ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

សិស្ស AIS ចំនួន ២០ នាក់ បានទទួលបទពិសោធថ្មី ចុះកម្មសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យា Harbin នៃសាធារណរដ្ឋប្រជាមានិតចិន

បានផ្សាយចេញ | ០២ មករា ២០២៦ 719

សិស្ស AIS ចំនួន ២០ នាក់ បានទទួលបទពិសោធថ្មី ចុះកម្មសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យា Harbin នៃសាធារណរដ្ឋប្រជាមានិតចិន

សិស្សានុសិស្សសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ចំនួន ២០ នាក់ បានវិលត្រឡប់មកកាន់ប្រទេសកម្ពុជា ដោយសុខសុវត្ថិភាព បន្ទាប់ពីបញ្ចប់ដំណើរចុះកម្មសិក្សាអន្តរជាតិរយៈពេល ១០ ថ្ងៃ នៅវិទ្យាស្ថានបច្ចេកវិទ្យា Harbin (Harbin Institute of Technology – HIT) ទីក្រុង Harbin នៃសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២៥ ក្រោមការរៀបចំដោយ SOGO កម្ពុជា។

ដំណើរចុះកម្មសិក្សានេះ បានផ្តល់ឱកាសដ៏មានតម្លៃឱ្យសិស្សានុសិស្សទទួលបានបទពិសោធសិក្សា ពង្រីកទស្សនៈសកល និងឈ្វេងយល់អំពីវប្បធម៌ និងបច្ចេកវិទ្យាទំនើបក្នុងបរិយាកាសសាកលវិទ្យាល័យកម្រិតអន្តរជាតិ។

ក្នុងអំឡុងចុះកម្មសិក្សា សិស្សានុសិស្សបានចូលរួមសកម្មភាពសិក្សា និងវប្បធម៌ចម្រុះ ដូចជា ការគូរសម្រោមមុខអូប៉េរ៉ា សកម្មភាពសិល្បៈស្បែកត្រីប្រពៃណីចិន ការរៀនសរសេរ និងគូរអក្សរចិន ព្រមទាំងទស្សនកិច្ចទៅកាន់សារមន្ទីរអវកាស ដើម្បីបង្កើនការយល់ដឹងអំពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើប។ លើសពីនេះ សិស្សក៏បានទទួលបទពិសោធន៍ពិសេសនៃរដូវរងា រួមទាំងការចូលរួមប្រារព្ធពិធីបុណ្យណូអែលនៅពិភពទឹកកក និងព្រិល ដែលបានបន្ថែមភាពរីករាយ និងអត្ថន័យដល់កម្មវិធីទាំងមូល។

វិទ្យាស្ថានបច្ចេកវិទ្យា Harbin ត្រូវបានជ្រើសរើសជាគោលដៅសិក្សា ដោយសារជាដៃគូសាកលវិទ្យាល័យផ្លូវការរបស់ AIS/SOGO និងជាស្ថាប័នដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលសមស្របយ៉ាងខ្លាំងសម្រាប់យុវវ័យនាពេលបច្ចុប្បន្ន។ បរិយាកាសសិក្សាដ៏ល្អ និងលក្ខណៈពិសេសនៃរដូវរងានៅទីក្រុង Harbin ក៏បានផ្តល់បទពិសោធវប្បធម៌ដ៏មានតម្លៃដល់សិស្សផងដែរ។

តាមរយៈកម្មវិធីនេះ សិស្សានុសិស្សទទួលបានការអភិវឌ្ឍជំនាញសំខាន់ៗ ដូចជា ការគិតវិភាគ ការដោះស្រាយបញ្ហា ការសម្របខ្លួន និងឯករាជ្យភាព ព្រមទាំងការយល់ដឹងកាន់តែទូលំទូលាយអំពីទស្សនៈពិភពលោក និងការត្រៀមខ្លួនសម្រាប់ការសិក្សានាពេលអនាគត។ ការវាយតម្លៃការចូលរួមរបស់សិស្ស ត្រូវបានអនុវត្តតាមរយៈការសង្កេត ការចូលរួមជាក់ស្តែង ការពិភាក្សាក្រុម និងមតិកែលម្អពីគ្រូអមដំណើរ ដើម្បីធានាបាននូវភាពស្មើភាព និងគុណភាពសិក្សា។

កញ្ញា ប៊ុណ្ណារិទ្ធិ លក្ម្សី តំណាងSOGO កម្ពុជា បានបង្ហាញឱ្យដឹងថា នៅក្នុងដំណើរចុះកម្មសិក្សានេះ ដើម្បីធានាសុវត្ថិភាព និងសុខុមាលភាពរបស់សិស្សានុសិស្សទាំងអស់ SOGO បានរៀបចំវិធានការសុវត្ថិភាពយ៉ាងទូលំទូលាយ រួមមានការធានារ៉ាប់រងការធ្វើដំណើរ ការត្រួតពិនិត្យជាបន្តបន្ទាប់ដោយបុគ្គលិកអមដំណើរ ការរៀបចំការធ្វើដំណើរ និងទីតាំងស្នាក់នៅយ៉ាងមានស្តង់ដា ព្រមទាំងប្រព័ន្ធទំនាក់ទំនង និងជំនួយសង្គ្រោះបន្ទាន់គ្រប់ពេលវេលា។

ជាពិសេស SOGO មានគម្រោងបន្តរៀបចំដំណើរចុះកម្មសិក្សាអន្តរជាតិជាបន្តបន្ទាប់ ហើយនៅខែមេសាខាងមុខ នឹងរៀបចំដំណើរចុះកម្មសិក្សាទៅកាន់ទីក្រុងឌូបៃ ដើម្បីបន្តផ្តល់ឱកាសសិក្សា និងបទពិសោធសកលដល់សិស្សានុសិស្ស។

ជាមួយគ្នានេះ SOGO សូមលើកទឹកចិត្តសិស្សានុសិស្ស និងមាតាបិតាឱ្យចូលរួមក្នុងកម្មវិធីចុះកម្មសិក្សាអន្តរជាតិនានា ដើម្បីពង្រីកការយល់ដឹង បង្កើនបទពិសោធជាក់ស្តែង និងរៀបចំសិស្សឱ្យកាន់តែរឹងមាំសម្រាប់ភាពជោគជ័យនាពេលអនាគត៕

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/February/Irawady.Grade A.10.2.2026-03-02.jpg

សិស្ស AIS ចំនួន ៩៥ នាក់ ជួបសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែ...

https://theirrawaddydolphin.com/storage/photos/news/article/2025/January 2026/Tulsleng.jpg

សិស្សានុសិស្សថ្នាក់ទី១២ AIS ចុះកម្មសិក្សាឈ្វេងយល់អំពីសា...

https://theirrawaddydolphin.com/storage/photos/news/article/2025/January 2026/Student ask about Drug.jpg

សិស្សានុសិស្ស AIS  ទទួលបានចំណេះដឹងពីបញ្ហាគ្រឿងញៀន បារីអ...

https://theirrawaddydolphin.com/storage/photos/news/article/2026/May/Talent and Skill.jpg

ទេពកោសល្យ និងជំនាញ៖ តើខុសគ្នាយ៉ាងដូចម្តេច?