ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

TEDx American Intercon School លើកទី២បង្ហាញសមត្ថភាព និងគំនិតច្នៃប្រឌិតរបស់យុវជនឆ្នើម សម័យបច្ចេកវិទ្យាឌីជីថល

បានផ្សាយចេញ | ២០ ធ្នូ ២០២៥ 717

TEDx American Intercon School លើកទី២បង្ហាញសមត្ថភាព និងគំនិតច្នៃប្រឌិតរបស់យុវជនឆ្នើម សម័យបច្ចេកវិទ្យាឌីជីថល

គណៈគ្រប់គ្រងនៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) បានរៀបចំកម្មវិធី TEDx American Intercon School ដ៏អស្ចារ្យជាលើកទី២ នាថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៥  នៅ Factory Phnom Penh ក្នុងបរិយាកាសដ៏រីករាយ និងពោរពេញដោយភាពច្នៃប្រឌិត។

កម្មវិធីនេះ មានការអញ្ជើញចូលរួមជាអធិបតីភាពពីសំណាក់ លោកស្រី រស់ យ៉ាណា ប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង  ព្រមទាំងមានវត្តមាន លោកគ្រូ អ្នកគ្រូ វាគ្មិនកិត្តិយស មាតាបិតា និងអ្នកអាណាព្យាបាលសិស្សជាច្រើនកុះករ។

ក្នុងនាមជាប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង តំណាងឱ្យ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី  លោកស្រី រស់ យ៉ាណា បានមានប្រសាសន៍ថា «នាងខ្ញុំពិតជាមានសេចក្តីសោមនស្ស​រីករាយ ដែលបានរៀបចំប្រារព្ធនូវកម្មវិធី TEDx American Intercon School ប្រចាំឆ្នាំ២០២៥នេះ ដោយផ្តោតលើមូលបទ “សំឡេងនៃថ្ងៃស្អែក៖ “ការបំផុសគំនិតដែលបង្កើតអនាគតរបស់យើង “Voices of Tomorrow: Inspiring Ideas That Shape Our Future”។  

លោកស្រី រស់ យ៉ាណា បានមានប្រសាសន៍បន្ថែមថា នៅឆ្នាំមុន យើងមានវាគ្មិនឆ្នើមៗចំនួន១០រូប ឆ្នាំនេះផងដែរ យើងក៏មានវាគ្មិនវ័យឆ្នើម១០រូបដូចគ្នា ដែលត្រូវបានគណៈកម្មការរបស់យើងចម្រាញ់យ៉ាងស្វិតស្វាញចេញពីបេក្ខជន៦០រូប ដែលប្អូនៗនឹងបង្ហាញពីភាពក្លាហាន និងឆន្ទៈដ៏រឹងមាំក្នុងការឡើងបង្ហាញពីទស្សនៈរបស់ខ្លួននាពេលបន្តិចទៀត​នេះ។ ក្នុងព្រឹត្តិការណ៍ដែលយើងទាំងអស់គ្នាបាន និងកំពុងចូលរួមនេះ មិនត្រឹមជាការប្រមូលផ្តុំគំនិត និងបទពិសោធទេ ប៉ុន្តែជាវេទិកាដែលអ្នកនឹងបានស្តាប់នូវគំនិត និងចក្ខុវិស័យដ៏ក្លាហានរបស់សិស្សានុសិស្សមកពីសាលានានា ដែលជាយុវជនទំពាំងស្នង​ឫស្សីរបស់ប្រទេសជាតិយើង។ វាគ្មិនឆ្នើមៗទាំង១០រូបរបស់យើង នឹងលើយកប្រធានបទ៖

១- ចំរើន ចន្ថា  «ការផ្លាស់ប្ដូរផ្នត់គំនិតដែលអាចផ្លាស់ប្ដូរអ្វីគ្រប់យ៉ាង The Mindset Shift That Changed Everything» មកពី Beltei។

២- សួន ម៉ាណា  «សម្ពាធការសិក្សា Academic Pressure» មកពី AIS។

៣- សារិ រតនា «ហេតុអ្វីបានជាទំនុកចិត្តពិតប្រាកដត្រូវបានកើតឡើងនៅពេលយើងទទួលយកភាពជាខ្លួនឯង Why true confidence is built on accepting you flaws» មកពីAii។

៤- សុភ័ក្រ្ដ ខេវិន «តើយើងអាចនាំយកក្ដីស្រមៃរបស់យើងមកវិញបានដោយរបៀបណា? What happened to our DREAMS? មកពី AIS។

៥- វណ្ណៈ ណូបលហ៊្សូល «ឥទ្ធិពលនៃយុវជនជាគ្រាប់ពេជ្រដែលអាចកែប្រែអនាគតប្រទេសជាតិ The Power of Youth: The Hidden Gem That Can Transform a Nation's Future»  មកពី AIS Alumnus។

៦- ម៉េង ឆាយអូយ «ឥទ្ធិពលនៃការងារស្ម័គ្រចិត្ត(The Power of Volunteering)» មកពី Aii។

៧-ឈួរ គីមហ្គេច «រីកចម្រើន​ដោយភាពភ័យខ្លាច(Growing Through Fear)» មកពី AUPP។

៨- កុសល កុសុម៉ា « កុំទិតៀនអ្នកដទៃត្រូវចាត់ទុកថាជាកម្លាំងជំរុញ(Don't be jealous, Be inspired)មកពី AIS។

៩- ស៊ីម សារីណា «បញ្ហាដែល Gen Alpha កំពុងប្រឈមមុខ(The Problem Gen Alpha is facing)»មកពី Aii។

១០- អ៊ុន រីសាណា « ភាពមិនប្រាកដប្រជា អាចជាឱកាស(The Beauty of Not Having It All Figured Out)» មកពី Footprints។

លោកស្រី បានបន្ថែមថា  “Voices of Tomorrow” មិនគ្រាន់តែជាពាក្យគួរឱ្យចាប់អារម្មណ៍ប៉ុណ្ណោះទេ តែជារូបភាពនៃការកើតឡើងពីការបំផុសនូវគំនិតល្អៗ ក្តីស្រមៃ ការសាកល្បង និងភាពក្លាហានរបស់យុវជន។ វិស័យអប់រំគឺជាវិស័យដែលសំខាន់បំផុត​​ ជាធនធាន ដែលអាចជួយឱ្យយើងឈានមុខ ជំរុញភាពក្លាយហាន និងការច្នៃប្រឌិត ដោយស្របតាមយុគសម័យកាលបច្ចុប្បន្ន ដែលពិភពលោកកំពុងផ្លាស់ប្តូរយ៉ាងលឿនជាមួយបច្ចេកវិទ្យា​។ ដូចនេះ យុវជនរបស់យើងមានតួនាទីយ៉ាងសំខាន់ក្នុងការប្រឈម និងដោះស្រាយបញ្ហាផ្សេងៗ មិនថាការអប់រំ បច្ចេកវិទ្យា បញ្ហាសង្គម ឬបទពិសោធជីវិតប្រចាំថ្ងៃដោយសំឡេងរបស់ប្អូនៗនឹងបង្ហាញពី៖ ភាពក្លាហានក្នុងការឆ្លងកាត់ការភ័យខ្លាច ការផ្លាស់ប្តូររបៀបគិត         ទស្សនៈថ្មីៗ និងការស្វែងរកក្តីស្រមៃ រួមជាមួយអាជីពការងារនាពេលអនាគត។ ភាពក្លាហានដែលប្អូនៗមានថ្ងៃនេះ នឹងមិនអាចកើតមានឡើយ ប្រសិនបើប្អូនៗមិនមានការស្រាវជ្រាវច្បាស់លាស់​បន្ថែមលើការយល់ដឹងជ្រាលជ្រៅពីតម្លៃនៃការសិក្សា។ ដោយឡែកបម្រែបម្រួលនូវសម័យដ៏ទំនើបជាមួយបច្ចេកវិទ្យាដ៏សម្បូរបែប ក៏អាចជាវិបត្តិ និងបញ្ហាដែលយុវជនជំនាន់ក្រោយនឹងប្រឈមមុខនូវសម្ពាធសិក្សា ដែលឆ្ពោះទៅរកការជួបប្រទះបញ្ហាឌីជីថល។ ហេតុដូចនេះ ដើម្បីក្លាយជាបុគ្គលឆ្នើមរបស់ប្រទេសជាតិ យើងត្រូវបន្តសិក្សា​រៀនសូត្រ ចែករំលែកបទពិសោធចំណេះដឹង ច្នៃប្រឌិត និងបន្តក្រេបជញ្ជក់នូវអ្វីដែលថ្មីៗ និងការត្រៀមខ្លួនក្រេបយកនូវចំណេះ ជំនាញសំខាន់ៗ ដើម្បីចូលរួមសហការគ្នាក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែមានភាពរីកចម្រើនជាលំដាប់។​

លោកស្រី រស់ យ៉ាណា បានឱ្យដឹងទៀតថា TEDx ជា Platform មួយសម្រាប់ឆ្លុះបង្ហាញឱ្យមានការផ្លាស់ ប្តូរនូវមតិយោបល់ គំនិតច្នៃប្រឌិត ដែលផ្តោតលើការជំរុញវិស័យអប់រំឱ្យបានទូលំទូលាយ និងរីកសុសសាយចំណេះដឹងទៅកាន់យុ​វជនគ្រប់រូប។ ក្នុងនាមសាលារៀន អន្តរទ្វីប អាមេរិកាំង យើងនឹងបន្តក្នុងការបំផុសគំនិតក្នុងការរៀបចំកម្មវិធី TEDx នេះនាឆ្នាំក្រោយៗបន្តទៀត។

សូមជម្រាបជូនផងដែរថា កម្មវិធី TEDx American Intercon School ប្រចាំឆ្នាំ២០២៥នេះ ដំណើរការទៅរលូនដោយទទួលបានការឧបត្ថម្ភពី៖

- Factory Phnom Penh

- TADA Cambodia

- SKOR Cambodia

- Monument Books and Toys.

-Santepheap Dental Clinic

 

 

 

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/March2026/Kiddy Park2.jpg

ដំណើរទស្សនកិច្ចសិក្សានៅ Kiddy Park សម្រាប់សិស្សថ្នាក់ក្...

https://theirrawaddydolphin.com/storage/photos/news/article/2025/December/Sport Day.jpg

AIS រៀបចំទិវាកីឡាលើកទី៣១ សម្រាប់សិស្សមត្តេយ្យ លើកកម្ពស់...

https://theirrawaddydolphin.com/storage/photos/news/article/2026/May/Final Contest12.jpg

រកឃើញជ័យលាភីពីការប្រកួតពន្យល់ពាក្យភាសាខ្មែរ នៃសាលារៀន អ...

https://theirrawaddydolphin.com/storage/photos/news/article/2025/January 2026/bag student no havy.jpg

អ្នកជំនាញសុខភាព៖ ឪពុកម្តាយត្រូវចេះជ្រើសរើសកាបូបស្ពាយដែល...