ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) បើកបន្ថែមថ្នាក់ជំនួយមូលដ្ឋានគ្រឹះតាមមុខវិជ្ជាដល់សិស្ស 

បានផ្សាយចេញ | ១៤ វិច្ឆិកា ២០២៥ 669

សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) បើកបន្ថែមថ្នាក់ជំនួយមូលដ្ឋានគ្រឹះតាមមុខវិជ្ជាដល់សិស្ស 

ភ្នំពេញ៖ សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) បានបើកបន្ថែមថ្នាក់ជំនួយមូលដ្ឋានគ្រឹះដល់សិស្សតាមមុខវិជ្ជាសម្រាប់ឆ្នាំសិក្សាថ្មី ២០២៥–២០២៦ ដោយផ្តល់ឱកាសឱ្យសិស្សានុសិស្សទទួលបានបទពិសោធសិក្សាដ៏សម្បូរបែប និងបរិយាកាសសិក្សាដែលជំរុញការច្នៃប្រឌិត និងការអភិវឌ្ឍជំនាញគ្រប់មុខ។ 

កម្មវិធីសិក្សាថ្នាក់តាមមុខវិជ្ជា ត្រូវបានរៀបចំឡើងសម្រាប់សិស្សថ្នាក់ទី១ ដល់ថ្នាក់ទី៦ នៅកម្រិតបឋមសិក្សា មុខវិជ្ជាសិក្សា ភាសាខ្មែរ និងគណិតវិទ្យា ម៉ោងសិក្សា ០៥:៣០-០៦:៣០(លា្ងច) និងសិស្សថ្នាក់ទី៧ ដល់ថ្នាក់ទី១២ មុខវិជ្ជាសិក្សា (ភាសាខ្មែរ គណិត រូប គីមី) ម៉ោងសិក្សា ០៥:១៥-០៦:៤០(លា្ងច) និងរៀនពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។

សិស្សានុសិស្សនឹងមានឱកាសរៀនជាមួយគ្រូបង្រៀនដែលមានបទពិសោធ និងវិធីសាស្ត្របង្រៀនទំនើប ផ្អែកលើការអនុវត្តជាក់ស្តែង ធ្វើឱ្យសិស្សអាចយកចំណេះដឹងទៅអនុវត្តបានក្នុងជីវិតប្រចាំថ្ងៃ។ ការរៀនសូត្រនៅទីនេះ មិនត្រឹមតែផ្តោតលើចំណេះដឹងសិក្សាទេ ប៉ុន្តែថែមទាំងអភិវឌ្ឍសមត្ថភាពគិតវិនិច្ឆ័យ ការច្នៃប្រឌិត និងការធ្វើការជាក្រុមផងដែរ។

ចុះឈ្មោះពីថ្ងៃនេះតទៅ នៅផ្នែកគណនេ្យតាមសាខា AIS នីមួយៗ និងចូលរៀនចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ខាងមុខនេះ។
សូមបញ្ជាក់បន្ថែមថា ការបើកបង្រៀននេះទទួលសិស្សមកពីគ្រប់មជ្ឈដ្ឋាន ផងដែរ៕

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/February/Irawady.Grade A.10.2.2026-03-02.jpg

សិស្ស AIS ចំនួន ៩៥ នាក់ ជួបសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែ...

https://theirrawaddydolphin.com/storage/photos/news/article/2026/July/Student.jpg

“រៀនដោយយល់ មិនមែនទន្ទេញ” ៖ គន្លឹះសិក្សារបស់សិស្សឆ្នើមថ្...

https://theirrawaddydolphin.com/storage/photos/news/article/2025/December/Charity 2025.jpg

មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងសាលារៀន អន្តរទ្វីប អា...

https://theirrawaddydolphin.com/storage/photos/news/article/2026/October/US Fair.jpg

SOGO Cambodia រៀបចំពិព័រណ៍សាកលវិទ្យាល័យអាមេរិក ឆ្នាំ២០២...