កាលពីពេលថ្មីៗនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) សាខាចាក់អង្រែ បានរៀបចំបទបង្ហាញមួយស្តីពី ការបង្កើតគម្រោងឆ្ពោះទៅរកជំនាញអាជីព សម្រាប់សិស្សថ្នាក់ទី១២ ដឹកនាំដោយលោក ឆៃ សាម៉ៃ អ្នកប្រឹក្សាសិក្សារបស់សាលា។
.jpg)
ក្នុងឱកាសនោះ លោក ឆៃ សាម៉ៃ បានបង្ហាញឱ្យសិស្សយល់ដឹងអំពីសារៈសំខាន់នៃការត្រៀមខ្លួនសម្រាប់អនាគត ដោយសង្កត់ធ្ងន់លើ ការស្គាល់ខ្លួនឯង ការបង្កើតក្តីសុបិន្ត ការខិតខំប្រឹងប្រែងសិក្សា ដើម្បីសម្រេចគោលដៅ និងការរកឃើញភាពខ្លាំងផ្ទាល់ខ្លួន ដើម្បីជាគន្លឹះនាំឱ្យទទួលបានជោគជ័យក្នុងជំនាញអាជីពជាក់លាក់។
លោកបន្ថែមថា ការបណ្តុះបណ្តាលបែបនេះមានគោលបំណងជួយឱ្យសិស្សមានទិសដៅច្បាស់លាស់សម្រាប់អនាគត និងមានការយល់ដឹងជ្រាលជ្រៅអំពីអាជីពដែលសមរម្យនឹងសមត្ថភាព និងចំណង់ចំណូលចិត្តរបស់ខ្លួន។
សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) តែងតែអនុវត្តកម្មវិធីបណ្តុះបណ្តាលបែបនេះជាប្រចាំ ដើម្បីមិនត្រឹមតែផ្តល់ចំណេះដឹងសិក្សាទូទៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ការណែនាំ និងលើកទឹកចិត្តឱ្យសិស្សមានភាពរឹងមាំទាំងផ្លូវចិត្ត និងផ្លូវកាយ ក្នុងការរៀបចំខ្លួនឯងឆ្ពោះទៅរកជោគជ័យនៅថ្នាក់មហាវិទ្យាល័យ និងអាជីពការងារនាពេលអនាគតផងដែរ៕
ព័ត៌មានបន្ថែម
ទំនាក់ទំនង
(៨៥៥) ១១ ៣៨៨ ៨៦៨
(៨៥៥) ២៣ ២២១ ២២
(៨៥៥) ៩៣ ២១៧ ២១៧
https://www.ais.edu.kh