ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

AIS ចាប់ផ្តើមប្រើកម្មវិធីទូរសព្ទ (Mobile App) ដើម្បីបង្កើនការទំនាក់ទំនងជាមួយមាតាបិតា 

បានផ្សាយចេញ | ២៩ តុលា ២០២៥ 540

AIS ចាប់ផ្តើមប្រើកម្មវិធីទូរសព្ទ (Mobile App) ដើម្បីបង្កើនការទំនាក់ទំនងជាមួយមាតាបិតា 

សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) បានដាក់ឱ្យដំណើរការកម្មវិធីទូរសព្ទ (Mobile App) ដែលមានគោលបំណងផ្តល់ភាពងាយស្រួលដល់មាតាបិតា និងអ្នកអាណាព្យាបាលសិស្ស ក្នុងការទទួលបានព័ត៌មាន និងតាមដានវឌ្ឍនភាពសិក្សារបស់កូនៗ។

តាមរយៈកម្មវិធីទូរសព្ទនេះ មាតាបិតា និងអ្នកអាណាព្យាបាលអាចពិនិត្យមើលរបាយការណ៍សិក្សារបស់កូនៗបានយ៉ាងងាយស្រួល រួមមានព័ត៌មានអំពីវត្តមាន ពិន្ទុ កាលវិភាគសិក្សា និងសកម្មភាពផ្សេងៗរបស់សាលា។ ជាពិសេស សម្រាប់សិស្សថ្នាក់ទី៧ និងទី១២ កម្មវិធី Mobile App នេះ អនុញ្ញាតឱ្យអ្នកអាណាព្យាបាលអាចពិនិត្យ និងយល់ព្រមលើកិច្ចការសាលារបស់កូនៗបានដោយផ្ទាល់នៅក្នុងប្រព័ន្ធទូរសព្ទតែម្តង។

ក្រៅពីនេះ កម្មវិធី Mobile App ក៏អនុញ្ញាតឱ្យមាតាបិតា ឬអ្នកអាណាព្យាបាលធ្វើការទូរទាត់ថ្លៃសិក្សា ជាត្រីមាស ឬឆមាស និងប្រចាំឆ្នាំបានដោយឆាប់រហ័ស និងមានសុវត្ថិភាព។ លើសពីនេះពួកគាត់ក៏អាចមើលព័ត៌មានផ្សេងៗពីសាលា និងផ្ញើមតិយោបល់ ឬសំណួរមកកាន់សាលាបានផងដែរ។

ការដាក់ឱ្យប្រើប្រាស់នូវកម្មវិធីទូរសព្ទ (Mobile App)នេះ ជាការបង្ហាញពីការប្តេជ្ញារបស់សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ក្នុងការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីជំរុញប្រព័ន្ធគ្រប់គ្រង និងការទំនាក់ទំនងជាបន្តបន្ទាប់រវាងសាលា ជាមួយមាតាបិតា និងអ្នកអាណាព្យាបាលសិស្សឱ្យកាន់តែប្រសើរឡើង៕

ព័ត៌មានបន្ថែម
ទំនាក់ទំនង
(៨៥៥) ១១ ៣៨៨ ៨៦៨
(៨៥៥) ២៣ ២២១ ២២ 
(៨៥៥) ៩៣ ២១៧ ២១៧
https://www.ais.edu.kh

https://www.facebook.com/ais.mjqeducation

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/April/Madam at China.jpg

គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង ចូលរួមវេទិកាអ...

https://theirrawaddydolphin.com/storage/photos/news/article/2026/March2026/Ais President 1.jpg

គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ AIS ចូលជួបសម្តែងការគួរសម...

https://theirrawaddydolphin.com/storage/photos/news/article/2026/March2026/_Dentise Check up.jpg

សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ រៀបចំសិក្ខា...

https://theirrawaddydolphin.com/storage/photos/news/article/2025/December/Techer Vanna.jpg

លោក សាំង វណ្ណា គ្រូបង្រៀននៅ AIS សាខាសៀមរាប ប្តេជ្ញាបង្រ...