ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

សិស្សថ្នាក់ទី១០ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ធ្វើទស្សនកិច្ចសិក្សា នៅរមណីយដ្ឋានឈើកាច់បាភ្នំ

បានផ្សាយចេញ | ២៩ វិច្ឆិកា ២០២៥ 554

សិស្សថ្នាក់ទី១០ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ធ្វើទស្សនកិច្ចសិក្សា នៅរមណីយដ្ឋានឈើកាច់បាភ្នំ

គ្រូបង្រៀន និងសិស្សថ្នាក់ទី១០ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) សាខាទួលគោក  ផ្សារថ្មី ជ្រោយចង្វារ  សែនសុខ និងសាខាទួលសង្កែបានចូលរួមក្នុងដំណើរទស្សនកិច្ចសិក្សា លើកទី១១៨ ទៅកាន់រមណីយដ្ឋានឈើកាច់បាភ្នំ និងវត្តព្រះវិហារធំ ដែលជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រមួយ ក្នុងខេត្តព្រៃវែង។

លោក ប៉ាំង លាងស៊ីម នាយកចាងហ្វាង សាខាចំការដូង បានមានប្រសាសន៍ឱ្យដឹងថា ការរៀបចំទស្សនកិច្ចសិក្សានេះ មានគោលបំណងចម្បងក្នុងការពង្រឹងទំនាក់ទំនងដ៏ល្អ រវាងសិស្ស ការរៀនសូត្រដែលមានការផ្សារភ្ជាប់ នឹងជីវិតពិត និងការអនុវត្តក្រៅថ្នាក់។ ការធ្វើដំណើរនេះជាឱកាសឱ្យសិស្ស ឈ្វេងយល់ពីទីតាំងប្រវត្តិសាស្ត្រ ទេសភាពធម្មជាតិ ទទួលបានចំណេះដឹងថ្មីៗបន្ថែម និងមានគំនិតអភិរក្សសម្បត្តិវប្បធម៌ខ្មែរ និងស្គាល់ពីស្ថានភាពសង្គម ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជននៅតាមតំបន់ជនបទ ផងដែរ និង ឱ្យសិស្សានុសិស្សស្គាល់ពីទីកន្លែងកំណើតរបស់នេនទុំ វត្ត ទុំបួស និងជាពិសេស កន្លែងដែល ទុំលាចាកសិក្ខាបទ ផងដែរ។

លោក នាយកចាងហ្វាង បានឱ្យដឹងទៀតថា ទស្សនកិច្ចសិក្សានេះសិស្សានុសិស្សទទួលបានបទពិសោធថ្មីៗដ៏មានតំលៃ មិនអាចបំភ្លេចបានទេ ក្នុងឆាកជីវិតជាសិស្ស។ ក្រៅពីចំណេះដឹង សិស្សក៏បានរីករាយជាមួយសកម្មភាពកម្សាន្ត ការលំហែអារម្មណ៍ ស្រូបយកខ្យល់បរិសុទ្ធ និងបញ្ចេញជាតិពុលពីក្នុងរាង្គកាយ និងទទួលបានបទពិសោធថ្មីៗក្រៅពីអ្វីដែលបានសិក្សានៅក្នុងថ្នាក់រៀន ថែមទៀតផង។
ស្ថិតក្នុងស្រុកបាភ្នំបច្ចុប្បន្ននេះ តំបន់ «ឈើកាច់បាភ្នំ»ខេត្តព្រៃវែង បានប្រែក្លាយជាគោលទេសចរណ៍ដ៏មានភាពទាក់ទាញ ស្របពេលដែលរដ្ឋបាលស្រុក ខេត្ត មន្ទីរជំនាញ និងអាជ្ញាធរបានបង្កើនការយកចិត្តទុកដាក់ក្នុងការកែលម្អ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសម្រាប់តំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រ និងធម្មជាតិ «ឈើកាច់បាភ្នំ» នេះ ក្នុងគោលដៅជំរុញការទស្សនា មកលេងកំសាន្តពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យកាន់តែច្រើនកុះករ។

សាលារៀន AIS នឹងបន្តរៀបចំកម្មវិធីសិក្សា និងសកម្មភាពអប់រំក្រៅថ្នាក់ផ្សេងៗទៀត ដើម្បីលើកកម្ពស់គុណភាពការអប់រំ និងការអភិវឌ្ឍជំនាញទូលំទូលាយរបស់សិស្ស៕


អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/June/Irrawadddy Poster.jpg

ស្កេនតែម្តង ទទួលព័ត៌មានភ្លាម!  ពី “The Irrawaddy Dolphi...

https://theirrawaddydolphin.com/storage/photos/news/article/2025/January 2026/photo_2026-01-08_17-01-44.jpg

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ឧបត្ថម្ភទឹកប្រាក់ ៥,០០...

https://theirrawaddydolphin.com/storage/photos/news/article/2026/March2026/WD.jpg

ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន អបអរសាទរទិវាអន្តរជ...

https://theirrawaddydolphin.com/storage/photos/news/article/2025/January 2026/Donation.jpg

គណៈគ្រប់គ្រង នៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) នាំយ...