ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី អញ្ជើញចុះសួរសុខទុក្ខ និងផ្តល់ជំនួយជាស្បៀងអាហារ សម្ភារៈចាំបាច់ជូនពលរដ្ឋភៀសសឹកចំនួន ១,៥០០ គ្រួសារ

បានផ្សាយចេញ | ២២ ធ្នូ ២០២៥ 1088

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី អញ្ជើញចុះសួរសុខទុក្ខ និងផ្តល់ជំនួយជាស្បៀងអាហារ សម្ភារៈចាំបាច់ជូនពលរដ្ឋភៀសសឹកចំនួន ១,៥០០ គ្រួសារ

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានអញ្ជើញចុះសួរសុខទុក្ខ និងផ្តល់ជំនួយជាស្បៀងអាហារ លើកទី៥ និងទី៦ ជូនដល់ពលរដ្ឋភៀសសឹកចំនួន ១,៥០០ គ្រួសារ នៅក្នុងខេត្តបាត់ដំបង និងខេត្តឧត្តរមានជ័យ កាលពីពេលថ្មីៗនេះ ក្នុងគោលបំណងចូលរួមចំណែកជួយសម្រួលជីវភាព និងឆ្លើយតបទៅនឹងតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដែលកំពុងប្រឈមការលំបាក។

ជំនួយជាស្បៀងអាហារ និងសម្ភារៈចាំបាច់ដែលបានចែកជូនពលរដ្ឋភៀសសឹកទាំង ១,៥០០ គ្រួសារ រួមមាន អង្ករ ៣០ តោន មី ១,៥០០ កេស ទឹកស៊ីអ៊ីវ ១,៥០០ យួរ ទឹកត្រី ១,៥០០ យួរ សាច់ក្រក់ ១,៥០០ គីឡូក្រាម ឆៃប៉ូវ ១,៥០០ គីឡូក្រាម ទឹកសុទ្ធ ១០០ យួរ ទឹកដោះគោសម្រាប់កុមារ ១២៥ កេស នំបុ័ងបាក់យ៉ុង ១,០០០ ដើម និងសម្លៀកបំពាក់ចម្រុះចំនួន ១០០ កេសធំ។
ការផ្តល់ជំនួយនេះ មានគោលបំណងចូលរួមចំណែកក្នុងកិច្ចការងារសង្គម ជាពិសេសឆ្លើយតបទៅនឹងតម្រូវការជាស្បៀងអាហារ ថ្នាំសង្កូវ សម្ភារៈអនាម័យ និងសម្ភារៈចាំបាច់ប្រើប្រាស់ប្រចាំថ្ងៃរបស់ពលរដ្ឋភៀសសឹក ដោយគិតសរុបជាថវិកាប្រមាណជាង ៧ ម៉ឺនដុល្លារអាមេរិក។

ទង្វើមនុស្សធម៌នេះ សម្ដែងឱ្យឃើញពីស្មារតីសប្បុរសធម៌ និងការយកចិត្តទុកដាក់ខ្ពស់របស់ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ចំពោះសុខទុក្ខ និងជីវភាពរបស់ប្រជាពលរដ្ឋ ជាពិសេសក្នុងគ្រាលំបាក ដើម្បីរួមចំណែកជួយសម្រាលទុក្ខលំបាក និងលើកទឹកចិត្តដល់ពលរដ្ឋឱ្យមានកម្លាំងចិត្តបន្តជីវិតប្រកបដោយសេចក្តីសង្ឃឹម។

សូមបញ្ជាក់ផងដែរថា សកម្មភាពសប្បុរសធម៌នេះបានរៀបចំឡើងដោយមូលនិធិ ម៉េងលី ជេ. គួច និងមានការចូលរួមចំណែកបរិច្ចាគ ផងដែរពីគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) បុគ្គលិកនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន មាតាបិតា អ្នកអាណាព្យាបាល សិស្សានុសិស្ស ព្រមទាំងសប្បុរសជន៕







អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/October/Charity.jpg

ក្រុមប្រឹក្សាសិស្ស AIS ជំនាន់ទី៦ នាំយកអំណោយចែកជូនសិស្សស...

https://theirrawaddydolphin.com/storage/photos/news/article/2026/June/Donation.jpg

រួមចំណែកតូច បង្កើតក្តីសង្ឃឹមធំសម្រាប់កុមារកម្ពុជា

https://theirrawaddydolphin.com/storage/photos/news/article/2025/January 2026/_Donation to siem reap  (4).jpg

មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងសាលារៀន អន្តរទ្វីប អា...

https://theirrawaddydolphin.com/storage/photos/news/article/2025/December/Charity 2025.jpg

មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងសាលារៀន អន្តរទ្វីប អា...