាមក្នុងសកម្មភាពសប្បុរសធម៌ដ៏មានតម្លៃនេះឱ្យបានច្រើនកុះករទាំងអស់៕
👉ចុចដំណរភ្ជាប់នេះដើម្បីចុះឈ្មោះ៖ https://shorturl.at/Hdo9f
👉ទីកន្លែង៖ សាលារៀន អន្តរទ្វីប អាមេរិកាំង ការិយាល័យកណ្តាល៖ https://shorturl.at/YnHMt