ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

AIS សាខាសៀមរាប បំពាក់បំប៉នសមត្ថភាពគ្រូ តាមរយៈវិធីសាស្ត្របង្រៀនសម័យថ្មី សម្រាប់សតវត្សទី២១

បានផ្សាយចេញ | ២៧ តុលា ២០២៥

AIS សាខាសៀមរាប បំពាក់បំប៉នសមត្ថភាពគ្រូ តាមរយៈវិធីសាស្ត្របង្រៀនសម័យថ្មី សម្រាប់សតវត្សទី២១

«ការអប់រំដែលមានគុណភាព ផ្តើមចេញពីគ្រូដែលមានគុណភាព»

សៀមរាប៖ សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) សាខាសៀមរាប បានបើកវគ្គបណ្តុះបណ្តាលវិធីសាស្ត្របង្រៀន Teaching Methodology Training (TMT) រយៈពេល៦សប្តាហ៍ ដល់គ្រូចំណេះទូទៅចំនួន១៥នាក់  ចាប់ពីថ្ងៃទី២៥-២៦ ខែតុលា ឆ្នាំ២០២៥ ដោយមានគោលបំណងបំពាក់បំប៉នសមត្ថភាព និងបង្កើនប្រសិទ្ធភាពការបង្រៀនសម្រាប់គ្រូបង្រៀនឱ្យកាន់តែមានវិជ្ជាជីវៈខ្ពស់។

លោក សុខ សូនីដា នាយកចាងហ្វាង នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសៀមរាប បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះ មានបំណងជំរុញឱ្យគ្រូបង្រៀនទទួលបានចំណេះដឹងថ្មីៗក្នុងវិធីសាស្ត្របង្រៀនទំនើប ដោយផ្តោតលើចិត្តសាស្ត្រអប់រំ ការបញ្ចូលបច្ចេកវិទ្យាទៅក្នុងដំណើរការរៀន និងបង្រៀន ការរៀបចំកិច្ចតែងការ ដោយការបញ្ចូលជំនាញនាសតវត្សទី២១។

លោក សុខ សូនីដា បន្ថែមថា ដើម្បីទទួលបានជោគជ័យក្នុងវគ្គសិក្សានេះ សិក្ខាកាមទាំងអស់ត្រូវទាមទារឱ្យមានការចូលរួមយ៉ាងសកម្ម ក្នុងការសហការ ចែករំលែកបទពិសោធន៍ជាក់ស្តែង និងអនុវត្តថ្នាក់និទស្សន៍ ដើម្បីអនុវត្តចំណេះដឹងថ្មីៗក្នុងបរិបទជាក់ស្តែងនៃការបង្រៀន។

គួរបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំដោយ TESOL House ដែលជាផ្នែកមួយនៃសេវាកម្មរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។ TESOL House មានបេសកកម្មក្នុងការពង្រឹងគុណភាពគ្រូបង្រៀន និងលើកស្ទួយស្តង់ដាអប់រំ តាមរយៈវគ្គបណ្តុះបណ្តាលគរុកោសល្យ និងវិធីសាស្ត្របង្រៀនទាន់សម័យ សម្រាប់គ្រូជនជាតិខ្មែរ និងបរទេស។

បង្កើតឡើងតាំងពីឆ្នាំ២០១៦ មក TESOL House បានផ្តល់វគ្គបណ្តុះបណ្តាល TESOL (Teaching English to Speakers of Other Languages) ដែលទទួលស្គាល់ដោយចក្រភពអង់គ្លេស តាមរយៈ ALAP និង INTESOL Worldwide។ ដោយសារតម្រូវការកើនឡើងនៃការអភិវឌ្ឍជំនាញគរុកោសល្យ ស្ថាប័ននេះក៏បានបង្កើតវគ្គបណ្តុះបណ្តាលថ្មីមួយ មានឈ្មោះថា Teaching Methodology Training (TMT) ដែលផ្តោតលើវិធីសាស្ត្របង្រៀនសម្រាប់គ្រូបង្រៀនកម្រិតចំណេះទូទៅ។ វគ្គនេះត្រូវបានអនុវត្តយ៉ាងទូលំទូលាយសម្រាប់គ្រូបង្រៀននៅសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS)។

ក្រៅពី TESOL និង TMT នោះ TESOL House ក៏ផ្តល់វគ្គបណ្តុះបណ្តាលជំនាញទន់ (Soft Skills) និងការអភិវឌ្ឍវិជ្ជាជីវៈ (Professional Development) សម្រាប់បុគ្គលិក និងសាធារណជនទូទៅផងដែរ។ បច្ចុប្បន្ន TESOL House មានក្រុមបុគ្គលិកបណ្តុះបណ្តាលជំនាញទាំងជនជាតិខ្មែរ និងបរទេស ដែលមានបទពិសោធខ្ពស់ក្នុងការបង្រៀន និងបណ្តុះបណ្តាល។

សកម្មភាពនេះបង្ហាញពីការប្តេជ្ញារបស់សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) សាខាសៀមរាប ក្នុងការអភិវឌ្ឍគុណភាពគ្រូបង្រៀន ឱ្យកាន់តែមានវិជ្ជាជីវៈ និងឆ្លើយតបការអប់រំសម័យថ្មី៕

ព័ត៌មានលម្អិតសូមទាក់ទង៖ 
📍សាខាសៀមរាប៖ ផ្លូវជាតិ៦A ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប
📍សាខាសៀមរាប៖ https://maps.app.goo.gl/QLukdg59J6PznWoC9
☎️ទំនាក់ទំនងព័ត៌មាន៖ ០១៧ ៨៨៩ ៩០៦/០១០ ៣៥៣ ៣៣០៕

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2025/January 2026/Student ask about Drug.jpg

សិស្សានុសិស្ស AIS  ទទួលបានចំណេះដឹងពីបញ្ហាគ្រឿងញៀន បារីអ...

https://theirrawaddydolphin.com/storage/photos/news/article/2025/August/Irrawaddy Thumnail Takeo.jpg

AIS សាខាតាកែវ ប្រគល់វិញ្ញាបនបត្រដល់សិស្ស ថ្នាក់មត្តេយ្យ...

https://theirrawaddydolphin.com/storage/photos/news/article/2025/November/២២២.jpg

សិស្សថ្នាក់ទី១២ ចូលរួមធ្វើពិសោធន៍រូបវិទ្យា ស្តីពីដំណើរក...

https://theirrawaddydolphin.com/storage/photos/news/article/2026/March2026/Sr3.jpg

សិស្សានុសិស្សមធ្យមសិក្សា AIS សាខាសៀមរាប ចូលរួមឈ្វេងយល់ព...