ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

រកឃើញជ័យលាភីកីឡាករ កីឡាការិនី ក្រមខណ្ឌបុគ្គលិក ជើងឯកពាន រង្វាន់ “ម៉េងលី ជេ. គួច” ជំនាន់ទី១៨ ប្រចាំឆ្នាំ ២០២៥

បានផ្សាយចេញ | ០៧ វិច្ឆិកា ២០២៥

រកឃើញជ័យលាភីកីឡាករ កីឡាការិនី ក្រមខណ្ឌបុគ្គលិក ជើងឯកពាន រង្វាន់ “ម៉េងលី ជេ. គួច” ជំនាន់ទី១៨ ប្រចាំឆ្នាំ ២០២៥

កម្មវិធីប្រកួតកីឡា ក្របខណ្ឌបុគ្គលិក ជ្រើសរើសជើងឯកពានរង្វាន់ “ម៉េងលី ជេ. គួច” ជំនាន់ទី១៨ ប្រចាំឆ្នាំ២០២៥ ត្រូវបានបញ្ចប់ដោយជោគជ័យ និងសប្បាយរីករាយ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមការរៀបចំរបស់គណៈកម្មការកីឡា នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង។

លោក សែម ពេជ្រ នាយកកីឡា នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង បានឱ្យដឹងថា កម្មវិធីនេះបានប្រព្រឹត្តទៅអស់រយៈពេល៩សប្តាហ៍ ចាប់ពីថ្ងៃទី៧ ខែកញ្ញា ដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយប្រកួតរៀងរាល់ថ្ងៃអាទិត្យ។ ការប្រកួតមានចំណាត់ថ្នាក់ក្នុង៣ប្រភេទវិញ្ញាសា គឺ ១. អត្តពលកម្ម រួមមានការរត់ល្បឿន និងរត់បណ្តាក់ សម្រាប់បុរសនិងនារី មានអ្នកចូលរួមសរុប ៥៦នាក់។
២. បាល់ទាត់ មានចំនួន៧ក្រុម ប្រកួតវិលជុំសន្សំពិន្ទុ ដើម្បីសម្រេចចំណាត់ថ្នាក់ មានអ្នកចូលរួមសរុប ១៤០នាក់។
៣. វាយសី ប្រភេទឯកត្តជន បុរសនិងនារី ចំនួនអ្នកចូលរួមសរុប ១៦នាក់ ធ្វើការប្រកួតជម្រុះយកចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣តែម្តង។

លោក សែម ពេជ្រ បានបន្ថែមថា កម្មវិធីនេះត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដើម្បីលើកស្ទួយសុខភាព បង្កើនសាមគ្គីភាព និងជំរុញការរួមចំណែកកីឡារបស់បុគ្គលិក ឲ្យកាន់តែរីកចម្រើន។

នៅក្នុងឱកាសនោះដែរ លោក រឿង សុភាព អនុប្រធានសាលារៀន អន្តរទ្វីប អាមេរិកាំង ដែលបានអញ្ជើញ ចូលរួមក្នុងពិធីបិទការប្រកួតកីឡាក្របខណ្ឌបុគ្គលិក បានសម្តែងសេចក្តីសោមនស្សចំពោះលទ្ធផលនៃការប្រកួត និងសរសើរចំពោះការចូលរួមយ៉ាងសកម្មរបស់បុគ្គលិកទាំងអស់។ លោកបានរំលេចថា កីឡាមានតួនាទីសំខាន់ក្នុងការបង្កើនសុខភាព កាត់បន្ថយស្រ្តេស និងបណ្តុះវិន័យក្នុងជីវិតប្រចាំថ្ងៃ។

លោក រឿង សុភាព បានបញ្ជាក់បន្ថែមថា “កីឡាជួយឱ្យយើងមានវិន័យ មានសុខភាពល្អ និងកាត់បន្ថយស្រ្តេស។ ពិសេស យើងត្រូវប្រើកីឡាជាវិធីណែនាំប្អូនៗសិស្សានុសិស្ស ឱ្យជៀសឆ្ងាយពីគ្រឿងញៀន បារី វេប និងស៊ីសាជាដើម។ ទាំងនេះជាបញ្ហាដែលយើងត្រូវទប់ស្កាត់ និងផ្ដល់ការណែនាំឱ្យបានទូលំទូលាយ”។

លោក បានបន្តទៀតថា តាមទិសដៅរបស់ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី គឺសាខា Aii និង AIS នីមួយៗ ត្រូវមានយ៉ាងហោចណាស់មួយក្រុមកីឡា ដើម្បីជំរុញសហគមន៍កីឡាផ្ទៃក្នុង និងជាឧទាហរណ៍ល្អសម្រាប់សិស្ស។

ជាមួយ លទ្ធផលបច្ចេកទេសដែលកីឡាករ កីឡាការិនីទាំងអស់សម្រេចបាន នាពេលនេះ ជាផលនៃការខិតខំប្រឹងប្រែងហ្វឹកហាត់ទាំងកាយ និងចិត្ដ ព្រមទាំងការគាំទ្រយ៉ាងជិតស្និទ្ធពីថ្នាក់ដឹកនាំគ្រប់លំដាប់ ជាពិសេសពី អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលតែងផ្ដល់ការលើកទឹកចិត្ត និងលទ្ធភាពគ្រប់បែបយ៉ាងដល់បុគ្គលិក។

កម្មវិធីប្រកួតកីឡា ក្រមខណ្ឌបុគ្គលិក ជើងឯកពានរង្វាន់ “ម៉េងលី ជេ. គួច” ក្លាយជាប្រពៃណីដ៏មានតម្លៃមួយក្នុងគ្រួសារ ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលមិនត្រឹមជាការប្រកួតកីឡាទេ ប៉ុន្តែជាវេទិកាបង្កើតមិត្តភាព សាមគ្គីភាព និងភាពរួបរួមគ្នារវាងបុគ្គលិកទាំងមូល៕

ព័ត៌មានបន្ថែម
ទំនាក់ទំនង

(៨៥៥) ១១ ៣៨៨ ៨៦៨
(៨៥៥) ២៣ ២២១ ២២ 
(៨៥៥) ៩៣ ២១៧ ២១៧
https://www.ais.edu.kh

 

 

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2025/December/Study tour.jpg

សិស្សានុសិស្ស AIS ចំនួន២០នាក់ ចុះកម្មសិក្សានៅទីក្រុងហាប...

https://theirrawaddydolphin.com/storage/photos/news/article/2026/March2026/Trip Grad8.jpg

សិស្សថ្នាក់ទី៨ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ចូលរួមដំ...

https://theirrawaddydolphin.com/storage/photos/news/article/2025/jul/Graduated 12-7-05.jpg

សិស្សមត្តេយ្យសិក្សា និងសិស្សថ្នាក់ទី៦ AIS ទទួលបានវិញ្ញា...

https://theirrawaddydolphin.com/storage/photos/news/article/2025/Octomber/Som Sakda (2).jpg

យុទ្ធនាការធនាគារឈាម ម៉េងលី ជេ. គួច ដ៏ធំលើកទី១៣ ក្រោមប្រ...