ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

សិស្សថ្នាក់ទី៥ AIS សាខាសៀមរាប ទស្សនកិច្ចសិក្សាអំពីកេរដំណែលបុព្វបុរស នៅសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ

បានផ្សាយចេញ | ២៦ វិច្ឆិកា ២០២៥ 630

សិស្សថ្នាក់ទី៥ AIS សាខាសៀមរាប ទស្សនកិច្ចសិក្សាអំពីកេរដំណែលបុព្វបុរស នៅសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ

សិស្សថ្នាក់ទី៥ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) សាខាសៀមរាប បានចូលរួមដំណើរទស្សនកិច្ចសិក្សាលើកទី២៤ ទៅកាន់សារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥។ កម្មវិធីនេះមានគោលបំណងសំខាន់ក្នុងការបង្កើនការយល់ដឹងរបស់សិស្សអំពីសម្បត្តិវប្បធម៌ និងកេរដំណែលស្នាដៃបុព្វបុរស តាំងពីសម័យបុរេប្រវត្តិ រហូតដល់សម័យអង្គរ។

លោកស្រី អ៊ាត ចំរើន  ដែលបានដឹកនាំសិស្សក្នុងដំណើរទស្សនកិច្ចសិក្សានេះបានបញ្ជាក់ឱ្យដឹងថាសិស្សានុសិស្សបានទទួលឱកាសសិក្សាពីវត្ថុបុរាណជាច្រើន ដែលជាបេតិកភណ្ឌជាតិមានអាយុកាលរាប់រយឆ្នាំ។ ពួកគាត់បានឈ្វេងយល់អំពីកុលាលភាជន៍ ផ្នូរសពបុរាណ សាកសព ឬឆ្អឹងខ្មោចសម័យបុរាណ និងស្នាដៃសិល្បៈបែបប្រពៃណី ដែលបង្ហាញពីជំនាញ និងភាពច្នៃប្រឌិតរបស់បុព្វបុរសខ្មែរ។

ក្រៅពីនេះ សិស្សានុសិស្សក៏បានសិក្សាពីរូបចម្លាក់ រូបបដិមា សិល្បៈចម្លាក់ សាសនា និងទំនៀមទម្លាប់ជាតិខ្មែរ ដែលជាខ្សែសង្វាក់សំខាន់នៃអត្តសញ្ញាណវប្បធម៌ជាតិ។ ការចូលរួមនោះបានជួយពង្រឹងការយល់ដឹងអំពីប្រវត្តិសាស្រ្ត និងពង្សាវតាររបស់ប្រទេសកម្ពុជា ក៏ដូចជាការចូលរួមថែរក្សាសម្បត្តិបេតិកភណ្ឌជាតិ។

ក្រៅពីចំណេះដឹងផ្នែកវប្បធម៌ និងប្រវត្តិសាស្រ្ត សិស្សានុសិស្សក៏ទទួលបានបទពិសោធដ៏មានតម្លៃក្នុងការងារក្រុម ការដឹកនាំ សាមគ្គីភាព និងការទំនាក់ទំនងជាមួយមហាជនកាន់តែប្រសើរ។ ការផ្សារភ្ជាប់អ្វីដែលបានសិក្សាក្នុងថ្នាក់ទៅនឹងស្ថានភាពសង្គមពិតប្រាកដ បានធ្វើឱ្យសិស្សមានទំនុកចិត្ត ក្លាហាន និងឯករាជ្យភាពកាន់តែខ្លាំង។

លោកស្រី អ៊ាត ចំរើន បន្ថែមថា បទពិសោធ និងចំណេះដឹងដែលសិស្សទទួលបានពីដំណើរទស្សនកិច្ចនេះ មានតម្លៃយ៉ាងខ្លាំងក្នុងការបង្កើតស្មារតីស្រឡាញ់ជាតិ និងភាពមោទនភាពក្នុងនាមជាកូនខ្មែរ។ ក្រៅពីនេះ ការសិក្សាក្រៅថ្នាក់បែបនេះ ក៏ជាឱកាសដ៏ល្អឱ្យសិស្សឈ្វេងយល់ពីទីតាំងភូមិសាស្រ្ត និងផ្លូវផ្សេងៗក្នុងក្រុងសៀមរាបផងដែរ៕








ព័ត៌មានលម្អិតសូមទាក់ទង៖ 
📍សាខាសៀមរាប៖ ផ្លូវជាតិ៦A ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប
📍សាខាសៀមរាប៖ https://maps.app.goo.gl/QLukdg59J6PznWoC9
☎️ទំនាក់ទំនងព័ត៌មាន៖ 017 889 906/ 010 353 330

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/March2026/Skill Life (1).jpg

សិស្សថ្នាក់ទី៣ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាតាកែ...

https://theirrawaddydolphin.com/storage/photos/news/article/2026/February/3 price kite12.jpg

សិស្ស AIS សាខាសៀមរាប ទទួលបានជ័យលាភីលេខ៣ ពីការប្រកួតខ្លែ...

https://theirrawaddydolphin.com/storage/photos/news/article/2026/April/Life skill.jpg

កម្មវិធីបំណិនជីវិត បង្កើនជំនាញកុមារ តាមរយៈសកម្មភាពបិទគ្...

https://theirrawaddydolphin.com/storage/photos/news/article/2026/March2026/Mr Phallim1.jpg

ហេតុអ្វីបានជាសាលាត្រូវមានផ្នែកប្រឹក្សាវិន័យ?