ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

សិស្សថ្នាក់ក្រោមមត្តេយ្យ៣ ចូលរួមកម្មវិធីបំណិនជីវិតស្តីពី “នំបុ័ងបន្ទះទឹកដោះគោ”

បានផ្សាយចេញ | ២១ វិច្ឆិកា ២០២៥ 509

សិស្សថ្នាក់ក្រោមមត្តេយ្យ៣ ចូលរួមកម្មវិធីបំណិនជីវិតស្តីពី “នំបុ័ងបន្ទះទឹកដោះគោ”

សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) សាខាចោមចៅ បានរៀបចំកម្មវិធីបំណិនជីវិតមួយស្តីពី “នំបុ័ងបន្ទះទឹកដោះគោ” សម្រាប់សិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យ៣ “ក” វេនព្រឹក និងវេនរសៀល សរុបចំនួន ២៣ នាក់កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥។ កម្មវិធីនេះ ដឹកនាំដោយអ្នកគ្រូ ម៉ី មករា គ្រូបង្គោលថ្នាក់ និងអ្នកគ្រូ កុសល សុវណ្ណារី គ្រូជំនួយថ្នាក់។

ក្នុងឱកាសនេះ អ្នកគ្រូ ម៉ី មករា បានណែនាំសម្ភារៈ និងបង្ហាញពីជំហាននៃការធ្វើ “នំបុ័ងបន្ទះទឹកដោះគោ” ដែលមានវិធីធ្វើសាមញ្ញ និងងាយស្រួល។ ត្រឹមតែយកបន្ទះនំបុ័ងមួយ ហើយចាក់ទឹកដោះគោពីលើ ប្អូនៗក៏អាចទទួលបាននំបុ័ងបន្ទះទឹកដោះគោដ៏ឈ្ងុយឆ្ងាញ់ក្នុងរយៈពេលខ្លីសម្រាប់បរិភោគ។

អ្នកគ្រូ ម៉ី មករា បានបញ្ជាក់ថា នៅក្នុងសកម្មភាពនេះ សិស្សានុសិស្សបានចូលរួមយ៉ាងសកម្ម ពោរពេញដោយភាពសប្បាយរីករាយ និងមានការយកចិត្តទុកដាក់ក្នុងការអនុវត្ត។ ក្រៅពីការយល់ដឹងអំពីរបៀបធ្វើនំបុ័ងបន្ទះទឹកដោះគោ កម្មវិធីនេះក៏ជួយបង្កើនសាមគ្គីភាព ការសហការរវាងប្អូនៗ និងជំរុញឱ្យពួកគេមានទំនាក់ទំនងល្អជាមួយមិត្តរួមថ្នាក់ទៀតផង។ លើសពីនេះទៅទៀត ប្អូនៗសិស្សានុសិស្សក៏អាចយកចំណេះដឹងទាំងនេះទៅជួយក្នុងជីវភាពរស់នៅប្រចាំថ្ងៃជាមួយមាតាបិតារបស់ពួកគេបានផងដែរ៕     


           

 

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2025/December/Haft Testing simister.jpg

សិស្ស AIS ថ្នាក់ទី៧ដល់ទី១២ ចូលរួមប្រឡងពាក់កណ្តាលឆមាសលើក...

https://theirrawaddydolphin.com/storage/photos/news/article/2026/July/the Irrawaddy (1000 pxx 600 px) Thumbnail.jpg

សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ប្រកាសផ្តល់អាហារូបក...

https://theirrawaddydolphin.com/storage/photos/news/article/2026/April/Life skill.jpg

កម្មវិធីបំណិនជីវិត បង្កើនជំនាញកុមារ តាមរយៈសកម្មភាពបិទគ្...

https://theirrawaddydolphin.com/storage/photos/news/article/2026/June/Testing2.jpg

ការប្រឡងឆមាសទី២ ថ្នាក់ទី៦ របស់ AIS៖ ជាជំហានសំខាន់ឆ្ពោះទ...