ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

សិស្ស AIS ថ្នាក់ទី៧ដល់ទី១២ ចូលរួមប្រឡងពាក់កណ្តាលឆមាសលើកទី១ ទាំង១២សាខា រាជធានី-ខេត្ត

បានផ្សាយចេញ | ១៥ ធ្នូ ២០២៥ 577

សិស្ស AIS ថ្នាក់ទី៧ដល់ទី១២ ចូលរួមប្រឡងពាក់កណ្តាលឆមាសលើកទី១ ទាំង១២សាខា រាជធានី-ខេត្ត

សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) បានរៀបចំកម្មវិធីប្រឡងពាក់កណ្តាលឆមាសលើកទី១ សម្រាប់សិស្សថ្នាក់ទី៧ ដល់ទី១២ ទាំង១២ សាខា រាជធានី និងខេត្ត។ ការប្រឡងនេះត្រូវបានប្រព្រឹត្តទៅរយៈពេលបួនថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ទាំងវេនព្រឹក និងវេនរសៀល។

លោកស្រី ហេង បូររឿង  ចាងហ្វាងរង មធ្យមសិក្សាបឋមភូមិ  និងទុតិយភូមិ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខា ខេត្តតាកែវ  បានឱ្យដឹងថា ការប្រឡងនេះធ្វើឡើងក្នុងគោលបំណងដើម្បីវាស់ស្ទង់ទៅលើកម្រិតសមត្ថភាពចំណេះដឹងរបស់សិស្ស ដោយឈរ លើគោលការណ៍យុត្តិធម៌ តម្លាភាព និងលទ្ធផល ទទួលយកបាន ដោយក្នុងមួយឆមាសយើងប្រឡងពាក់កណ្ដាលឆមាសម្ដង ដើម្បីអាចឃើញពីកម្រិតចំណេះដឹងពិតប្រាកដរបស់សិស្សនៅក្នុងមុខវិជ្ជានីមួយៗ។ លោកស្រី បានបន្ថែមថា មុខវិទ្យាដែលត្រូវប្រឡង រួមមានគ្រប់មុខវិទ្យាទាំងអស់  ដូចជា គណិតវិទ្យា តែងសេចក្តី រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា ផែនដី ភូមិវិទ្យា  ប្រវត្តិវិទ្យា ពលរដ្ឋវិទ្យា អប់រំសុខភាព វិទ្យាសាស្រ្តអនុវត្ត កុំព្យូទ័រ និង ភាសាអង់គ្លេស។ កម្មវិធីទាំងនេះមានបំណងជំរុញឱ្យសិស្សបង្ហាញភាពច្នៃប្រឌិត ចំណេះដឹងមូលដ្ឋាន  ទៅតាមកម្រិតថ្នាក់សិក្សា ដែលពួកគេបានសិក្សានាពេលកន្លងមក។ ការរៀបចំប្រឡងយ៉ាងមានស្តង់ដានេះ គឺដើម្បីធានាឱ្យសិស្សអាចបង្ហាញចំណេះដឹងទូលំទូលាយ និងបង្កើនទំនុកចិត្តលើសមត្ថភាពខ្លួនឯង។

កម្មវិធីប្រឡងពាក់កណ្តាលឆមាសរបស់ AIS មិនត្រឹមតែជាការវាយតម្លៃលើលទ្ធផលសិក្សារបស់សិស្សប៉ុណ្ណោះទេ ប៉ុន្តែជាការបង្កើនការត្រៀមខ្លួនរបស់សិស្សសម្រាប់បន្តទៅថ្នាក់រៀនខាងមុខទៀត។ សាលារៀនអន្តរទ្វីប អាមេរិកាំង បន្តប្ដេជ្ញាផ្តល់បរិយាកាសសិក្សាដែលមានគុណភាព សុវត្ថិភាព និងស្តង់ដា ដើម្បីបណ្តុះបណ្តាលសិស្សឱ្យក្លាយជាអ្នកសិក្សាដែលមានសមត្ថភាព និងទំនួលខុសត្រូវក្នុង អនាគត៕




អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/March2026/Dolphin.jpg

កម្ពុជាស្វាគមន៍កំណើតកូនផ្សោតទី២ ឆ្នាំ២០២៦ ក្នុងខេត្តក្រ...

https://theirrawaddydolphin.com/storage/photos/news/article/2026/May/1280 X853.png

 AIS បើកការប្រកួតគូរគំនូរ និងតាំងពិព័រណ៍ស្នាដៃសិស្សលើកទ...

https://theirrawaddydolphin.com/storage/photos/news/article/2026/March2026/Student Attent Testing.jpg

សិស្ស AIS ចំនួន ៥៦នាក់ ចូលរួមប្រឡងជ្រើសរើសសិស្សពូកែ រាជ...

https://theirrawaddydolphin.com/storage/photos/news/article/2026/July/Poster for July.jpg

ស្កេនតែម្តង ទទួលព័ត៌មានភ្លាម ពី AIS!