ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

សិស្សថ្នាក់ទី១០ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ធ្វើទស្សនកិច្ចសិក្សា នៅរមណីយដ្ឋានភ្នំដា

បានផ្សាយចេញ | ២៩ វិច្ឆិកា ២០២៥ 530

សិស្សថ្នាក់ទី១០ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ធ្វើទស្សនកិច្ចសិក្សា នៅរមណីយដ្ឋានភ្នំដា

គ្រូបង្រៀន និងសិស្សថ្នាក់ទី១០ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ពីសាខាការិយាល័យកណ្តាល ចំការដូង ចាក់អង្រែ ចោមចៅ និងច្បារអំពៅ បានចូលរួមក្នុងដំណើរទស្សនកិច្ចសិក្សា លើកទី២០៤ ទៅកាន់រមណីយដ្ឋានភ្នំដា ដែលជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រមួយ ក្នុងខេត្តតាកែវ។

លោក ប៉ាំង លាងស៊ីម នាយកចាងហ្វាង សាខាចំការដូង បានមានប្រសាសន៍ឱ្យដឹងថា ការរៀបចំទស្សនកិច្ចសិក្សានេះ មានគោលបំណងចម្បងក្នុងការពង្រឹងទំនាក់ទំនងដ៏ល្អ រវាងសិស្ស ការរៀនសូត្រដែលមានការផ្សារភ្ជាប់ នឹងជីវិតពិត និងការអនុវត្តក្រៅថ្នាក់។ ការធ្វើដំណើរនេះជាឱកាសឱ្យសិស្ស ឈ្វេងយល់ពីប្រវត្តិសាស្ត្រ ទេសភាពធម្មជាតិ ទទួលបានចំណេះដឹងថ្មីៗបន្ថែម និងមានគំនិតអភិរក្សសម្បត្តិវប្បធម៌ខ្មែរ និងស្គាល់ពីស្ថានភាពសង្គម ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជននៅតាមតំបន់ជនបទ ផងដែរ។

លោក នាយកចាងហ្វាង បានឱ្យដឹងទៀតថា ទស្សនកិច្ចសិក្សានេះសិស្សានុសិស្សទទួលបានបទពិសោធថ្មីៗដ៏មានតំលៃ មិនអាចបំភ្លេចបានទេ ក្នុងឆាកជីវិតជាសិស្ស។ ក្រៅពីចំណេះដឹង សិស្សក៏បានរីករាយជាមួយសកម្មភាពកម្សាន្ត ការលំហែអារម្មណ៍ ស្រូបយកខ្យល់បរិសុទ្ធ និងបញ្ចេញជាតិពុលពីក្នុងរាង្គកាយ និងទទួលបានបទពិសោធថ្មីៗក្រៅពីអ្វីដែលបានសិក្សានៅក្នុងថ្នាក់រៀន ផងដែរ។
គួររំឭកផងដែរថា ភ្នំដា គឺជាប្រាសាទបែបប្រវត្តិសាស្ត្រដ៏ចំណាស់មួយ ស្ថិតនៅក្នុងស្រុកអង្គរបូរី ខេត្តតាកែវ ដែលមានភាពល្បីល្បាញចំពោះប្រវត្តិសាស្ត្រខ្មែរ និងទេសភាពទាក់ទាញ សមស្របសម្រាប់ការសិក្សាស្រាវជ្រាវ និងការអភិវឌ្ឍចំណេះដឹងខាងក្រៅថ្នាក់រៀន។

សាលារៀន AIS នឹងបន្តរៀបចំកម្មវិធីសិក្សា និងសកម្មភាពអប់រំក្រៅថ្នាក់ផ្សេងៗទៀត ដើម្បីលើកកម្ពស់គុណភាពការអប់រំ និងការអភិវឌ្ឍជំនាញទូលំទូលាយរបស់សិស្ស៕

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/May/Excelent Student1.jpg

មិនមែនចៃដន្យទេ! តែនេះជាជោគជ័យរបស់ កុមារី តូច សិរីផល្លីក...

https://theirrawaddydolphin.com/storage/photos/news/article/2025/January 2026/Inspecting AIS TK1.jpg

មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ វាយតម្លៃខ្ពស់ ន...

https://theirrawaddydolphin.com/storage/photos/news/article/2026/June/Award AIMO.jpg

AIS ប្រគល់មេដាយ និងបណ្ណសរសើរ ជូនសិស្សជ័យលាភី ពីការប្រកួ...

https://theirrawaddydolphin.com/storage/photos/news/article/2025/November/_Cover.jpg

ជំហានសំខាន់ក្នុងការត្រៀមខ្លួនឱ្យទទួលជោគជ័យក្នុងជីវិតសិក...