ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

សិស្ស AIS ថ្នាក់ទី៧ ចំនួន៥ សាខា ចុះទស្សនកិច្ចសិក្សានៅរមណីយដ្ឋានភ្នំប្រសិទ្ធិ៍

បានផ្សាយចេញ | ០៣ មករា ២០២៦ 724

សិស្ស AIS ថ្នាក់ទី៧ ចំនួន៥ សាខា ចុះទស្សនកិច្ចសិក្សានៅរមណីយដ្ឋានភ្នំប្រសិទ្ធិ៍

គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) បានរៀបចំដឹកនាំសិស្សថ្នាក់ទី៧ សាខា ទួលគោក ផ្សារថ្មី ជ្រោយចង្វារ សែនសុខ និងសាខា ទួលសង្កែ ចុះទស្សនកិច្ចសិក្សានៅរមណីយដ្ឋានភ្នំប្រសិទ្ធិ៍ ដែលមានទីតាំងស្ថិតនៅក្នុងភូមិតាពេជ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល នាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ ក្រោមបរិយាកាសសប្បាយរីករាយ។

អ្នកគ្រូ ហ៊ិន ស្រីពៅ ចាងហ្វាងមធ្យមសិក្សាបឋមភូមិ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក ដឹកនាំសិស្សក្នុងដំណើរទស្សនកិច្ចសិក្សានេះ បានឱ្យដឹងថា ក្នុងឱកាសនេះសិស្សានុសិស្ស នឹងបានឈ្វេងយល់បន្ថែមនូវចំណេះដឹងក្រៅថ្នាក់រៀន ភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែង ហើយសិស្សក៏បានយល់ដឹងកាន់តែច្បាស់អំពីប្រវត្តិសាស្រ្ត វប្បធម៌ និងធម្មជាតិ តាមរយៈការទស្សនាប្រាសាទ និងទេសភាពនៅលើភ្នំប្រសិទ្ធិ៍ ដែលជារមណីយដ្ឋានបែបវប្បធម៌ ប្រវត្តិសាស្រ្ត និងធម្មជាតិដ៏សំខាន់មួយ។

អ្នកគ្រូបានបន្ថែមថា តាមរយៈសកម្មភាពនេះ សិស្សានុសិស្សបានទទួលចំណេះដឹងថ្មីៗជាច្រើន ទាំងក្នុង  វិស័យវប្បធម៌ សាសនា សិល្បៈ ចម្លាក់ ទេសចរណ៍ ប្រវត្តិសាស្រ្ត និងកសិកម្ម ព្រមទាំងបានស្គាល់ឈ្មោះដំណាំ និងយល់ដឹងអំពីលក្ខណៈនៃការលូតលាស់របស់ដំណាំធម្មជាតិ។ ជាមួយគ្នានេះ សិស្សក៏បានគយគន់ស្ថានភាពភូមិសាស្ត្រ ទេសភាពភូមិឋាន ស្រែចម្ការ និងច្បារដំណាំនៅអមសងខាងដងផ្លូវ និងជុំវិញតំបន់ទស្សនកិច្ចផងដែរ។

លើសពីនេះ ទស្សនកិច្ចសិក្សានេះបានជួយរឹតចំណងមិត្តភាព និងសាមគ្គីភាពរវាងសិស្ស បង្កើនភាពក្លាហាន ការសហការ ភាពម្ចាស់ការ ឯករាជ្យភាព និងជំនាញទំនាក់ទំនងក្នុងក្រុម ក៏ដូចជាទំនាក់ទំនងជាមួយមហាជន ឱ្យកាន់តែប្រសើរ។ សិស្សានុសិស្សក៏បានឆ្លុះបញ្ចាំងខ្លឹមសារមេរៀនប្រចាំថ្ងៃ ទទួលបានអារម្មណ៍ស្រស់ស្រាយ និងបទពិសោធថ្មីៗទាំងអំឡុងពេលទស្សនកិច្ច និងពេលត្រឡប់មកគេហដ្ឋានវិញ។

ចាងហ្វាងបានបញ្ជាក់ថា សាលារៀនរំពឹងទុកថា ដំណើរទស្សនកិច្ចសិក្សានាពេលអនាគត នឹងកាន់តែមានគុណភាព និងប្រសិទ្ធភាពខ្ពស់ ដោយផ្តល់អត្ថប្រយោជន៍ច្រើនដល់សិស្ស ដូចជា ការចូលរួមសកម្មភាពមនុស្សធម៌សង្គម ការសិក្សាស្នាដៃចម្លាក់ និងវត្ថុសិល្បៈខ្មែរ ការលើកស្ទួយស្មារតីស្រឡាញ់ និងថែរក្សាសម្បត្តិវប្បធម៌ជាតិ ព្រមទាំងការពិសារអាហារជុំគ្នាយ៉ាងរីករាយ ស្រូបខ្យល់អាកាសបរិសុទ្ធ និងលេងល្បែងប្រជាប្រិយមិត្តភាពផ្សេងៗ៕

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2025/November/Book New.jpg

សៀវភៅ «គួច ម៉េងលី ជាមនុស្សបែបណា?» នឹងបង្ហាញវត្តមានក្នុង...

https://theirrawaddydolphin.com/storage/photos/news/article/2026/September/Posters A.jpg

AIS ត្រៀមប្រគល់មេដាយ បណ្ណសរសើរ និងរង្វាន់ដល់សិស្សនិទ្ទេ...

https://theirrawaddydolphin.com/storage/photos/news/article/2026/AUGUST/Final AIMO.jpg

សិស្ស AIS ៦រូប ឈ្នះមេដាយ និងពានក្នុងការប្រកួតគណិតវិទ្យា...

https://theirrawaddydolphin.com/storage/photos/news/article/2026/September/Mr IT.jpg

ចង់ដឹងថា AIS មានអ្វីថ្មីក្នុងខែនេះ? តាមដាននៅ The Irrawa...