សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) សាខារាជធានីភ្នំពេញ បានរៀបចំកម្មវិធីបោះតែនតិ៍ សម្រាប់សិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យ និងមត្តេយ្យសិក្សា ដោយមានគោលបំណងចង់ឱ្យកុមារទទួលបានបទពិសោធថ្មីៗ និងចំណេះដឹងបន្ថែម លើសពីកម្មវិធីដែលបានសិក្សានៅក្នុងថ្នាក់។
.jpg)
លោកស្រី ឥន កែវកន្និដ្ឋា ចាងហ្វាងរងក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា សាខាចោមចៅ ដែលមានបទពិសោធ ធ្វើការនៅ AIS រយៈពេលជាង ១១ ឆ្នាំ បានបញ្ជាក់ថា កម្មវិធីបោះតែនតិ៍នេះ មានគោលបំណងបង្ហាញពីតម្លៃនៃការសិក្សាតាមបទពិសោធក្រៅថ្នាក់ ដើម្បីជួយអភិវឌ្ឍសមត្ថភាពរបស់កុមារ។
តាមរយៈសកម្មភាពនេះ កុមារបានទទួលបទពិសោធជាក់ស្ដែង ដូចជា ការរៀនដំឡើងតែនតិ៍ និងការយល់ដឹងអំពីរបៀបប្រើប្រាស់វា នៅស្ថានទីផ្សេងៗ ការរស់នៅជាអ្នកទេសចរដោយមានការទទួលខុសត្រូវ ការធ្វើការជាក្រុម និងសហការជាមួយមិត្តរួមថ្នាក់។ កុមារបានបង្កើនចំណេះដឹងអំពីធម្មជាតិ បរិស្ថាន និងសកម្មភាពជីវិតជាក់ស្ដែង ដែលជាជំហានសំខាន់មួយក្នុងការអភិវឌ្ឍជំនាញបំណិនជីវិត។
.jpg)
ក្រៅពីនេះ កុមារនៅក្នុងកម្មវិធីក៏បានរីករាយជាមួយសកម្មភាពអាន និងស្ដាប់រឿងនិទាននៅក្នុងតែនតិ៍ ការលេងហ្គេម និងល្បែងកម្សាន្ត ដែលជួយបង្កើតអនុស្សាវរីយដ៏ល្អរវាងគ្នា។ មុនពេលចាប់ផ្តើមកម្មវិធី អ្នកគ្រូបានផ្ដល់ព័ត៌មានជូនអ្នកអាណាព្យាបាលអំពីថ្ងៃធ្វើកម្មវិធី ការរៀបចំសម្លៀកបំពាក់ និងអាហាររបស់កុមារ។
កម្មវិធីបោះតែនតិ៍ត្រូវបានរៀបចំនៅក្នុងអគារសិក្សា ដោយមានការត្រួតពិនិត្យ និងសម្របសម្រួលយ៉ាងប្រុងប្រយ័ត្នពីលោកគ្រូ អ្នកគ្រូ និងផ្នែកពាក់ព័ន្ធ ដើម្បីធានាឱ្យសុវត្ថិភាព និងភាពរីករាយរបស់សិស្សានុសិស្ស។
កម្មវិធីនេះ មិនត្រឹមតែជាបទពិសោធផ្នែកកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាដ៏សំខាន់មួយក្នុងការបណ្តុះ បណ្តាលឱ្យកុមាររៀនតាមបទពិសោធ និងអភិវឌ្ឍជំនាញបំណិនជីវិត ដើម្បីធ្វើឱ្យពួកគេក្លាយជាអ្នករៀនសកម្មក្នុងសតវត្សថ្មី៕
.jpg)
ព័ត៌មានបន្ថែម
ទំនាក់ទំនង
(៨៥៥) ១១ ៣៨៨ ៨៦៨
(៨៥៥) ២៣ ២២១ ២២
(៨៥៥) ៩៣ ២១៧ ២១៧
https://www.ais.edu.kh