សៀមរាប៖ ដោយនិស្ស័យស្រឡាញ់សិល្បៈ និងចិត្តមុតមាំក្នុងការអភិរក្សវប្បធម៌ជាតិ យុវតី លីវង វរតា សិស្សថ្នាក់ទី៨ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសៀមរាប បានប្តេជ្ញារៀនជំនាញបន្ថែមថ្ងៃសៅរ៍ផ្នែក រាំរបាំប្រពៃណីខ្មែរ។ ការចូលរួមនេះ គឺជាការបង្ហាញពីទឹកចិត្តស្រឡាញ់ ការថែរក្សា និងបន្តបន្សល់ទុកមរតកវប្បធម៌ ដ៏មានតម្លៃរបស់ប្រជាជនខ្មែរ។
.jpg)
ការរាំរបាំប្រពៃណីខ្មែរមានភាពលំបាកបន្តិចក្តី តែយុវតី លីវង វរតា ប្តេជ្ញាថាមិនដែលគិតបោះបង់ឡើយ។ «ខ្ញុំជាកូនខ្មែរ ខ្ញុំត្រូវចេះរាំរបាំប្រពៃណីជាតិ។ ការរាំរបាំខ្មែរមើលទៅដូចជាងាយស្រួល ប៉ុន្តែពេលចូលរាំជាក់ស្តែង វាពិតជាពិបាកណាស់។ ទោះបីជាពិបាកក៏ដោយ ខ្ញុំមិនបោះបង់ទេ ខ្ញុំត្រូវខិតខំហាត់រៀនឱ្យចេះ ព្រោះវាជាភាពអស្ចារ្យមួយនៃវប្បធម៌ជាតិ។» យុវតី លីវង វរតា បានបញ្ជាក់បន្ថែម។
លីវង វរតា បានបន្តថា ការហាត់រៀន និងសិក្សាអំពីរបាំប្រពៃណីខ្មែរ ធ្វើឱ្យប្អូនយល់ដឹងកាន់តែស៊ីជម្រៅអំពីក្បាច់បុរាណ ទម្រង់ចលនា និងអត្ថន័យដ៏ជ្រាលជ្រៅនៃបទចម្រៀង។
«ពេលខ្ញុំរាំ ខ្ញុំមានអារម្មណ៍ថា ខ្ញុំកំពុងចូលរួមបន្តស្នាដៃរបស់បុព្វបុរស។ វាបង្ហាញពីអត្តសញ្ញាណជាតិ និងភាពអស្ចារ្យនៃសិល្បៈខ្មែរ។»
ជាមួយនឹងការចូលរួមយ៉ាងសកម្មក្នុងថ្នាក់ជំនាញបន្ថែមថ្ងៃសៅរ៍នៃសាលារៀន អន្តរទ្វីប អាមេរិកាំង យុវតី លីវង វរតា ក្លាយជាគំរូល្អសម្រាប់យុវវ័យខ្មែរផ្សេងទៀត ក្នុងការយកចិត្តទុកដាក់ និងចូលរួមថែរក្សាវប្បធម៌ប្រពៃណីជាតិខ្មែរ។
.jpg)
សូមជម្រាបជូនផងដែរថា បន្ថែមលើការសិក្សានៅក្នុងថ្នាក់ និងដើម្បីជំរុញគុណភាពសិក្សាបន្ថែមរបស់សិស្សានុសិស្ស សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) បានបញ្ចូលនូវកម្មវិធីសិក្សាជាច្រើន ដើម្បីជំរុញគុណភាពសិក្សា និងអភិវឌ្ឍសមត្ថភាពសិស្ស ដូចជា កម្មវិធីទស្សនកិច្ចសិក្សា កម្មសិក្សា បំណិនជីវិត សិក្ខាសាលាផ្សេងៗ ពិធីស្តាប់ព្រះធម្មទេសនា កម្មវិធីជំនួបមាតាបិតា ទិវាវប្បធម៌ និងសកម្មភាពសង្គម។ លើសពីនេះ សាលាក៏មានកម្មវិធីប្រកួតប្រជែង និងផ្តល់អាហារូបករណ៍ដល់សិស្សជ័យលាភី។ ក្រៅម៉ោងរៀន សិស្សអាចជ្រើសរើសរៀនជំនាញថ្ងៃសៅរ៍ ដូចជា របាំ តន្ត្រី គេហកិច្ច គណនាលេខរហ័ស និងកីឡាប្រភេទផ្សេងៗជាច្រើនទៀត៕
ព័ត៌មានលម្អិតសូមទាក់ទង៖
📍សាខាសៀមរាប៖ ផ្លូវជាតិ៦A ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប
📍សាខាសៀមរាប៖ https://maps.app.goo.gl/QLukdg59J6PznWoC9
☎️ទំនាក់ទំនងព័ត៌មាន៖ ០១៧ ៨៨៩ ៩០៦/០១០ ៣៥៣ ៣៣០៕